អាស៊ាន-អង្គការសហប្រជាជាតិជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ

(VOVWORLD) -ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ធ្នូ នៅទីក្រុងJakarta រដ្ឋាភិបាលឥណ្ឌូនេស៊ី និងអង្គការសហប្រជាជាតិបានរួមសហការរៀបចំសិក្ខាសាលាហ្វឹកហ្វឹនអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១ស្ដីអំពីច្បាប់សមុទ្រ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ( UNCLOS) ។ 
អាស៊ាន-អង្គការសហប្រជាជាតិជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ - ảnh 1អាស៊ាន-អង្គការសហប្រជាជាតិជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ 

ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ធ្នូ នៅទីក្រុងJakarta រដ្ឋាភិបាលឥណ្ឌូនេស៊ី និងអង្គការសហប្រជាជាតិបានរួមសហការរៀបចំសិក្ខាសាលាហ្វឹកហ្វឹនអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១ស្ដីអំពីច្បាប់សមុទ្រ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ( UNCLOS) ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពអនុវត្តតាមសេចក្ដីប្រកាសរួមស្ដីអំពីទំនាក់ទំនងដៃគូលើគ្រប់វិស័យ រវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដំណាក់កាល២០១៦-២០២០។
ក្នុងរយៈពេល៣ថ្ងៃ អង្គសន្និសីទបានពិភាក្សាអំពីបញ្ហា៖ឧទ្ទេសនាមអំពីUNCLOS រួមមានការពាក់ព័ន្ធនៃអនុសញ្ញាជាមួយការអនុវត្តរបៀបវារះ ២០៣០ ស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាព សេដ្ឋកិច្ចសមុទ្រនិរន្តរភាព បណ្ដាការកំណត់សិទ្ធិនិងកាតព្វកិច្ចនាវាចរណ៍ និងសុវត្តិភាព សន្តិសុខនាវាចរណ៍ និងការស្រាវជ្រាវវិទ្យាសាស្ត្រអំពីសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ