បន្ទប់ប្រជុំគ្មានក្រដាស (VNPT e-Cabinet) - រួមចំណែកក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម

(VOVWORLD) - នៅចំពោះមុខនិន្នាការ “ជីវភាពឌីជីថល" ដែលកំពុងជ្រៀតចូលនិងអភិវឌ្ឍន៍យ៉ាងទូលំទូលាយនៅប្រទេសវៀត ណាម VNPT Group បានបន្តកសាង និងអនុវត្តន៍ដំណោះស្រាយឆ្ពោះទៅរកគោលដៅដូចជា៖ ផ្លាស់ប្តូរឌីជីថលនៃសេដ្ឋកិច្ច; ផ្លាស់ប្តូរឌីជីថលសង្គម; ផ្លាស់ប្តូរឌីជីថលក្នុងស្ថាប័នរដ្ឋ; អភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថល។ ដំណើរការនេះ ទទួលបានលទ្ធផលវិជ្ជមានច្រើនក្នុងជំហានដំបូងអនុវត្តន៍។ ផលិតផលកម្មវិធីផ្នែកទុន បន្ទប់ប្រជុំគ្មានក្រដាស (VNPT e-Cabinet) គឺជាឧទាហរណ៍មួយ ដែលឆ្លុះបញ្ជាំងប្រសិទ្ធភាពកាន់តែខ្លាំងក្លា ក្នុងការជួយកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅក្នុងប្រទេសវៀតណាម។

 
 
បន្ទប់ប្រជុំគ្មានក្រដាស (VNPT e-Cabinet) - រួមចំណែកក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម - ảnh 1តំណាង VNPT Binh Phuoc ណែនាំប្រព័ន្ធកម្មវិធី “បន្ទប់ប្រជុំគ្មានក្រដាស (រូបថត៖ Dienbien.vnpt.vn)

E-Cabinet -បន្ទាប់ប្រជុំគ្មានក្រដាស មានគោលបំណងផ្លាស់ប្តូរវិធីសាស្រ្តការងាររបស់ទីភ្នាក់ងាររដ្ឋ និងអាជីវកម្មពីការពឹងផ្អែកជាចម្បងលើឯកសារក្រដាស ទៅជាការងារនៅក្នុងបរិយាកាសបណ្តាញ ការប្រើប្រាស់ឯកសារអេឡិចត្រូនិក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង របស់អតិថិជន និងបង្កើតបរិយាកាសការងារទំនើប និងស៊ីវិល័យ។

E-Cabinet ជួយកាត់បន្ថយឯកសាររដ្ឋបាលក្នុងកិច្ចប្រជុំនីមួយៗ សន្សំសំចៃថ្លៃចម្លងឯកសារ កាត់បន្ថយពេលវេលារៀបចំកិច្ចប្រជុំ បង្កើនអន្តរកម្មរវាងអ្នកចូលរួមកិច្ចប្រជុំ និងលើកកម្ពស់គុណភាពការងារបញ្ជាប្រតិបត្តិការ។

E-Cabinet រួមបញ្ចូលយ៉ាងងាយស្រួលជាមួយកម្មវិធីតាមរយៈប្រព័ន្ធ API; ការតភ្ជាប់ឆ្លាតវៃជាមួយឧបករណ៍៖ អេក្រង់ទូរទស្សន៍ ម៉ាស៊ីន QR Code កុំព្យូទ័រយួរដៃ/ថេប្លេត សារ SMS/អ៊ីមែល...; ចំណុចប្រទាក់ងាយស្រួលប្រើ លក្ខណៈពិសេសអន្តរកម្មខ្ពស់; គ្រប់គ្រងកំណត់ចំណាំនៃឯកសារប្រជុំតាមអ៊ីនធឺណិតពីចម្ងាយ; ជួយដល់ការចុះហត្ថលេខាឌីជីថលនៅលើ Sim Mobile PKI។ ជាមួយនឹងគុណសម្បត្តិលេចធ្លោជាច្រើន ប្រព័ន្ធបន្ទប់ប្រជុំគ្មានក្រដាសត្រូវបានខេត្តក្រុងជាច្រើនជឿទុកចិត្ត និងជ្រើសរើស ដើម្បីបង្កើនប្រសិទ្ធភាពការងារ សន្សំសំចៃការចំណាយ និងជួយថ្នាក់ដឹកនាំខេត្ត/ក្រុងធ្វើការសម្រេចចិត្តបានទាន់ពេលវេលា រហ័ស និងត្រឹមត្រូវ។ លោក Huynh Quang Liem អគ្គនាយក VNPT បានអះអាងថា៖ “នេះគឺជាការអនុវត្តប្រចាំថ្ងៃរបស់អាជ្ញាធរ។ ខ្ញុំគិតថា កម្មវិធីនេះនឹងកាន់តែរីកចម្រើន នៅក្នុងប្រព័ន្ធអេកូពហុកម្មវិធី ដោយមានអាជ្ញាធរបញ្ញាសិប្បនិម្មិត ដែលធ្វើឱ្យអ្នកប្រើបប្រាស់ប្រកបដោយប្រសិទ្ធ ភាព និងសាមញ្ញក្នុងប្រតិបត្តិការ”។

ដំណោះស្រាយ VNPT e-Cabinet ត្រូវបានដាក់ពង្រាយលើហេដ្ឋារចនាសម្ព័ន្ធ cloud computing នៅមជ្ឈមណ្ឌលទិន្នន័យស្តង់ដារ Uptime Tier3 ឈានមុខគេរបស់ VNPT ។ ជាលទ្ធផល ទិន្នន័យគឺតែងតែមាន សុវត្ថិភាព និងមានសុវត្ថិភាពនៅកម្រិតខ្ពស់បំផុត។ ប្រព័ន្ធនេះត្រូវបានរចនាឡើងក្នុងរចនាសម្ព័ន្ធកម្រិតខ្ពស់ បំពាក់ដោយមុខងារ និងឧបករណ៍ដែលបានធ្វើបច្ចុប្បន្នភាពជាច្រើន ដោយហេតុនេះនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់។

VNPT e-Cabinet រួមមានៈ ប្រព័ន្ធឯកសារអេឡិចត្រូនិក - ហត្ថលេខាឌីជីថល ប្រព័ន្ធឯកសារអេឡិចត្រូនិក - ការតាមដាននិងត្រួតពិនិត្យការអនុវត្តភារកិច្ចនិងប្រព័ន្ធប្រជុំគ្មានក្រដាស។ រហូតមកដល់ពេលនេះ VNPT e-Cabinet ត្រូវបានដាក់ពង្រាយនៅតាមអាជ្ញាធរ ស្ទើរតែទាំងអស់ ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន ដោយទទួលបានការឆ្លើយតបជាវិជ្ជមាន និងការវាយតម្លៃខ្ពស់។ ពីការអនុវត្តជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួន លោក Nguyen Chi Kien អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋាភិបាលបានឲ្យដឹងថា៖ “បច្ចុប្បន្ន ការិយាល័យរដ្ឋាភិបាលបានអនុវត្តការដោះស្រាយការងារដោយគ្មានក្រដាសនៅលើវេទិកាឌីជីថលទាំងស្រុង។ ក្រសួង ស្ថាប័ន មិនចាំបាច់មកទទួលឯកសារទេ ពោលគឺទទួលតាមរយៈអេឡិចត្រូនិកទាំងស្រុង។ ការអញ្ជើញចូលរួមប្រជុំដែលបានចុះហត្ថលេខាជាឌីជីថលរបស់ថ្នាក់ដឹកនាំនៃការិយាល័យ រដ្ឋាភិ បាលត្រូវបានទៅដល់សមាជិករដ្ឋាភិបាលភ្លាមមួយរំពេច។ ឯកសារបម្រើកិច្ចប្រជុំត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់តាមអេឡិចត្រូនិក ហើយសមាជិករដ្ឋាភិបាលអាចចូលពិនិត្យមើលបានភ្លាមៗ មុនពេលកិច្ចប្រជុំចាប់ផ្តើម”។

ដោយសារមាន e-Cabinet ការដឹកនាំ បណ្ជាណែនាំ និងការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំខេត្ត ក្រុង កាន់តែមានប្រសិទ្ធភាព ហើយក្នុងពេលជាមួយគ្នានេះ សន្សំបាន ៥០% លើថ្លៃបោះពុម្ព ការប្រគល់ ទទួលឯកសារក្រដាស។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាល និងសហគ្រាសជុំវិញលើទូទាំងពិភពលោក រួមទាំងវៀតណាមបានប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ដែលទាមទារឱ្យមានការផ្លាស់ប្តូរដើម្បីផ្គូផ្គងនឹងភាពជឿនលឿននៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ ជាមួយនឹងការផ្ទុះនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ការផ្លាស់ប្តូរឌីជីថលបានក្លាយជានិន្នាការពេញនិយម និងជៀសមិនរួចសម្រាប់អត្ថិភាព និងការអភិវឌ្ឍនៃអង្គការ អាជីវកម្ម និងគ្រប់ផ្នែកទាំងអស់នៃជីភាពសង្គម។

ក្នុងនាមជាសហគ្រាសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានឈានមុខគេនៅវៀតណាម VNPT ដើរតួនាទីយ៉ាងសំខាន់ក្នុងបដិវត្តន៍ឌីជីថលនៅវៀតណាម ជាអ្នកដឹកនាំក្នុងការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល ហើយក្លាយជាទង់នាំមុខក្នុងការផ្លាស់ប្តូរឌីជីថលនៅវៀតណាម និងឆ្ពោះទៅរកវិសាលភាពជាសកល។ VNPT បានបង្កើតចំណុចលោតផ្លោះយ៉ាងខ្លាំងក្លា ដោយអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលទៅនឹងការគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរបស់ខ្លួន ទន្ទឹមនឹងនោះ អនុវត្តន៍បច្ចេកវិទ្យា IoT, Big Data, BlockChain... ដើម្បីបង្កើតផលិតផល និងសេវាកម្មឌីជីថលដ៏ល្អ របស់វៀតណាម ដែលជាប្រព័ន្ធអេកូឌីជីថលផ្តល់ជូនអតិថិជន។ បច្ចុប្បន្ននេះ VNPT គឺជាអ្នកផ្តល់ដំណោះស្រាយឌីជីថលជាមួយនឹងប្រព័ន្ធអេកូឌីជីថលដ៏សម្បូរបែបដែលគ្របដណ្តប់លើគ្រប់វិស័យ៖ ការអប់រំ ការថែទាំសុខភាព កសិកម្ម ទីក្រុងឆ្លាតវៃ...ជាដើម។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ VNPT បានចូលរួមក្នុងគម្រោងផ្លាស់ប្តូរឌីជីថលសំខាន់ៗ របស់រដ្ឋាភិបាល និងអង្គភាពអាជីវកម្ម។ ជាមួយនឹងយុទ្ធសាស្ត្រវិនិយោគ ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីក្នុងវិស័យជាច្រើន ជំរុញការអភិវឌ្ឍដំណោះស្រាយ និងសេវាកម្មឌីជីថលនោះ VNPT បានក្លាយជាក្រុមសេដ្ឋកិច្ចថាមវន្ត ដោយផ្តោតលើការអភិវឌ្ឍផលិតផល សេវាកម្ម និងដំណោះស្រាយ ICT ប្រកបដោយភាពច្នៃប្រឌិត និងបង្កើតតម្លៃពិតប្រាកដសម្រាប់ជីវភាព។ ជាពិសេស ប្រកៀកស្មាយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលដើម្បីកសាងដំណោះស្រាយបច្ចេកវិទ្យាជាបន្តបន្ទាប់ សម្រេចបាននូវគម្រោងរដ្ឋាភិបាលអេឡិចត្រូនិក រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម។ អង្គភាពអាជីវកម្មជាច្រើនបាននឹងកំពុងចាត់ទុកថា VNPT មិនត្រឹមតែជាដៃគូផ្តល់ដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូដែលផ្តល់នូវដំណោះស្រាយឌីជីថលដ៏ទូលំទូលាយសម្រាប់អង្គភាពអាជីវកម្ម ចាប់ពីហេដ្ឋារចនាសម្ព័ន្ធឌីជីថលរហូតដល់ដំណោះស្រាយអភិបាលកិច្ចប្រភពធនធានមនុស្ស បង្កើនបទពិសោធន៍សម្រាប់អតិថិតាមរយៈមូលដ្ឋានបច្ចេកវិទ្យាខ្ពស់ដូចជា៖ AI, IoT, Big Data ដើម្បីដោះស្រាយបញ្ហាផ្លាស់ប្តូរឌីជីថលជាក់ស្តែងនៅតាមសហគ្រាសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ