អនុប្រធានរដ្ឋសភាវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូវិនិយោគិនអាមេរិក។

អនុប្រធានរដ្ឋសភាវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូវិនិយោគិនអាមេរិក។ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan


        VOV-នារសៀលថ្ងៃទី១៦កក្កដានៅទីស្ដីការរដ្ឋសភា​អនុប្រធានរដ្ឋសភា​
វៀត​ណាម Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
វិនិយោគិន​អាមេរិក ដឹកនាំដោយបណ្ឌិត Robert Livingston ប្រធាននិងជា
នាយកគ្រប់គ្រង​សម្ព័ន្ធក្រុមហ៊ុន Livingston Group LLC នៅ Washington DC
និងជាអតីតប្រធាន​រដ្ឋសភាទី១០៦របស់រដ្ឋសភាអាមេរិកដែលមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី១៥ដល់ទី២០កក្កដាឆ្នាំ២០១២។ សំដែងនូវបំណងចង់ជំរុញថែមទៀត​ទំនាក់​ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្មជាមួយអាមេរិក អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន
អះអាងថា រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម​ជានិច្ចកាលស្វាគមនិងបង្ក លក្ខណៈងាយស្រួលដើម្បីវិនិយោគិនបរទេសនិយាយ​រួមនិងវិនិយោគិន អាមេរិកនិយាយដោយឡែកមកវិនិយោគធ្វើអាជីវកម្មនៅវៀតណាម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ