UN ព្រមានពីផលប៉ះពាល់ដ៏មហន្តរាយនៃការប្រែប្រួលអាកាសធាតុទៅ​លើជួរ​ភ្នំ ហិម៉ាឡៃយ៉ា

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonion Guterres កាលពីថ្ងៃទី ២៩ ខែតុលា បានព្រមានថា ការប្រែប្រួលអាកាសធាតុ ជាពិសេសការរលាយទឹកកកនៅតំបន់ជួរភ្នំខ្ពស់បំផុតរបស់ពិភពលោក ហិម៉ាឡៃយ៉ា នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សរាប់រយលាននាក់នៅក្នុងតំបន់ ក៏ដូចជាពិភពលោក។
UN ព្រមានពីផលប៉ះពាល់ដ៏មហន្តរាយនៃការប្រែប្រួលអាកាសធាតុទៅ​លើជួរ​ភ្នំ ហិម៉ាឡៃយ៉ា - ảnh 1ទឹកកកនៅហិម៉ាឡៃយ៉ាកំពុងរលាយលឿនជាងពេលណាៗទាំងអស់ ដោយសារតែការប្រែប្រួលអាកាសធាតុ។ ប្រភព៖ alamy

យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ភ្នំជាទូទៅ (ICIMOD) ដែលជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រអន្តររដ្ឋាភិបាលដែលមានទីតាំងនៅទីក្រុង Kathmandu (ប្រទេសនេប៉ាល់) បានឲ្យដឹងថា ជួរភ្នំហិម៉ាឡៃយ៉ាកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ជាពិសេសការរលាយទឹកកកនៅលើកំពូលភ្នំដោយសារតែការឡើងកំដៅភពផែនដី។ ICIMOD បានគណនាថា តាមអត្រារលាយទឹកកកដូចបច្ចុប្បន្ន ជួរភ្នំហិម៉ាឡៃយ៉ានឹងបាត់បង់រហូតដល់ ៧៥%នៃបរិមាណទឹកកករបស់ខ្លួននៅចុងសតវត្សន៍នេះ។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres សេណារីយ៉ូនោះនឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រជាជនជាង ២៤០លាននាក់ដែលកំពុងរស់នៅក្នុងតំបន់ជើងភ្នំ៖

“ខ្ញុំនឹងទៅទស្សនាភ្នំហិម៉ាឡៃយ៉ា ដើម្បីមើលឃើញដោយផ្ទាល់ពីផលប៉ះពាល់ដ៏គួរឲ្យភ័យខ្លាចនៃវិបត្តិអាកាសធាតុទៅលើការរលាយទឹកកក។ ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍។ ខ្ញុំនឹងផ្ទៀងស្តាប់អ្នកស្រុកដោយផ្ទាល់ ដើម្បីដឹងថាតើពួកគេទទួលរងផលប៉ះពាល់យ៉ាងដូចម្តេច»។

នាពេលថ្មីៗនេះ អង្គការសហប្រជាជាតិកំពុងបង្កើនការព្រមានអំពីស្ថានភាពកាន់តែគ្រោះថ្នាក់នៃបម្រែបម្រួលអាកាសធាតុ តាមនោះដាក់សម្ពាធបង្ខំឲ្យបណ្ដាប្រទេសមានការសន្យាធ្វើសកម្មភាពខ្លាំងក្លាថែមទៀត នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ដែលនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាខាងមុខ ក្នុងទីក្រុងឌូបៃ (UAE)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ