Novaon និងដំណើរអភិវឌ្ឍដំណោះស្រាយផ្លាស់ប្តូរឌីជីថល Make in Vietnam

(VOVWORLD) - ដោយមានបំណងចង់បង្កើតផលិតផល សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ជាច្រើន ពោរពេញទៅដោយតម្លៃនិងស្មារតី Make in Vietnam ដើម្បីបម្រើសហគមន៍ ធុរកិច្ច រួមចំណែកអនុវត្តន៍គោលដៅផ្លាស់ប្តូរឌីជីថលជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Novaon Tech ចំណុះសម្ព័ន្ធក្រុមហ៊ុន Novaon បានចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការស្រាវជ្រាវ កសាង អភិវឌ្ឍ និងកែលម្អដំណោះស្រាយឌីជីថល។ ការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់ក្រុមហ៊ុនត្រូវបានបញ្ជាក់ដោយការទទួលស្គាល់ពីភ្នាក់ងារគ្រប់គ្រង រួមជាមួយការជឿទុកចិត្ត និងការទទួលយកពីសហគ្រាសក្នុងស្រុក និងបរទេសរាប់ពាន់អង្គភាព។

 
 
Novaon និងដំណើរអភិវឌ្ឍដំណោះស្រាយផ្លាស់ប្តូរឌីជីថល Make in Vietnam - ảnh 1តំណាងក្រុមហ៊ុន Novaon Tech ទទួលពានរង្វាន់សហគ្រាសវៀតណាមមានកំណើនឈានមុខគេទាំង៥០ក្នុងឆ្នាំ២០២០។ 
ចាប់តាំងពីឆ្នាំ ២០០៦ មក សម្ព័ន្ធក្រុមហ៊ុន Novaon បានចាប់ផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលបច្ចេកវិទ្យា ដំណោះស្រាយឌីជីថល ដើម្បីគាំទ្រដល់អាជីវកម្ម ក្នុងស្រុក។ ការបង្កើតក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Novaon Tech បន្ទាប់នោះ គឺជា សក្ខីភាពច្បាស់លាស់បំផុតនៃទិសដៅយុទ្ធសាស្ត្រនេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុង ដំណើរការប្រព័ន្ធអេកូផ្លាស់ប្តូរឌីជីថលដែលមានដំណោះស្រាយផ្លាស់ប្ដូរឌីជីថល "Make in Vietnam" ចំនួន២០។ ប្រព័ន្ធអេកូនេះ ផ្តោតលើទិសដៅសំខាន់ៗចំនួនបីនោះ គឺ ធនធានរបស់អតិថិជន (រួមដំណើរជាមួយអាជីវកម្មដើម្បីដោះស្រាយចំណោទអំពី ទិន្នន័យ អត្រាផ្លាស់ប្ដូរ និងរបាយការណ៍រង្វាស់); ដំណោះស្រាយ e-commerce (ពាណិជ្ជកម្មអេឡិចត្រូនិក) ដោយមានមុខងារជួយអ្នកលក់អាចគ្រប់គ្រងប្រព័ន្ធ ផលិតផលបានយ៉ាងងាយស្រួល និងទីបីគឺការគ្រប់គ្រងប្រតិបត្តិការ។ លោក Ngo Sy Trung នាយកប្រតិបត្តិនៃក្រុមហ៊ុន Novaon Tech បានឲ្យដឹងថា៖
“Novaon បានផ្គត់ផ្គង់ផ្លាតហ្វមដោយផ្ទាល់ដើម្បីបង្កើនការបញ្ជាទិញសម្រាប់ អាជីវកម្មតាមរយៈការបង្កើនចំនួនអតិថិជន ដោយឧបករណ៍ដូចជា Marketing ស្វ័យ ប្រវត្តិកម្ម។  ឧបករណ៍ទាំងនោះគឺផ្តោតលើការនាំយកអតិថិជនកាន់តែច្រើនសម្រាប់ អាជីវកម្មដោយផ្ទាល់។ លើសពីនេះ វាក៏ឆ្ពោះទៅរកការបង្កើនបទពិសោធន៍សម្រាប់ អតិថិជន ពោលគឺបង្កើនភាពស្មោះត្រង់ និងការពេញនិយមរបស់អតិថិជនចំពោះ ផលិតផលរបស់អាជីវកម្មទៀតផង។ អាស្រ័យហេតុនេះ ជួយអាជីវកម្មបង្កើនប្រាក់ ចំណូល”។
Novaon និងដំណើរអភិវឌ្ឍដំណោះស្រាយផ្លាស់ប្តូរឌីជីថល Make in Vietnam - ảnh 2ប្រព័ន្ធអេកូ Novaon Tech ផ្តោតលើទិសដៅសំខាន់ៗចំនួនបី។ (រូបថត៖ novaonx)
គិតត្រឹមចុងខែឧសភាឆ្នាំ ២០២២ មានសហគ្រាសជាង ៩៥ ពាន់អង្គភាពក្នុង វិស័យចំនួន ៧នោះ គឺការអប់រំ; ម៉ូដ-សំលៀកបំពាក់; សម្ភារៈសំណង់; លក់រាយ; ហិរញ្ញវត្ថុ-ធនាគារ; ការថែទាំសុខភាព (Healthcare) និងអចលនទ្រព្យ បានជឿ ទុកចិត្តលើផលិតផល ហើយអនុវត្តន៍ដំណោះស្រាយផ្លាស់ប្ដូរឌីជីថលរបស់ Novaon Tech។ ក្នុងនោះ មានដៃគូរាប់សិបក្នុងក្រុមសហគ្រាសឈានមុខគេចំនួន ៥០០ នៅវៀតណាម (VRN500)។ មតិប្រតិកម្មរបស់អតិថិជនលើផលិតផលរបស់ក្រុមហ៊ុន សុទ្ធតែមានភាពវិជ្ជមានខ្លាំងណាស់។ លោក Le Ngoc Anh នាយកក្រុមហ៊ុនភាគហ៊ុន បច្ចេកវិទ្យានិងពាណិជ្ជកម្មអន្តរជាតិ Anh Tu និងលោក Le Phuc Tien នៃអគ្គក្រុមហ៊ុន វាយនភណ្ឌ Bac Giang (LGG) បានវាយតម្លៃថា៖
“ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួចនៅក្នុងអាជីវកម្មទាំងបច្ចុប្បន្ន និងអនាគត។ តាំងពីដើមដំបូងមក យើងខ្ញុំបានស្រាវជ្រាវ និងអនុវត្តន៍បន្តិចម្តងៗ នូវដំណោះស្រាយឌីជីថលក្នុងអាជីវកម្ម។ នៅពេលប្រើផលិតផលទាំងនោះ យើងខ្ញុំ ឃើញថា វាមានគុណសម្បត្តិច្រើនបើធៀបនឹងពេលធ្វើវាដោយដៃ ការគ្រប់គ្រងនៅលើ Excel ឬនៅលើកម្មវិធីឥតគិតថ្លៃ ប្រសិទ្ធភាពដែលកម្មវិធីផ្លាស់ប្ដូរឌីជីថលនាំមកនូវ ត្រូវតែនិយាយថា គឺធំណាស់។ ដូច្នេះ សហគ្រាសធុនតូច និងមធ្យមគួរតែប្រើប្រាស់ ក្នុងពេលឆាប់ៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារ”។
“នៅក្នុងក្រុមហ៊ុនកាត់ដេរ ចំនួនបុគ្គលិកមានច្រើនណាស់។ កម្មវិធីគ្រប់គ្រង ធនធានមនុស្សបានជួយក្រុមហ៊ុនក្នុងការប្រមូលផ្តុំទិន្នន័យការងារ។ ហើយអ្វីៗដែលសំខាន់ជាងនេះទៅទៀតដែលយើងខ្ញុំចង់ឆ្ពោះទៅរក នៅពេលប្រើប្រាស់កម្មវិធីនេះ គឺបុគ្គលិកអាចពិនិត្យមើលការងារផ្ទាល់ខ្លួន ប្រាក់បៀវត្សរ៍ ហើយមានការរួមចំណែក ផ្ញើរ មតិប្រតិកម្មតាមកម្មវិធីដោយផ្ទាល់មកថ្នាក់ដឹកនាំក្រុមហ៊ុនវិញ”។
នាថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ ក្នុងពិធីប្រគល់រង្វាន់ឧស្សាហកម្ម៤.០កំពូល វៀតណាមលើកទី ១ ឆ្នាំ២០២២ ក្រុមហ៊ុន Novaon Tech មានកិត្តិយសត្រូវបានលើក តម្កើងក្នុងប្រភេទ “សហគ្រាសកំពូលជាមួយនឹងផលិតផលឌីជីថលឆ្លាតវៃ និងដំណោះ ស្រាយបច្ចេកវិទ្យាឧស្សាហកម្ម ៤.០”។ បណ្ដាផ្លាតហ្វមក្នុងប្រព័ន្ធអេកូឡូស៊ីផលិតផល ឌីជីថល "Make in Vietnam" របស់ Novaon Tech ត្រូវបានលើកតម្កើងជាដំណោះ ស្រាយស្នូល ក្នុងការជួយគាំទ្រអាជីវកម្មដោះស្រាយបញ្ហាទាក់ទងនឹងធនធានអតិថិជន ការគ្រប់គ្រងប្រតិបត្តិការ និងពាណិជ្ជកម្មអេឡិចត្រូនិក។ លេចធ្លោក្នុងនោះ គឺផ្នែកទន់ OnMarketer, OnCustomer, OnCRM, OnPeople, OnSign, OnWork, OnShop ជាដើម។
មុនពេលទទួលបានពានរង្វាន់ឧស្សាហកម្ម៤.០ កំពូលវៀតណាមឆ្នាំ ២០២២ ក្រុមហ៊ុន Novaon Tech ក៏ទទួលបានជាបន្តបន្ទាប់នូវពានរង្វាន់ដ៏មានកិត្យានុភាព ផ្សេងទៀតដូចជា៖ សហគ្រាសបច្ចេកវិទ្យាព័ត៌មានឈានមុខគេទាំង ១០ នៅវៀត ណាម; ពានរង្វាន់ដំណោះស្រាយល្អបំផុតឆ្នាំ២០២១; សហគ្រាសរីកចម្រើនល្អបំផុត ទាំង ៥០នៅវៀតណាម (Fast500) ក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាគឺឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២២... មិនត្រឹមតែប៉ុណ្ណោះទេ Novaon Tech ថែមទាំងមានមោទនភាពដោយ ក្លាយជាដៃគូជាន់ខ្ពស់របស់ពាណិជ្ជសញ្ញាធំៗលើទូទាំងពិភពលោកដូចជា Google, Facebook, Tiktok, Uipath, Salesforce ទៀតផង។ លោក Nguyen Minh Quy ប្រធាន សម្ព័ន្ធក្រុមហ៊ុន Novaon បានអះអាងថា៖
“យើងខ្ញុំឆ្ពោះទៅរកការបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរឌីជីថល និងអាជីវកម្ម អនឡាញនៅតាមមូលដ្ឋាននានា ដំបូងបង្អស់ផ្តោតលើខេត្តភាគខាងជើង បន្ទាប់មក ពង្រីកទៅខេត្តភាគខាងត្បូង។ របៀបអនុវត្តគឺ សហការជាមួយសមាគមពាណិជ្ជកម្ម អេឡិចត្រូនិក និងសមាគមធុរកិច្ចវ័យក្មេងប្រចាំខេត្តដើម្បីតភ្ជាប់បណ្តាញ នាំយក ចំណេះដឹង មេរៀនបទពិសោធន៍ និងនិន្នាការមកដល់សហគ្រាសនៅតាមខេត្ត ផ្សព្វ ផ្សាយនិន្នាការផ្លាស់ប្ដូរឌីជីថល បង្កើតឡើងរឿងជោគជ័យជាច្រើន”។
ជឿជាក់ថា ដោយមានសក្ដានុពលបច្ចេកវិជ្ជា ទិសដៅអភិវឌ្ឍសមស្រប ហើយ ជាពិសេសគឺសេចក្ដីប្រាថ្នា Make in Vietnam ដ៏ខ្លាំងក្លានោះ Novaon Tech នឹងបន្ត ក្លាយជាជម្រើសដ៏គួរឱ្យទុកចិត្តនៃអាជីវកម្មកាន់តែច្រើនក្នុងដំណើរផ្លាស់ប្តូរឌីជីថល រួមចំណែកយ៉ាងជាក់ស្ដែងដល់ការរីកចម្រើននៃសហគមន៍ធុរកិច្ច និងសេដ្ឋកិច្ច ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ