អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ
|
អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ |
(VOV)_នារសៀលថ្ងៃទី២៤ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និង
ជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប
លោក Volker Kauder ប្រធានគណៈប្រតិភូសម្ព័ន្ធភាពប្រជាធិបតេយ្យ/សង្គមកិច្ច
កាតូលិក ( CDU / CSU) ក្នុងរដ្ឋសភាអាល្លឺម៉ង់។ នៅទីនេះ លោក Pham Binh Minh
បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់ដល់ការអភិ
វឌ្ឍន៍ទំនាក់ទំនងជាមួយអាល្លឺម៉ង់ ដែលជាប្រទេសដើរតួនាទីដ៏សែនសំខាន់នៅ
អឺរ៉ុប និងលើពិភពលោក។ លោក Volker Kauder បានអះអាងថា៖រដ្ឋសភាអាល្លឺម៉ង់
ជានិច្ចកាលគាំទ្រ និងខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីផលប្រ
យោជន៍សំរាប់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានស្វាគមន៍ការដែលកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU នឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ ហើយ
ឯកភាពបន្តជំរុញស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ បង្កើនកិច្ចសហ
ប្រតិបត្តិការ ពង្រីកឧត្តមភានិងព សក្ដានុភាពរបស់ភាគីទាំងពីរ នាំទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕