តាំងបង្ហាញផលិតផលកសិកម្មនៅផ្សារពាណិជ្ជកម្មអេឡិចត្រូនិក៖ ទិសដៅចាំបាច់

(VOVWORLD) - នាពេលថ្មីៗនេះ ជាពិសេសក្នុងអំឡុងពេលដែលជំងឺរាតត្បាត កូវីដ ១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ផលិតផលកសិកម្មក្នុងស្រុកជាច្រើនត្រូវបានដាក់តាំងនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដែលទាក់ទាញអ្នកប្រើប្រាស់យ៉ាងច្រើនទាំងនៅក្នុងនឹងក្រៅប្រទេស។ លទ្ធផលជាក់ស្តែងនៃការជម្រុញឱ្យដាក់តាំងផលិតផលកសិកម្មនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក មិនត្រឹមតែនាំមកនូវប្រាក់ចំណូល និងអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទិសដៅត្រឹមត្រូវ និងចាំបាច់របស់ប្រតិបត្តិការកសិកម្មផលិតផលនៅលើផ្សារអេឡិចត្រូនិចក្នុងយុគសម័យឌីជីថល។

តាំងបង្ហាញផលិតផលកសិកម្មនៅផ្សារពាណិជ្ជកម្មអេឡិចត្រូនិក៖ ទិសដៅចាំបាច់ - ảnh 1ថ្មីៗនេះ ផលិតផលកសិកម្មនៃតំបន់ជាច្រើនត្រូវបានចុះបញ្ជីនៅផ្សាពាណិជ្ជកម្មអេឡិចត្រូនិក (រូបភាព៖ TTXVN)

ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដែលបានគេស្គាល់ដល់យ៉ាងទូលំទូលាយអំពីភាពជោគជ័យ នៃការដាក់តាំងផលិតផលកសិកម្មនៅលើផ្សាពាណិជ្ជកម្មអេឡិចត្រូនិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺ ផ្លែគូលេន និងផ្លែមៀន ។ល។ នៅក្នុងខេត្តភាគខាងជើងដូចជា Bac Giang, Hai Duong និង Hung Yen ក្នុងរដូវប្រមូលផលដំណាំឆ្នាំ ២០២១ ចំទៅនឹងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។ អាស្រ័យហេតុនេះ បើទោះបីជារងការរឹតបន្តឹងយ៉ាងខ្លាំងនូវសកម្មភាពពាណិជ្ជកម្ម ដោយសារវិធានការបង្ការជំងឺរាតត្បាតក៏ដោយ ក៏ផ្លែគូលេន ផ្លែមៀនរាប់ពាន់តោន និងកសិផលជាច្រើនទៀត ដូចជាពងមាន់ និងសាច់មាន់ ។ល។ នៅតែត្រូវបានដាក់តាំងនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិកទាន់ពេលវេលា។ តាម រយៈផ្សាពាណិជ្ជកម្មអេឡិចត្រូនិក អ្នកប្រើប្រាស់អាចតភ្ជាប់ដោយផ្ទាល់ដើម្បីទិញកសិផលដោយមិនចាំបាច់ឆ្លងកាត់អន្តរការី  សន្សំសំចៃការចំណាយយ៉ាងច្រើន ហើយប្រជាកសិករក៏មានប្រាក់ចំណូលបន្ថែមផងដែរ។ លោក Bui Xuan Tam ប្រធានសហករណ៍កែច្នៃសាច់ផ្លែមៀន (ខេត្ត Hung Yen) និងលោកស្រី Luong Thi Kiem ប្រធានសាខាគ្រប់គ្រងការដាំដុះ និងការពាររុក្ខជាតិ កសិកម្ម និងអភិវឌ្ឍន៍ជនបទ Hai Duong បានប្រាប់ថា៖ “សម្រាប់ប្រជាកសិករ នៅពេលដែលយើងបង្កើតផលិតផលដែលមានលទ្ធភាពចូលទៅកាន់ផ្សាពាណិជ្ជកម្មអេឡិចត្រូនិក យើងមានក្តីសង្ឃឹមខ្លាំងណាស់។ ពោលគឺ   លក់ដល់ដៃអតិថិជនបានលឿន ស្អាត និងល្អណាស់។ រឿងមួយទៀតគឺវាស្រួលណាស់”។

 

“ពាណិជ្ជកម្មអេឡិចត្រូនិកជួយដោះស្រាយបញ្ហាជាច្រើន។ ទីមួយ ទោះបីជា អ្នកប្រើប្រាស់ ត្រូវស្នាក់នៅផ្ទះដោយសារតែជំងឺរាតត្បាតក៏ដោយ ក៏ពួកគេនៅតែអាចទិញទំនិញតាមរយៈបណ្តាញពាណិជ្ជកម្មអនឡាញ ដោយគ្រាន់តែត្រូវការស្មាតហ្វូន ឬកុំព្យូទ័រប៉ុណ្ណោះ។ ដូចគ្នាដែរ ចំពោះកសិករ បើទោះជាការរីករាលដាលនៃជំងឺកូវីដ-១៩ កើតឡើងក៏ដោយ ពួកគេគ្រាន់តែប្រមូលផលកសិផល រួចហើយអង្គភាពនឹងមកទិញដល់ផ្ទះ។ អាចនិយាយបានថា មានអត្ថប្រយោជន៍ច្រើន”។

យោងតាមស្ថិតិបឋម រហូតមកដល់ពេលនេះ មានគ្រួសារផលិតកម្មកសិកម្មប្រហែល មានគ្រួសារ ១៧ ម៉ឺន បានចូលរួមក្នុងផ្សាពាណិជ្ជកម្មអេឡិចត្រូនិក ដែលជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលមុននេះ។ ប្រការគួរឲ្យកត់សម្គាល់ថា មានគ្រួសារកាន់តែច្រើនឡើងៗ ដែលផលិត និងជួញដូរកសិផលបានស្គាល់ពីតម្លៃ និងអត្ថប្រយោជន៍ដ៏ធំធេងរបស់ពាណិជ្ជកម្មអេឡិចត្រូនិក ដោយចាត់ទុកថា នេះជានិន្នាការចាំបាច់នៅក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី ៤។ ការចូលរួមផ្សាពាណិជ្ជកម្មអេឡិចត្រូនិក ជួយកសិករផ្លាស់ប្តូរការគិត ហើយឈានដល់ការផ្លាស់ប្តូរឌីជីថលក្នុងផលិតកម្មកសិកម្ម និងអាជីវកម្មដើម្បីសម្របខ្លួនទៅនឹងទីផ្សារ ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។ លោក Nguyen Van The ប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍ផលិតសាច់ផ្លែមៀន Mien Thiet  នៅស្រុក Khoa Chau ខេត្ត Hung Yen បានវាយតម្លៃថា៖ “ខ្ញុំគិតថា នេះមិនពិបាកសម្រាប់កសិករទេ។ ប្រជាជនគ្រាន់តែត្រូវការវិនិយោគលើការបណ្តុះបណ្តាលក្នុងរយៈពេលដ៏ខ្លី ទើបអាចធ្វើវាបាន។ នេះគឺជាដំណោះស្រាយជាមូលដ្ឋានបំផុតទាំងក្នុងអំឡុងពេលនៃការរីករាល ដាលជំងឺរាតត្បាត ក៏ដូចជានៅពេលអនាគត ដោយពុំមានការរីករាលដាលជំងឺ។ នាពេលខាងមុខ ចាំបាច់ត្រូវជំរុញការជួញដូរផលិតផលកសិកម្មនៅលើផ្សាពាណិជ្ជកម្មអេឡិចត្រូនិក ព្រោះឥឡូវនេះ យើងបានចូលដល់បច្ចេកវិទ្យា ៤.០ ហើយ”។

តាំងបង្ហាញផលិតផលកសិកម្មនៅផ្សារពាណិជ្ជកម្មអេឡិចត្រូនិក៖ ទិសដៅចាំបាច់ - ảnh 2លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម  (រូបថត៖ TTXVN)

ពីសំណាក់ស្ថាប័នគ្រប់គ្រងរដ្ឋ នាយកដ្ឋានជម្រុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) កំពុងសហការយ៉ាងសកម្មជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយការចុះបញ្ជីផលិតផលកសិកម្មនៅលើផ្សាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចាប់យកនិន្នាការទូទៅនៃពាណិជ្ជកម្មយុគសម័យ ឌីជីថល។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជម្រុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “កាលពីមុននេះ ផលិតផលកសិកម្មរបស់វៀតណាមត្រូវបានប្រើប្រាស់ជាចម្បងតាមរយៈបណ្តាញប្រពៃណីដូចជាទីផ្សារ និងអ្នកចែកចាយ…។ ប៉ុន្តែ ការដែលផ្សារពាណិជ្ជកម្មបានក្លាយជានិន្នាការចាំបាច់យុគសម័យ ៤.០ ជាពិសេសក្នុងយុគសម័យ ៤.០ ជាមួយនឹងកម្លាំងអ្នកប្រើប្រាស់ជាយុវជនជំនាន់ក្រោយ គឺផលិតផលកសិកម្មរបស់វៀតណាមបាននិងកំពុងជ្រើសរើសផ្សាពាណិជ្ជកម្មជាបណ្តាញផ្លូវការ ដែលជាបណ្តាញចែកចាយទិន្នផលប្រកបដោយស្ថិរភាព និងនិរន្តរភាពសម្រាប់ការប្រើប្រាស់ផលិតផលកសិកម្មរបស់វៀតណាម។ យើងទាំងអស់គ្នា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងអង្គភាពពាក់ព័ន្ធ កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រកសិករឱ្យប្រើប្រាស់ផលិតផល  តាមរយៈផ្សាពាណិជ្ជកម្មអេឡិចត្រូនិក តាមរយៈបណ្តាញឌីជីថលប្រកបដោយប្រសិទ្ធភាពបំផុត”។

 

ដោយមានការយល់ដឹងត្រឹមត្រូវរបស់កសិករអំពីសារៈសំខាន់នៃការដាក់តាំងកសិផលនៅលើផ្សាពាណិជ្ជកម្មអេឡិចត្រូនិកដែលជានិន្នាការចាំបាច់ រួមមានការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពនៅកម្រិតជាច្រើននៃស្ថាប័នគ្រប់គ្រងកសិកម្ម ពិតណាស់ថា ផលិតផលកសិផលវៀតណាមត្រូវបានពង្រឹងកាន់តែខ្លាំងឡើងពីតម្លៃ  និងម៉ាកសញ្ញា រួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន និងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ