នាយិការប្រតិបត្តិ Nguyen Thi Khuyen៖ អ្នកដែលនាំយកផលិតផលសម្ភារសំណង់មិនដុត ទៅកាន់ពិភពលោក
(VOVWORLD) - នាយិការប្រតិបត្តិ Nguyen Thi Khuyen នាយិការក្រុមហ៊ុនចំកាត់ក្បឿងពណ៌ Nasaki វៀតណាម គឺជាបុគ្គលម្នាក់ដែលបាននាំយកសម្ភារសំណង់មិនដុត ទៅកាន់ពិភពលោក។ ផលិតផលឥដ្ឋ និងក្បឿងរបស់ក្រុមហ៊ុននេះ ត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យាជប៉ុន ក្រោមម៉ាក Nasaki។ ពីម៉ាកដែលមិនសូវមានអ្នកស្គាល់ដល់ រហូតមកដល់ពេកនេះ ផលិត ផល Nasaki គឺមានកិត្យានុភាពលើទីផ្សារទាំងជាតិនិងអន្តរជាតិ។
តាំងពីដើមមក សហគ្រិនវ័យក្មេង Nguyen Thi Khuyen បានបង្កើតម៉ាកយីហោក្បឿងដំបូល Nasaki ដែលមិនដុត ដោយមាន ៨ បន្ទាត់សំខាន់ៗក្នុងរចនាប័ទ្មពីអាស៊ី អឺរ៉ុប រហូតដល់បុរាណ (រូបថត៖ Thua Xuan/VOV-Tay Bac) |
លោកស្រី Nguyen Thi Khuyen (មានស្រុកកំណើតនៅខេត្ត Yen Bai បច្ចុប្បន្នបញ្ចូលជាមួយខេត្ត Lao Cai)។ កាលនៅអាយុ ៣១ ឆ្នាំ នាងបានចាប់ផ្តើមអាជីវកម្មជាមួយក្រុមហ៊ុនផ្គត់ផ្គង់ម្សៅថ្ម។ នៅពេលដែលផលិត ផលមានទីផ្សារស្ថិរភាព នៅឆ្នាំ ២០១៨ ដែលមានអាយុ ៣៥ ឆ្នាំ នាងបានបើកទូលាយការធ្វើអាជីវកម្មទៅកាន់វិស័យផលិតឥដ្ឋ និងក្បឿងដែលមិនដុត ដោយបានបង្កើតក្រុមហ៊ុនចំកាត់គ្បឿងព័ណ៌ Nasaki វៀតណាម។
“ចំណុចរបត់ដ៏ធំបំផុតគឺនៅពេលដែលខ្ញុំដឹងថា ខ្ញុំត្រូវមានភាពក្លាហាន ដើម្បីដើរចេញពីតំបន់សុខស្រួលរបស់ខ្ញុំដោយក្លាហាន។ ខ្ញុំមិនស្ទាក់ស្ទើរក្នុងការសិក្សាបច្ចេកវិជ្ជាថ្មីទេ ព្រមទទួលយកបញ្ហាប្រឈមក្នុងការកសាងម៉ាកយីហោសម្ភារៈសំណង់ពីចំណុចសូន្យ។ ខ្ញុំបានច្នៃប្រឌិតវិធីផលិតក្បឿង ដោយប្រើប្រាស់បច្ចេកវិជ្ជាផលិតទំនើប មិនប្រើភ្លើងដុត ដោយកាត់បន្ថយ ផល ប៉ះពាល់បរិស្ថានផងនិងលើកកម្ពស់ភាពធន់ និងសោភ័ណភាពនៃផលិត ផល”។
រោងចក្រត្រូវបានវិនិយោគជាប្រព័ន្ធ ដោយបង្កើនសមត្ថភាពពី ២ លានក្រឡា/ឆ្នាំ ដល់ ៥,៥ លានក្រឡា//ឆ្នាំ (រូបថត៖ Thua Xuan/VOV-Tay Bac) |
ក្រុមហ៊ុនចំកាត់ក្បឿងព័ណ៌ Nasaki បានវិនិយោគលើប្រព័ន្ធគ្រឿងចក្រទំនើបៗ និងរោងចក្រដែលមានខ្សែផលិតកម្មក្បឿងឆៅចំនួន៥ និងខ្សែលាពព័ណ៌បិទជិត ទំនើប និងស្វ័យប្រវត្តិកម្ម ស្របតាមបច្ចេកវិទ្យាទំនើបរបស់វិទ្យាស្ថានបច្ចេកវិទ្យាវៀតណាម។ ផលិតផលក្បឿងមានពណ៌ជាង ១ពាន់ តាមរចនាប័ទ្មអាស៊ី អឺរ៉ុប និងបុរាណ ដែលត្រូវបាន អតិថិជនទាំងជាតិនិងអន្តរជាតិនិយមចូលចិត្ត។ ជាពិសេស ផលិតផលរបស់ក្រុមហ៊ុននេះ ត្រូវបានផលិតឡើងដោយប្រើបច្ចេកទេសមិនដុតកម្រិតខ្ពស់របស់ជប៉ុន។ នេះជារបកគំហើញក្នុងការផលិតក្បឿង ហលយឥដ terrazzo ដែល Nasaki វៀតណាមអនុវត្ត ដោយជំនួសវិធីសាស្រ្តដុតឥដបែបបុរាណ។ បច្ចេកវិទ្យានេះមិនត្រឹមតែផលិតចេញផលិតផលដែលមានភាពធន់ខ្ពស់ ធន់នឹងទឹកល្អ និងសមត្ថភាពផ្ទុកបន្ទុកប៉ុណ្ណោះទេ ហើយក៍រួមចំណែកដល់ការការពារបរិស្ថានផងដែរ។ នៅឆ្នាំ ២០២៣ ផលិតផលរបស់ក្រុមហ៊ុនលោកស្រី Khuyen ត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មទទួលស្គាល់ថាជាផលិតផលឧស្សាហកម្មជនបទឆ្នើមថ្នាក់ជាតិ។ លោកស្រី Nguyen Thi Khuyen នាយិកាក្រុមហ៊ុនចំកាត់ក្បឿងព័ណ៌ Nasaki បានឲ្យដឹងថា៖ “ខ្ញុំបានជ្រើសរើសដើរមួយជំហាន ដោយផ្តោតលើគុណភាពដើម្បីកសាងកេរ្តិ៍ឈ្មោះ តាមនោះ បង្កើតការជឿជាក់ជាមួយអតិថិជន និងដៃគូ។ យើងមិនមើលឃើញថា ការលំបាកទាំងនេះជាឧបសគ្គនោះទេ ប៉ុន្តែជាការជំរុញចិត្តក្នុងការច្នៃប្រឌិតនិងអភិវឌ្ឍន៍។ យើងប្រតិបត្តិតាមបាវចនា "ប្រើប្រាស់ភាពច្នៃប្រឌិតដើម្បីជំនះបទពិសោធន៍ ប្រើប្រាស់ល្បឿនដើម្បីយកឈ្នះលើមាត្រដ្ឋាន និងយកអតិថិជនជាចំណុចកណ្តាលនៃសកម្មភាពទាំងអស់" ដើម្បីអាចបញ្ជាក់ពីឋានៈរបស់យើងនៅក្នុងទីផ្សារ។ គ្មានការច្នៃប្រឌិតណាងាយស្រួលនោះទេ ប៉ុន្តែប្រសិនបើយើងមិនមានការច្នៃប្រឌិត យើងប្រាកដជាត្រូវទុកចោលនៅពីក្រោយជាពុំខាន”។
លោកស្រី Nguyen Thi Khuyen បង្ហាញ និងណែនាំផលិតផលក្បឿងដំបូលពណ៌មិនទាន់ឆេះក្នុងមហោស្រពពាណិជ្ជកម្មនិទាឃរដូវឆ្នាំ ២០២៥ ដែលរៀបចំដោយសមាគមសហគ្រិនវ័យក្មេងហាណូយ (រូបថត៖ Thua Xuan/VOV-Tay Bac) |
ក្រោមការដឹកនាំរបស់លោកស្រី Khuyen ម៉ាកយីហោ Nasaki មិនត្រឹមតែគ្របដណ្តប់ទីផ្សារក្នុងស្រុកជាមួយនឹងអ្នកចែកចាយរាប់រយនាក់នៅទូទាំង ភាគខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានទៅដល់ទីផ្សារអន្តរជាតិទៀត ផង។ ម៉ាក់យីហោ Nasaki វៀតណាមមានវត្តមានក្នុងទីផ្សារកម្ពុជា ហើយកំពុងពង្រីកខ្លួនជាបណ្តើរៗទៅកាន់ទីផ្សារផ្សេងទៀតដូចជា ម៉ាឡេស៊ី ជប៉ុន អូសេអានី និងសហភាពអឺរ៉ុប (EU)។ ក្រុមហ៊ុនបាននាំចេញក្បឿងរាបស្មើទៅកាន់ប្រទេសម៉ាឡេស៊ីដោយជោគជ័យ និងបានចុះកិច្ចសន្យាចែក ចាយផ្តាច់មុខនៅកម្ពុជា។ ជាពិសេសក្រុមហ៊ុន Nasaki កំពុងឆ្ពោះទៅគោលដៅទីផ្សារឌូបៃនិងអ៉េមីរាតអារ៉ាប់រួម (UAE) កន្លែងដែលវិស័យសំណង់កំពុងរីកចម្រើនខ្លាំង។ លោកស្រី Le Dung អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស DGROUP ប្រធានក្លឹប CEO ១៩៨៣ សមាគមសហគ្រិនវ័យក្មេងហាណូយ - ក្លឹបដែលលោកស្រី Nguyen Thi Khuyen កំពុងចូលរួមសកម្មភាពបានវាយតម្លៃថា៖ “ទាក់ទងនឹងការត្រិះរិះបែបយុទ្ធសាស្ត្រ អ្នកស្រី Khuyen តែងតែបង្ហាញពីសមត្ថភាពក្នុងការវិភាគទីផ្សារយ៉ាងស៊ីជម្រៅ ដែលជួយព្យាករណ៍ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការផ្លាស់ប្តូររបស់អតិថិជន។ អ្នកស្រី Khuyen មានការច្នៃប្រឌិតឥតឈប់ឈរ ដោយស្វែងរកការអនុវត្តបច្ចេកវិទ្យាថ្មីៗ កែលម្អដំណើរការផលិត ធ្វើឱ្យផលិតផលរបស់ខ្លួនកាន់តែពិសេស ដើម្បីបំពេញតម្រូវការ និងរសជាតិនៃទីផ្សារ។
លោកស្រី Nguyen Thi Khuyen តែងតែដាក់គុណភាព និងការពេញចិត្តរបស់អតិថិជនជាចម្បង។ លើសពីនេះ លោកស្រីតែងតែភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនស្ត្រី ចែករំលែកបទពិសោធន៍ និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកស្រី Nguyen Thi Khuyen បានសំណេះសំណាលថា៖ “ខ្ញុំសង្ឃឹមថា តាមរយៈរឿងរបស់ខ្ញុំ ខ្ញុំអាចជំរុញស្ត្រីដែលកំពុងចិញ្ចឹមក្តីសុបិន។ បើអ្នកមានក្តីសុបិន ហ៊ានធ្វើ ដើម្បីប្រែឲ្យវាក្លាយទៅជាការពិត ភាពជោគជ័យនឹងមកដល់អ្នកដែលមិនខ្លាចការច្នៃប្រឌិត ហ៊ានប្រឈមមុខនឹងខ្លួនឯង។ មានការតាំងចិត្ត និងតស៊ូគ្រប់គ្រាន់”។
នាយិកាប្រតិបត្តិ Nguyen Thi Khuyen កំពុងដឹកនាំក្រុមហ៊ុន Nasaki ឱ្យកាន់តែរីកចម្រើន រួមចំណែកលើកកំពស់វិស័យគ្រឿងសំណង់វៀតណាម លើឆាកអន្តរជាតិ។ ជាមួយនឹងភាពក្លាហាននិងចំណង់ចំណូលចិត្ត នាយិកាប្រតិបត្តិ Nguyen Thi Khuyen និងក្រុមហ៊ុនចំកាត់ក្បឿងព័ណ៌ Nasaki ប្រាកដជានឹងបន្តទទួលបានភាពជោគជ័យជាច្រើន ដោយនាំមកនូវផលិតផលដែលមានគុណភាព និងកិត្យានុភាព៕