ឧបករណ៍ឃ្លាំមើលការប្រើប្រាស់អគ្គិសនីឆ្លាតវៃ Vconnex – ផលិតផល​ឌីជីថល​ដែលមានសក្តានុពល Make in Vietnam

(VOVWORLD) - ដោយមានគោលបំណងចង់រួមចំណែកដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស ព្រមទាំងជំរុញខ្លាំងស្មារតី Make in Vietnam ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាឧស្សាហកម្ម Vconnex (សម្ព័ន្ធក្រុមហ៊ុន VNPT) បានធ្វើការសិក្សាស្រាវជ្រាវ និងដាក់ឱ្យដំណើរការផលិតផលថ្មីៗជាច្រើន ជាមួយនឹងលទ្ធភាព និងការអនុវត្តជាក់ស្តែងខ្ពស់។ 
 
 
ឧបករណ៍ឃ្លាំមើលការប្រើប្រាស់អគ្គិសនីឆ្លាតវៃ Vconnex – ផលិតផល​ឌីជីថល​ដែលមានសក្តានុពល Make in Vietnam - ảnh 1លោក Nguyễn Đức Quý នាយកប្រតិបត្តិ (CEO)  Vconnex (ប្រភព៖ vconnex.vn)

ក្នុងនោះឧបករណ៍ឃ្លាំមើលការប្រើប្រាស់អគ្គិសនីឆ្លាតវៃ Vconnex ដែលមានគុណសម្បត្តិលេចធ្លោតាមលក្ខណៈវិនិច្ឆ័យជាច្រើន ត្រូវបានគ្រួសារយ៉ាងច្រើននិយមចូលចិត្ត ហើយត្រូវបានក្រសួងព័ត៌មាន និងផ្សព្វផ្សាយប្រគល់ពានរង្វាន់ឆ្នើមនៃពាន់រង្វាន់ផលិតផលឌីជីថលដែលមានសក្តានុពល Make in Vietnam ២០២១។ ដោយបានបង្ហាញមុខនៅទីផ្សារនាខែកក្កដា ឆ្នាំ ២០២១ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនោះ ឧបករណ៍ឃ្លាំមើលការប្រើប្រាស់អគ្គិសនីឆ្លាតវៃ Vconnex (Vconnex Smart Meter) ត្រូវបានរចនាឡើងសម្រាប់អតិថិជនជាច្រើនដូចជាក្រុមគ្រួសារ ផ្ទះជួល និងសហគ្រាស។ ចំពោះអតិថិជនជាក្រុមគ្រួសារនោះ មុខងាររួមបញ្ជូលគ្នាបានឆ្ពោះទៅរកគោលដៅដូចជា៖កំណត់កម្រិតព្រមានអំពីវិក្កយបត្រអគ្គិសនីយោងទៅតាមផែនការចំណាយ ចែករំលែកព័ត៌មាន និងព្រមានដល់សមាជិកគ្រូសារគ្រប់រូប; កែសម្រួលឲ្យទាន់ពេលវេលាទៅនឹងទម្លាប់ប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃជាង; ទទួលការព្រមាននៅពេលសូចនាករសុវត្ថិភាពអគ្គិសនីលើសពីកម្រិតកំណត់។ ចំពោះផ្ទះជួលវិញ គោលដៅដែលឆ្ពោះទៅរកគឺ៖ ផ្ទៀងផ្ទាត់សន្ទស្សន៍ និងការប្រើប្រាស់អគ្គិសនីប្រកបដោយតម្លាភាព និងធ្វើការស្ថិតិនៅលើទូរស័ព្ទ បង់វិក្កយបត្រអគ្គិសនីដោយស្វ័យប្រវត្ត; កែសម្រួលឥរិយាបថប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ នៅពេលមានការព្រមាន។ ចំពោះអតិថិជនជាសហគ្រាសវិញ គោលដៅដែលឆ្ពោះទៅរកគឺ៖ ការគ្រប់គ្រងជាបន្តបន្ទាប់នៃថវិកាអគ្គិសនី; រាយការណ៍ ស្ថិតិការប្រើប្រាស់អគ្គិសនីតាមថ្ងៃ សប្តាហ៍ ខែ ឆ្នាំ; វាយតម្លៃពីស្ថានការប្រើប្រាស់អគ្គិសនីតាមតំបន់អាជីវកម្ម; រៀបចំផែនការបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់អគ្គិសនីក្នុងអាជីវកម្ម។

លោក Dang Ba Minh ម្ចាស់ផ្ទះជួលនៅខ័ណ្ឌ Ha Dong ទីក្រុងហាណូយ និងលោក Nguyen Van Duc អតិថិជនដែលបានប្រើប្រាស់ដំណោះស្រាយឃ្លាំមើលអគ្គិសនីឆ្លាតវៃ Vconnex នៅខ័ណ្ឌ Ha Dong ទីក្រុងហាណូយបានឲ្យដឹងថា៖

(Ba Minh) “ពិតជាងាយស្រួលប្រើប្រាស់ណាស់។ អ្នកជួលផ្ទះអាចមើលការប្រើប្រាស់អគ្គិសនី ចំនួនទឹកប្រាក់ត្រូវទូទាត់ជាប្រចាំថ្ងៃរបស់ពួកគេនៅលើទូរស័ព្ទរបស់ខ្លួន។ ប្រសិនបើចាំបាច់ ក៏អាចកំណត់ការប្រើប្រាស់របស់ខ្លួនតាមការកំណត់នៅលើទូរសព្ទរបស់ខ្លួន ហើយនឹងទទួលបានសារដាស់តឿននៅពេលដែលការប្រើប្រាស់អគ្គិសនីលើសពីការកំណត់។

(Van Duc) “នៅពេលប្រើឧបករណ៍នេះ យើងអាចឃ្លាំមើល និងគ្រប់គ្រងសូចនាករជាក់ស្ដែងរបស់ឧបករណ៍នីមួយៗ បន្ទប់នីមួយៗ និងសមាជិកនីមួយក្នុងគ្រួសារ។ សូចនាករទាំងនេះអាចមើលដោយផ្ទាល់នៅលើកម្មវិធី Vhomenex ដែលបានដំឡើងនៅលើទូរស័ព្ទ ហើយតាមនោះអាចធ្វើឱ្យមានតុល្យភាពរវាងទម្លាប់រស់នៅប្រចាំថ្ងៃ និងការប្រើប្រាស់អគ្គិសនីផងដែរ“។

អតិថិជនជាសហគ្រាសក៏បានផ្តល់មតិជាវិជ្ជមានចំពោះដំណោះស្រាយឃ្លាំមើលការប្រើប្រាស់អគ្គិសនីឆ្លាតវៃ Vconnex ផងដែរ។ ដូច្នោះហើយ ដំណោះស្រាយនេះជួយដល់សហគ្រាសក្ដាប់ជាប់កម្រិតប្រើប្រាស់អគ្គិសនីជាក់ស្ដែងនៃតំបន់ធ្វើការនីមួយៗ ព្រមទាំងឧបករណ៍នីមួយៗដែលដំណើរការ និងប្រើប្រាស់នៅក្នុងអង្គភាពទៀតផង។ ផ្អែកលើមូលដ្ឋាននោះ សហគ្រាសអាចកែសម្រួលការប្រើប្រាស់អគ្គិសនីតាមរបៀបសន្សំសំចៃ ខណៈដែលនៅតែធានាប្រសិទ្ធភាពការងារ និងផលិតកម្ម។ របាយការណ៍របស់សហគ្រាសភាគច្រើន ដែលបានប្រើប្រាស់ឧបករណ៍ឃ្លាំមើលការប្រើប្រាស់អគ្គិសនីឆ្លាតវៃ Vconnex បានចេញលទ្ធផលដូចគ្នាថាការប្រើប្រាស់អគ្គិសនីនៅអង្គភាពចាប់តាំងពីការអនុវត្តដំណោះស្រាយថ្មីត្រូវបានកាត់បន្ថយយ៉ាងខ្លាំង នៅកន្លែងខ្លះអត្រាសន្សំសម្ចៃត្រូវបានកាត់បន្ថយរហូតដល់ ២០ ទៅ ៣០% ។ លោក Hoang Nam វិស្វករ នៃក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាឧស្សាហកម្ម Vconnex បានឲ្យដឹងថា៖ “ឧបករណ៍ដំណោះស្រាយនេះស្ថិតក្នុងក្រុមដំណោះស្រាយផ្ទះឆ្លាតវៃ ដូច្នេះហើយ វាអាចប្រើប្រាស់ជាមួយឧបករណ៍ឆ្លាតវៃផ្សេងទៀតនៅក្នុងគ្រួសារ។ ឧបករណ៍នេះត្រូវបានអភិវឌ្ឍ និងផលិតទាំងស្រុងនៅវៀតណាម ដូច្នេះហើយយើងអាចប្រើប្រាស់វាបានយ៉ាងងាយស្រួលក្នុងតម្លៃសមរម្យផងដែរ“។

តាមផែនការក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រជាជនបម្រមាណ ២,៧ លានគ្រួសារនៅវៀតណាមនឹងប្រើប្រាស់កម្មវិធីឃ្លាំមើលនេះ។ ជាពិសេស លោក Nguyễn Đức Quý នាយកប្រតិបត្តិ (CEO)  Vconnex បានបញ្ជាក់ថា រួមជាមួយនឹងការបន្តកែលម្អ និងសុក្រិតឧបករណ៍ឃ្លាំមើលការប្រើប្រាស់អគ្គិសនីឆ្លាតវៃ Vconnex នោះ ក្រុមហ៊ុនក៏បានតម្រង់ទិសដៅវិនិយោគ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណោះស្រាយផ្លាស់ប្ដូរឌីជីថផលជាច្រើន ដែលមានលទ្ធភាពអនុវត្តន៍ជាក់ស្ដែងខ្ពស់ក្នុងជីវភាពរស់នៅសង្គមនៅវៀតណាមនាពេលខាងមុខ៖ “Vconnex ផ្តោតលើការអភិវឌ្ឍផលិតផលដែលនាំមកនូវអត្ថប្រយោជន៍ និងតម្លៃជាក់ស្តែងដល់អតិថិជន។ ខ្ញុំគិតថា ការប្រើប្រាស់ឧបករណ៍ ដើម្បីផ្លាស់ប្ដូរឌីជីថលនឹងក្លាយទៅជានិន្នាការស្លាប់រស់ និងសម្រេចនៅពេលអនាគតផងដែរ”។

ជាមួយនឹងការតំរង់ទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ច្បាមជាប់តម្រូវការជាក់ស្តែង ព្រមទាំងស្មារតី Make in Vietnam យ៉ាងខ្លាំងក្លានោះ  យើងជឿជាក់ថា ក្រុមហ៊ុនភាគហ៊ុនរួមបច្ចេកវិទ្យាឧស្សាហកម្ម Vconnex នឹងបន្តដាក់ឱ្យដំណើរការផលិតផលផ្លាស់ប្តូរឌីជីថល Make in Vietnam ដែលអាចអនុវត្តជាក់ស្ដែង រួមចំណែកដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងជីវភាពសង្គម ព្រមទាំង រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ