អាស៊ានសហប្រតិបត្តិការ​គ្នា​ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មក្លែងបន្លំ

(VOVWORLD) - ប្រទេសថៃបានធ្វើជាអធិបតីនៃសន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី ៤៣ (ASEANAPOL-៤៣) ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងបាងកក ដោយប្រធានបទ "កិច្ចសហប្រតិបត្តិការសកម្មភាព៖ បង្ក្រាបការឆបោក ទប់ស្កាត់ការក្លែងបន្លំ និងការការពារប្រជាជន"។

សន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី ៤៣ បានប្រមូលផ្តុំគណៈប្រតិភូដែលជាមន្ត្រីប៉ូលីស និងសន្តិសុខជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់ ដៃគូសន្ទនា និងអ្នកសង្កេតការណ៍អន្តរជាតិ។

អាស៊ានសហប្រតិបត្តិការ​គ្នា​ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មក្លែងបន្លំ - ảnh 1លោក Kitrat Phanphet មេបញ្ជាការប៉ូលីសថៃ។ ប្រភព៖ រដ្ឋាភិបាលថៃ

លោក Jaturapat Bhiromkaew អ្នកនាំពាក្យរងនៃអគ្គស្នងការនគរបាលជាតិថៃ បានសង្កត់ធ្ងន់លើការបង្កើន ការផ្លាស់ប្តូរនិងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់រវាងបណ្តាប្រទេសគឺមានអត្ថន៍យសំខាន់ពិសេស ផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាដល់ជនរងគ្រោះនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។

ក្នុងក្របខ័ណ្ឌនៃសន្និសីទ ASEANAPOL-៤៣ អនុគណៈកម្មាធិការ ក្រុមការងារ និងកិច្ចប្រជុំទ្វេភាគី នឹងផ្តោតការពិភាក្សាលើការកែលម្អប្រសិទ្ធភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការនិងយន្តការសម្របសម្រួល ដោយមានគោលដៅឆ្លើយតបយ៉ាងឆាប់រហ័សនិងទប់ស្កាត់យ៉ាងទាន់ពេលវេលានូវសកម្មភាពឧក្រិដ្ឋកម្ម។ អគ្គស្នងការនគរបាលជាតិថៃរំពឹងថា លទ្ធផលនៃសន្និសីទ ASEANAPOL-៤៣ នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពរបស់ទីភ្នាក់ងារអនុវត្តច្បាប់ ដោយជួយបណ្តាប្រទេសធានាសុវត្ថិភាពរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ