វៀតណាមគោរពនិងធានាសិទ្ធមនុស្សនៅលើលំហអ៊ិនធឺរណែតជានិច្ច

(VOVWORLD) -  ការធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាជនគឺជាបញ្ហាមួយដែលបានបក្សនិងរដ្ឋវៀតណាមផ្តោតយកចិត្តទុកដាក់ជានិច្ច ពីព្រោះ នេះជាសិទ្ធិមូលដ្ឋានមួយរបស់មនុស្ស។ ប៉ុន្តែអានុភាពអមិត្តនិងពួកប្រតិកិរិយាតែងតែនិយាយមូលបង្កាច់និងបំប្លែងការពិតដោយចេតនា អំពីការអនុវត្តសិទ្ធិស៊ីវិលនិងនយោបាយនិយាយរួមនិងសិទ្ធិទទួលបានព័ត៌មាននិយាយដោយឡែកនៅ វៀតណាម។ សម្តីប្រឌិតនិងបំប្លែងទាំងនេះ មិនអាចលាក់បាំងការពិតបានឡើយ ព្រោះថា ប្រទេសវៀតណាមតែងតែធានានូវសិទ្ធិស៊ីវិលនិងនយោបាយនិយាយរួម ក៏ដូចជា សិទ្ធិទទួលបានព័ត៌មានសម្រាប់ប្រជាជនទាំងអស់ជានិច្ច។

វៀតណាមគោរពនិងធានាសិទ្ធមនុស្សនៅលើលំហអ៊ិនធឺរណែតជានិច្ច - ảnh 1ប្រទេសវៀតណាមតែងតែធានានូវសិទ្ធិស៊ីវិលនិងនយោបាយនិយាយរួម ក៏ដូចជា សិទ្ធិទទួលបានព័ត៌មានសម្រាប់ប្រជាជនទាំងអស់ជានិច្ច (រូបថត៖ tuyengiao.vn) 

រហូតមកដល់ពេលនេះ វៀតណាមបានបង្កើតនិងរៀបចំប្រព័ន្ធច្បាប់ឱ្យបានល្អប្រសើរជាង ដើម្បីធានាសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាជន។ នោះគឺជាច្បាប់និងក្រឹត្យដូចជា៖ ច្បាប់សារព័ត៌មានឆ្នាំ ២០១៦; ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឆ្នាំ ២០១៦ និងច្បាប់សន្តិសុខបណ្តាញអ៊ិនធឺរណែតឆ្នាំ ២០១៨ ជាដើម។ ឯកសារច្បាប់ទាំងនេះ សុទ្ធតែគោរពតាមគោលការណ៍នៃនីតិរដ្ឋសង្គមនិយម គោរពតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ធានាសិទ្ធិទទួលបានព័ត៌មាន សិទ្ធិនិងសេរីភាពប្រជាធិបតេយ្យរបស់បុគ្គលនិងពលរដ្ឋតាមរយៈបណ្តាញ អ៊ិនធឺណែត។

ជាក់ស្តែង ច្បាប់សារព័ត៌មានឆ្នាំ ២០១៦ កំណត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលើសារព័ត៌មានរបស់ពលរដ្ឋដូចជា៖ ការបញ្ចេញមតិអំពីស្ថានភាពពិភពលោកនិងប្រទេសជាតិ ចូលរួមផ្តល់មតិយោបល់លើការអនុវត្តគោលការណ៍ណែនាំនិងគោល នយោបាយច្បាប់របស់រដ្ឋ ក៏ដូចជាផ្តល់មតិយោបល់ ការរិះគន់លើសារព័ត៌មាន ចំពោះអង្គភាពបក្ស ស្ថាប័នរដ្ឋ អង្គការនយោបាយសង្គម អង្គការសង្គមអាជីព រួមទាំងអង្គការនិងបុគ្គលផ្សេងទៀតផងដែរ។ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឆ្នាំ ២០១៦ បានចែងថា ប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មានពេញលេញ ត្រឹមត្រូវនិងទាន់ពេលវេលា មានសិទ្ធិសម្តែងមតិយោបល់ ដាក់ពាក្យបណ្តឹងតវ៉ានិងបរិហារពីករណីរំលោភច្បាប់។ ទន្ទឹមជាមួយគ្នានោះ ច្បាប់ស្តីពីសន្តិសុខបណ្តាញអ៊ិនធឺរណែតឆ្នាំ ២០១៣ បានបញ្ជាក់ពីគោលការណ៍នីតិរដ្ឋរបស់វៀតណាម គឺគោរពនិងធានាសិទ្ធិមនុស្ស ក្នុងនោះមានទាំងសិទ្ធិទទួលព័ត៌មានផងដែរ។

លើស្ថានភាពជាក់ស្តែង រដ្ឋាភិបាលវៀតណាមបានអនុវត្តនូវប្រព័ន្ធទទួលមតិយោបល់និងអនុសាសន៍របស់ប្រជាជននិងអាជីវកម្ម តាមរយៈច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ រដ្ឋាភិ បាលក៏បានផ្សព្វផ្សាយសន្ទស្សន៍កំណែទម្រង់រដ្ឋបាលរបស់ស្ថាប័នរដ្ឋបាលរបស់រដ្ឋជារៀងរាល់ឆ្នាំនិងសន្ទស្សន៍នៃការពេញចិត្តរបស់ប្រជាជន ចំពោះសេវាកម្មបម្រើរបស់ស្ថាប័នរដ្ឋបាលរដ្ឋ។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិ បាលបានបង្កើតគណៈកម្មាធិការជាតិ ពន្លឿនការស្ថាបនារដ្ឋាភិបាលអេឡិចត្រូនិក  និងច្រកទ្វារអេឡិចត្រូ និកផ្តល់ព័ត៌មានរបស់ស្ថាប័នរដ្ឋ ដើម្បីផ្តល់សេវាសាធារណៈតាមអ៊ិមធឺរណែត  ដើម្បីកម្មាភិបាល ស្ថាប័នរដ្ឋ អាចទាក់ទងផ្ទាល់ជាមួយប្រជាជន ជាពិសេស តាមរយៈបណ្តាញអ៊ិនធឺរណែត ប្រជាជនអាចបង្ហាញពីបំណង់ប្រាថ្នា និងផ្តល់មតិយោបល់ទៅកាន់បក្ស រដ្ឋអំណាចផងដែរ។ ព័ត៌មានជាច្រើនពីបណ្តាញសង្គមត្រូវស្ថាប័នមានសមត្ថកិច្ច រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ត្រួតពិនិត្យនិងដោះស្រាយទាន់ពេលវេលា។

ដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាជន បក្សនិងរដ្ឋវៀតណាម មានគោលការណ៍ណែនាំជាច្រើន ក្នុងនោះមានការអភិវឌ្ឍសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ។ សារព័ត៌មានវៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងគ្រប់ជ្រុងជ្រោយ និងបានបង្ហាញកាន់តែខ្លាំងឡើងនូវតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋនិងប្រជាជននិងជាវេទិកាសង្គមទូលំទូលាយដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងជាអ្នកការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយសាធារណៈនិងអ៊ិនធឺរណែត បានបង្ហាញឲ្យឃើញថា សេរីភាពនៃការបញ្ចេញមតិនិងសេរីភាពព័ត៌មាននៅវៀតណាម មានការកែលំអនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏ដូចជាបណ្តាប្រទេសទាំងអស់នៅលើពិភពលោកដែរ ច្បាប់របស់វៀតណាមបានដាក់កំហិត លើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាននិងសិទ្ធិទទួលបានព័ត៌មាន ក្នុងករណីមួយចំនួន ដែលស្របតាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយផងដែរ។ ការដាក់កំហិតនេះ មានគោល បំណងគោរពសិទ្ធិស្របច្បាប់និងគោរពកិត្យានុភាពនិងកិត្តិយសរបស់អ្នកដទៃ ជាពិសេស ដើម្បីការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពសុខភាពសាធារណៈនិងសីលធម៌សង្គម។

សមិទ្ធិផលដែលវៀតណាមទទួលបានក្នុងការធានាសិទ្ធិមនុស្សលើលំហអ៊ិនធឺរណែត ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាយូរមកហើយនិងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងធ្វើសមាហរណកម្មរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប្រការគួរឲ្យចាប់អារម្មណ៍ត្រង់ចំណុចថា វៀត ណាម នឹងបន្តពូនជ្រុំសមិទ្ធិផលនេះដោយឥតឈប់ឈរ ដើម្បីបន្តនាំមកនូវសេរីភាពសុភមង្គលនិងការអភិវឌ្ឍន៍សម្រាប់ប្រជាជន។ ហេតុដូច្នេះ ការមូលបង្កាច់ និងបំផ្លើសការពិតអំពីសមិទ្ធិផលទាំងនេះ គឺគ្រាន់ តែជាសំឡេងឥតប្រយោជន៍ របស់អ្នកដើរបញ្ច្រាស់នឹងលំហូរសង្គមតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ