អាស៊ានបន្សាំដោយម្ចាស់ការដើម្បីបន្ធូរបន្ថយហានិភ័យ

(VOVWORLD) - បណ្ដាគំនិតផ្ដួចផ្ដើមនិងអាទិភាពរបស់វៀតណាមក្នុងឆ្នាំប្រធាន អាស៊ាន២០២០ផ្ដោតសំខាន់ទៅលើវិស័យនានាដូចជា៖ ពាណិជ្ជកម្មអេឡិច ត្រូនិក ពាណិជ្ជកម្មទំនិញ ថាមពល បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ការអភិវឌ្ឍ ដោយចីរភាព ហិរញ្ញវត្ថុ ស្ថិតិ ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ជាដើម។ 
អាស៊ានបន្សាំដោយម្ចាស់ការដើម្បីបន្ធូរបន្ថយហានិភ័យ - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VOV)

  បន្តសកម្មភាពក្នុងក្របខ័ណ្ឌកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Da Nang ភាគកណ្ដាលវៀត ណាម នាព្រឹកថ្ងៃទី១១មីនា អង្គប្រជុំបានពិភាក្សាអំពីទិសដៅជំរុញឲ្យ ប្រទេសអាស៊ាននានាបញ្ចប់ការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

        បណ្ដាគំនិតផ្ដួចផ្ដើមនិងអាទិភាពរបស់វៀតណាមក្នុងឆ្នាំប្រធាន អាស៊ាន២០២០ផ្ដោតសំខាន់ទៅលើវិស័យនានាដូចជា៖ ពាណិជ្ជកម្មអេឡិច ត្រូនិក ពាណិជ្ជកម្មទំនិញ ថាមពល បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ការអភិវឌ្ឍ ដោយចីរភាព ហិរញ្ញវត្ថុ ស្ថិតិ ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ជាដើម។ សហគមន៍ មួយដ៏ផ្សាភ្ជាប់គ្នានិងរីកចម្រើន នឹងលើកកំពស់ភាពម្ចាស់ការក្នុងការ ប្រឈម ទប់ទល់នឹងហានិភ័យនិងការសាកល្បងបង្កឡើងដោយការប៉ះពាល់ពីខាងក្រៅ។ ការបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិ យោគរវាងប្រទេសក្នុងតំបន់មានអត្ថន័យដ៏សំខាន់ណាស់។

        អង្គប្រជុំបានអនុម័តលើ១២/១៣គំនិតផ្ដួចផ្ដើមជាអាទិភាពរបស់វៀតណាម។ នេះជាលទ្ធផលដ៏សំខាន់ ដែលបានអះអាងនូវតួនាទីរបស់អាស៊ាន ក្នុងការពង្រឹងផែនសាមគ្គី តំបន់ បង្កើនកម្លាំងផ្ទៃក្នុង លើកកំពស់តួនាទី របស់សហគមន៍អាស៊ាន។ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអះអាងថា៖

        “ក្នុងសេចក្ដីថ្លែងការណ៍រួមលើកនេះ បណ្ដារដ្ឋមន្រ្តីបានឯកភាពថា ត្រូវ តែបង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការ ការផ្លាស់ប្ដូរគ្នារវាង សហគ្រាសនានាក្នុងប្លុកអាស៊ាន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រម ព្រៀង កិច្ចសន្យា ការទទួលស្គាល់បទដ្ឋានផលិតផលស្មើគ្នា ជាដើម”។

        ចំពោះមុខការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺ Covid-19 ក្នុងតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២០ វៀតណាមបានលើកសំណើស្ដីពីការចេញសេចក្ដីថ្លែង ការណ៍រួមថ្នាក់រដ្ឋមន្រ្តីសំដៅរក្សាខ្សែសង្វាក់ផ្គត់ផ្គង់និងសមត្ថភាពស្ដារផ្នែកសេដ្ឋកិច្ចរបស់អាស៊ានឡើងវិញ បន្សាំដោយម្ចាស់ការនិងបន្ធូរបន្ថយ ហានិភ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ