អាហារូបករណ៍ជាង២០០កញ្ចប់ត្រូវបានផ្តល់ឲ្យនិស្សិតមានស្ថានភាពលំបាកនៅតំបន់ដីសណ្ដទន្លេមេគង្គ

(VOVWORLD) - នៅថ្ងៃទី ១៦ ខែកញ្ញានៅទីក្រុង Can Tho កាសែតយុវជន  (Tuoi Tre) បាន សហការជាមួយសម្ព័ន្ធយុវជនទីក្រុង Can Tho ដើម្បីរៀបចំពិធីប្រគល់អាហារូបករ ណ៍សម្រាប់សិស្សថ្មីចំនួន ២១៩ នាក់ដែលជាសិស្សពូកែយកឈ្នះលើការលំបាក ក្នុងការសិក្សារបស់ខេត្តនិងទីក្រុងចំនួន ១១ នៃដីសណ្ដទន្លេមេគង្គ ដោយមានតម្លៃ ជាង២,២ ពាន់លានដុង។

អាហារូបករណ៍ជាង២០០កញ្ចប់ត្រូវបានផ្តល់ឲ្យនិស្សិតមានស្ថានភាពលំបាកនៅតំបន់ដីសណ្ដទន្លេមេគង្គ - ảnh 1 ទិដ្ឋភាពនៃពិធី

ជាមួយនឹងសារ “កម្មវិធីនឹងមិនទុកឲ្យយុវជនណាមួយដែលរៀនសូត្រពូកែ មាន ឆន្ទៈចង់ទៅរៀននៅមហាវិទ្យាល័យ ប៉ុន្តែដោយសារតែភាពក្រីក្របានបោះ បង់ចោលនូវក្តីសុបិនរបស់ខ្លួនឡើយ” ក្នុងអំឡុងរយៈពេល១៥ឆ្នាំបានអនុវត្តន៍មក  អាហាររូបករណ៍នេះ បានជួយសិស្សថ្មីចំនួន ១៦.៥០០នាក់ ដែលមានស្ថានភាព លំបាកមានឱកាសចូលរៀននៅមហាវិទ្យាល័យមហាវិទ្យាល័យនិងសាកលវិទ្យា ល័យដោយការចំណាយសរុបឡើងដល់៩៥ពាន់លានដុង”។

ពីកម្មវិធីនេះ និស្សិតជាច្រើនបានយកឈ្នះលើការលំបាក ទទួលបានជោគជ័យ នៅក្នុងជីវិតនិងក្លាយជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ