ឥណ្ឌាប្រ​កាសការផ្ទុះគ្រាប់បែកក្នុង​រថយន្តនៅបន្ទាយក្រហម ជាអំពើភេរវកម្ម

(VOVWORLD) - រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានប្រកាសថា ការផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅក្បែរបន្ទាយក្រហម (Red Fort) ក្នុងរដ្ឋធានីញូវដេលី គឺជា "អំពើភេរវកម្ម"។
ឥណ្ឌាប្រ​កាសការផ្ទុះគ្រាប់បែកក្នុង​រថយន្តនៅបន្ទាយក្រហម ជាអំពើភេរវកម្ម - ảnh 1កងកម្លាំងសន្តិសុខធ្វើការនៅកន្លែងកើតហេតុ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Adnan Abidi

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសហព័ន្ធ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Amit Shah នៅរសៀលថ្ងៃថ្ងៃទី១២ ខែវិច្ឆិកា។ មុននោះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានកោះប្រជុំជាបន្ទាន់ ជាមួយគណៈកម្មាធិការសន្តិសុខគណៈរដ្ឋមន្ត្រី (CCS) ដើម្បីវាយតម្លៃស្ថានការណ៍ និងដឹកនាំការស៊ើបអង្កេតបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៊ូតាន។ ការកំណត់ឧប្បតិហេតុនេះជាអំពើភេរវកម្មបានអនុញ្ញាតឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ដ៏តឹងរ៉ឹងជាង រួមទាំងការដកហូតរាល់ការលើកលែងសន្តិសុខពាក់ព័ន្ធ និងចាប់ផ្តើមដំណើរការស៊ើបអង្កេតព្រហ្មទណ្ឌ តាមក្របខ័ណ្ឌច្បាប់ប្រឆាំងភេរវកម្មនាបច្ចុប្បន្ន។

ឧប្បតិហេតុភេរវកម្មនៅ បន្ទាយក្រហម ដែលជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងជាគោលដៅទេសចរដ៏ល្បីល្បាញមួយនៅក្នុងរដ្ឋធានីញូវដេលី បានកើតឡើងនៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា នៅពេលដែលរថយន្តមួយគ្រឿងបានផ្ទុះនៅជិតស្ថានីយ៍រថភ្លើងក្រោមដី Red Fort។ ការបំផ្ទុះនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ