អ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងបង្កើតរបៀងមនុស្សធម៍នៅ Debaltsevo
|
អ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងបង្កើតរបៀងមនុស្សធម៍នៅ Debaltsevo (EPA) |
Vovworld-អ្នកនាំពាក្យនៃកំលាំងប្រដាប់អាវុធសាធារណរដ្ឋប្រជាមានិតស្វ័យ
ប្រកាសDonesk លោក Eduard Basurin បានឲ្យដឹងថា មេបញ្ជាការកំលាំងប្រដាប់
អាវុធនៃសាធារណរដ្ឋប្រជាមានិតបានស្នើរបញ្ជាណែនាំកងទ័ពអ៊ុយក្រែនបញ្ឈប់
ទាំងស្រុងសកម្មភាពយោធាពីម៉ោង៩ព្រឹកថ្ងៃទី៦កុម្ភៈ(ម៉ោងដំបន់) បង្កើតរបៀង
ទៅកាន់ Debaltsevo ដើម្បីប្រជាជនអាចចាកចេញពីទីក្រុងនេះប្រកបដោយសុវត្ថិ
ភាព។ លោក Basurin បានឲ្យដឹងថា សាធារណរដ្ឋប្រជាមានិតស្វ័យប្រកាស Donesk
កំពុងត្រៀមរៀបចំមធ្យោបាយដើម្បីបញ្ជូនប្រជាជនទៅជំលាស។ តាមទីភ្នាក់ងារ
ព័ត៌មានរុស្ស៊ី TASS ថា បញ្ជាការកងទ័ពអ៊ុយក្រែនបានយល់ព្រមលើសំណើរនេះ
និងអះអាងថាត្រៀមខ្លួនជាស្រេចឈប់បាញ់៕