Coc Coc - កម្មវិធី Make in Vietnam ជួយប្រជាជនវៀតណាមកាន់តែរីករាយនៅក្នុងពិភពឌីជីថល

(VOVWORLD) - Coc Coc គឺជាក្រុមហ៊ុនចាប់ផ្តើមបច្ចេកវិទ្យារបស់វៀតណាម ដែលគេស្គាល់ដល់តាមរយៈឧបករណ៍ស្វែងរករបស់ខ្លួន។ ចាប់តាំងពីបង្កើតឡើងមក  កម្មវិធី Coc Coc តែងតែផ្តោតលើការអភិវឌ្ឍក្រោមបាវចនាថា “ជួយប្រជាជនវៀតណាមកាន់តែមានសុភមង្គលតាមរយៈការប្រើប្រាស់អស់សុក្តានុភាពនៃពិភពឌីជីថល" និង “អ្នកប្រើប្រាស់ជាចម្បង”។

Coc Coc - កម្មវិធី Make in Vietnam  ជួយប្រជាជនវៀតណាមកាន់តែរីករាយនៅក្នុងពិភពឌីជីថល - ảnh 1កម្មវិធីរុករកតាមអ៊ីនធឺណិត Coc Coc រួមបញ្ចូលមុខងារងាយស្រួលជាច្រើនសម្រាប់ប្រជាជនវៀតណាម (រូបថត៖ baodautu.vn)

Coc Coc កើតចេញពីគោលគំនិតរបស់និស្សិតវៀតណាមចំនួន ៣ នាក់គឺ Nguyen Thanh Binh, Le Van Thanh និង Nguyen Duc Ngoc ដោយមានបំណងចង់មានឧបករណ៍ស្វែងរកដ៏ប្រសើរសម្រាប់ប្រជាជន វៀតណាម។ លោក Le Van Thanh ដែលជាសហស្ថាបនិកម្នាក់ក្នុងចំណោមសហស្ថាបនិកទាំងបីនៃក្រុមហ៊ុន Coc Coc បានរំលឹកថា៖ “ក្នុងឆ្នាំ ២០០៨ ពួកយើង ៣ នាក់ ជានិស្សិតឆ្នាំចុងក្រោយ 3 នៃសាកលវិទ្យាល័យ ម៉ូស្គូ មានគំនិតចង់បង្កើតគេហទំព័រស្វែងរកនៅប្រទេសវៀតណាម ព្រោះក្នុងដំណើរការសិក្សា យើងបានកត់សម្គាល់ថា ល្បឿនអភិវឌ្ឍន៍របស់អ៊ីនធឺណេតមានទំហំធំខ្លាំងណាស់ ការស្វែងរកតាម Google បានឆ្លើយតបយ៉ាងល្អ ប៉ុន្តែបរិមាណនៃព័ត៌មានបង្ហាញយ៉ាងច្បាស់ថា យើងមានតម្រូវការជាច្រើនទៀត មិនត្រឹមតែឧបករណ៍ស្វែងរកតែមួយប៉ុណ្ណោះអាចបំពេញបាននោះទេ។ នោះគឺជាគំនិតក្នុងការបង្កើតឧបករណ៍ស្វែងរកក្នុងប្រទេសវៀតណាម”។

ក្នុងឆ្នាំ ២០០៨ វិស្វករបីនាក់បានវិលត្រឡប់មកវៀតណាមវិញដើម្បីស្វែងយល់ពីទីផ្សារក្នុងស្រុក និងមានគម្រោងបញ្ចុះបញ្ចូលអ្នកវិនិយោគ។ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Coc Coc (ដែលពេលនោះគេហៅថាក្រុមហ៊ុទទួលខុសត្រូវមានកម្រិត Itim) បានកើតជាផ្លូវការ។ នៅដើមឆ្នាំ ២០១៣ បន្ទាប់ពីការសាងសង់អស់រយៈពេល ៣ ឆ្នាំ ឧបករណ៍ស្វែងរក Coc Coc និងកម្មវិធី Coc Coc   (ពីមុនត្រូវបានគេស្គាល់ថា Co Rom+) ត្រូវបានធ្វើពាណិជ្ជកម្មជាផ្លូវការ។ ឧបករណ៍ស្វែងរក Coc Coc ត្រូវបានបង្កើតឡើងដោយក្រុម Coc Coc ដោយផ្អែកលើបទពិសោធន៍ដែលប្រមូលបានបន្ទាប់ពីសិក្សា និងធ្វើការនៅប្រទេសរុស្ស៊ី។ ជាមួយនឹងបាវចនាថា "ជួយប្រជាជនវៀតណាមកាន់តែសប្បាយរីករាយតាមរយៈការប្រើប្រាស់អស់សក្តានុពលនៃពិភពលោកឌីជីថល” ឧបករណ៍ស្វែងរកនិងកម្មវិធី  Coc Coc មានលក្ខណៈពិសេសរួមបញ្ចូលគ្នាគួរឱ្យចាប់អារម្មណ៍ជាច្រើន បង្កើតនិងអភិវឌ្ឍន៍ដោយផ្អែកលើទម្លាប់នៃ និងអាកប្បកិរិយារបស់ប្រជាជនវៀតណាមក្នុងការប្រើប្រាស់អ៊ីនធឺណិត។ លោក Nguyen Vu Anh នាយកប្រតិបត្តិក្រុមហ៊ុន Coc Coc បានឲ្យដឹងថា៖ “Coc Coc គឺជាឧបករណ៍ស្វែងរក   Make in Vietnam ដែលមានអ្នកប្រើប្រាស់ជាង ២៥ លាននាក់។ Coc Coc តែងតែខិតខំបង្កើតទំនួលខុសត្រូវដ៏ធំបំផុតសម្រាប់អ្នកប្រើប្រាស់ និងផ្តោតលើអ្នកប្រើប្រាស់ វៀត ណាម។ កាន់តែប្រសើរមានន័យថា ការផ្ទុកទំព័រកាន់តែលឿន ការផ្សាយពាណិជ្ជកម្មកាន់តែប្រសើរ និងការទាញយកវីដេអូកាន់តែងាយស្រួល។ ប្រសើរជាងនេះមានន័យថា មានសុវត្ថិភាពជាងមុន ហើយនៅទីនេះ Coc Coc មានគោលដៅការពារអ្នកប្រើប្រាស់ ហើយអ្នកប្រើប្រាស់ក៏ការពារខ្លួនដោយអនុញ្ញាតឱ្យពួកគេដឹងថា ទំព័រណាមានសុវត្ថិភាព និងមួយណាមិនមានសុវត្ថិភាព។ ដូច្នេះហើយ អ្នកប្រើប្រាស់តែងតែការពារខ្លួន ហើយដោយហេតុនេះជួយបង្កើតបរិយាកាសអ៊ីនធឺណិតដែលមានសុវត្ថិភាពជាង សម្រាប់អ្នកប្រើប្រាស់វៀតណាមទាំងអស់”។

នៅក្នុងទីផ្សារវៀតណាម Coc Coc ត្រូវបានចាត់ទុកថាជាដៃគូប្រកួតប្រជែងដ៏ធ្ងន់ធ្ងរ និងប្រកួតប្រជែងដោយផ្ទាល់ជាមួយ Google។ ការអត្ថាធិប្បាយអំពីភាពខ្លាំងរបស់ Coc Coc ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia ក៏បាននិយាយផងដែរថា ឧបករណ៍ស្វែងរកតាមអ៊ីនធឺណិតរបស់វៀតណាមសុទ្ធនេះកំពុងរីកចម្រើនកាន់តែខ្លាំងក្នុងការប្រយុទ្ធជាមួយ "យក្ស" Google នៅក្នុងទីផ្សារវៀតណាម។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ComScore (USA) Coc Coc គឺជាកម្មវិធីស្វែងរកតាមអ៊ីនធឺណិតដែលមានយីហោវៀតណាមគឺមានអត្រាកំណើនខ្លាំងបន្ទាប់ពីដំណើរការបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ បន្ទាប់ពី ២ ឆ្នាំចាប់តាំងពីការបង្កើតរបស់ខ្លួន កម្មវិធីស្វែងរក Coc Coc បានក្លាយជាវេទិកាស្វែងរកគេហទំព័រដែលប្រើច្រើនបំផុតទី ២ នៅវៀតណាម បន្ទាប់ពី Chrome របស់ Google។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ComScore (USA) Coc Coc គឺជាកម្មវិធីស្វែងរកតាមអ៊ីនធឺណិតដែលមានយីហោវៀតណាមដែលមានអត្រាកំណើនខ្លាំងបន្ទាប់ពីដំណើរការបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ Coc Coc ក៏បានបង្ហាញពីតួនាទីរបស់កម្មវិធីជាមួយនឹងតួរលេខគួរឱ្យចាប់អារម្មណ៍ផងដែរ។ Coc Coc បានចូលក្នុងកម្មវិធីស្វែងរកដ៏ពេញនិយមបំផុតទាំង ៥ នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ២ ខែបន្ទាប់ពីការបើកដំណើរការរបស់ខ្លួនក្នុងខែឧសភា ឆ្នាំ ២០១៣មក។ ក្នុងឆ្នាំ ២០១៤ Coc Coc បានវ៉ាដាច់ Internet Explorer របស់ Microsoft ហើយបានក្លាយជាកម្មវិធីស្វែងរកដែលប្រើច្រើនបំផុតនៅក្នុងប្រទេសវៀតណាម នៅពីក្រោយកម្មវិធីរុករករបស់ Google។ សូម្បីតែនៅក្នុងខែកញ្ញា ២០១៤, Coc Coc បានវ៉ាដាច់ Firefox ទៀតផង។ នៅដើមឆ្នាំ ២០១៥ Coc Coc បានទទួលការវិនិយោគចំនួន ១៤ លានដុល្លារពីក្រុមប្រព័ន្ធផ្សព្វផ្សាយឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់គឺ Hubert Burda Media ។ នេះគឺជាក្រុមអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយធំបំផុតមួយរបស់អឺរ៉ុបដែលមានបុគ្គលិកប្រហែល ១០.០០០ នាក់។ Coc Coc គឺជាតំណាងតែមួយគត់របស់ប្រទេសវៀតណាមនៅក្នុងកំពូលនៃកម្មវិធីរុករកពេញនិយមបំផុតនៅក្នុងប្រទេសវៀតណាម យោងតាមរបាយការណ៍របស់ Digision Lab នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២១។ ថ្មីៗនេះ កម្មវិធីស្វែងរក Coc Coc ក៏បានបញ្ចូលប្រភេទឌីជីថលល្អបំផុតទាំង ១០ នៃពានរង្វាន់ Make in Vietnam ក្នុងឆ្នាំ ២០២១។ ក្នុងឆ្នាំ ២០២១នេះដែរ Coc Coc បានឈ្នះរង្វាន់ចំនួន ៤និងឈានដល់ TOP ១០ Sao Khue ២០២១ សម្រាប់ប្រភេទ៖ ខ្លឹមសារឌីជីថល; សុវត្ថិភាពព័ត៌មាន; ការអប់រំ; ការផ្សាយពាណិជ្ជកម្ម ទីផ្សារ និងទំនាក់ទំនងឌីជីថល។

Coc Coc - កម្មវិធី Make in Vietnam  ជួយប្រជាជនវៀតណាមកាន់តែរីករាយនៅក្នុងពិភពឌីជីថល - ảnh 2លោក Nguyen Vu Anh នាយកប្រតិបត្តិ Coc Coc (រូបថត៖ Coc Coc)

រហូតមកដល់ពេលនេះ Coc Coc នៅតែជាកម្មវិធីស្វែងរកតែមួយគត់នៅក្នុងប្រទេសវៀតណាមដែលមានមុខងារមានប្រយោជន៍សម្រាប់ប្រជាជនវៀតណាមតែប៉ុណ្ណោះ។  យ៉ាងណាមិញ នៅលើឧបករណ៍ស្វែងរក Coc Coc អ្នកប្រើប្រាស់ក៏អាចបំប្លែងឯកតារង្វាស់បានផងដែរ; អត្រាប្តូរប្រាក់បរទេស រកមើលភាសាអង់គ្លេស - វចនានុក្រមវៀតណាមដោយចុចពីរដងលើពាក្យដើម្បីរកមើល ជួយអ្នកប្រើប្រាស់អាចអានភាសាអង់គ្លេសកាន់តែងាយស្រួល ដោយមិនចាំបាច់ដំឡើងកម្មវិធីវចនានុក្រមបន្ថែម សូម្បីតែហាក់ដូចជា "យល់ភាសាវៀតណាម" បានត្រឹមត្រូវជាងឧបករណ៍ពេញនិយម Google Translate ...។ ប្អូន Luu Thi Quynh Trang ជនជាតិវៀតណាមនៅបរទេស អ៊ុយក្រែន បាននិយាយថា៖ “ខ្ញុំជានិស្សិតបរទេសដែលទើបតែវិលត្រលប់មកផ្ទះវិញ ដូច្នេះវាពិបាកបន្តិចក្នុងការវាយអក្ខរាវិរុទ្ធនៅលើគេហទំព័រ។ នៅពេលដែលកម្មវិធីស្វែងរក Coc Coc ជួយដល់ការសរសេរភាសាវៀតណាមដោយប្រើអក្ខរាវិរុទ្ធត្រឹមត្រូវ ខ្ញុំសប្បាយចិត្តខ្លាំងណាស់សម្រាប់រឿងនោះ។ នៅពេលដែលខ្ញុំដឹងថា នេះជាផលិតផលបច្ចេកវិទ្យាដែលបង្កើតឡើងដោយប្រជាជនវៀតណាម ខ្ញុំមានអារម្មណ៍ថាមានមោទនភាពខ្លាំងណាស់ ហើយមានអារម្មណ៍ផ្ទាល់ថាខ្ញុំ គួរតែគាំទ្រផលិតផលបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាម។

ដោយផ្តោតឥតឈប់ឈរលើការបង្កើតមុខងារងាយស្រួល និងបទពិសោធន៍ថ្មីសម្រាប់ទីផ្សារវៀតណាមជាមួយនឹងទស្សនិកជនជាក់ស្តែង Coc Coc កំពុងតម្រង់ទិសដោយជោគជ័យដើម្បីក្លាយជាកម្មវិធីពេញនិយមឈានមុខគេនៅក្នុងប្រទេសវៀតណាម ដោយបង្កើតតម្លៃជាច្រើនសម្រាប់អ្នកប្រើប្រាស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ