ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៨ ខែកុម្ភៈ

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៨ ខែកុម្ភៈ - ảnh 1ស្ត្រីម្នាក់ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩   (រូបថតៈ AFP)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info ថា គិតត្រឹមម៉ោង ១ ថ្ងៃទី ១៨ ខែកុម្ភៈ (ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១១០,៤ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ២,៤ លាននាក់ត្រូវស្លាប់។ សហរដ្ឋ អាមេរិកនៅតែជាប្រទេសដែលរង ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។ នៅថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោកបង្កើតផែនការសកលលោក ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ព្រមទាំងស្នើឲ្យក្រុមបណ្ដាប្រទេសខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីឈានមុខគេនៅលើពិភពលោក (G20) ដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ