ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ "បរិយាកាសនិទានរឿងនៅសាលាភូមិ Kim Ngan"
Le Chi/VOV5 -  
(VOVWORLD) - ជំនួសឱ្យការលាក់ខ្លួននៅក្នុងធូលីនៃពេលវេលា កេរ្តិ៍ដំណែលជាតិនាសព្វថ្ងៃនេះ ត្រូវបាន "ដាស់" ដោយគម្រោងពិសេសមួយ៖ "បរិយាកាសនិទានរឿងនៅវិហារ Kim Ngan"។
 |
| សាលាភូមិ Kim Ngan (លេខ ៤៤ វិថី Hang Bac) - កេរ្តិ៍ដំណែលស្ងប់ស្ងាត់មួយ ដែលផ្ទុកនូវការចងចាំអនុស្សាវរីយ៍មាស អំពីវិថីសិប្បកម្មជាងទងដ៏ល្បីល្បាញ - ស្ថិតយ៉ាងស្ងប់ស្ងាត់នៅកណ្ដាលតំបន់វិថីបុរាណហាណូយដ៏មមាញឹក។ (រូបថត៖ Hai Ha) |
 |
| ជំនួសឱ្យការលាក់ខ្លួននៅក្នុងធូលីនៃពេលវេលា កេរ្តិ៍ដំណែលជាតិនាសព្វថ្ងៃនេះ ត្រូវបាន "ដាក់" ដោយគម្រោងពិសេសមួយ៖ "បរិយាកាសនិទានរឿងនៅសាលាភូមិ Kim Ngan"។ គម្រោងនេះស្ថិតនៅក្នុងចំណោមសកម្មភាពដើម្បីអបអរសាទរខួប លើកទី ២០ នៃទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៥ - ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥)។ |
 |
| ស្ថាបត្យករ Bui Tien - ក្រុមហ៊ុនភាគហ៊ុនរចនា Boi An និងជានាយកគម្រោង "បរិយាកាសនិទានរឿងសាលាភូមិ Kim Ngan" បានចែករំលែកថា គម្រោងនេះបានចាប់ ផ្ដើមឡើងពីចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅចំពោះលំនាំ និងក្បូរក្បាច់រចនា ប្រពៃណីវៀតណាម។ (រូបថត៖ Hai Ha) |
 |
| «តម្លៃវប្បធម៌ និងបេតិកភណ្ឌជានិច្ចកាលជាទីបង្អែក និងជាមូលដ្ឋានគ្រឹះសម្រាប់ យើងបន្តបោះជំហានឈានទៅមុខក្នុងយុគសម័យថ្មី។ ដូច្នេះ ក្នុងអំឡុងពេលអនុវត្តន៍ គម្រោង ក្រុមការងារតែងតែព្យាយាមស្វែងរកទស្សនៈថ្មីៗ ដើម្បីឱ្យលំនាំ និងក្បូរក្បាច់ រចនាទាំងនោះ អាចខិតមកជិតសាធារណជន» ស្ថាបត្យករ Bui Tien បាននិយាយ យ៉ាងដូច្នេះ។ |
 |
| គម្រោង «បរិយាកាសនិទានរឿងនៅសាលាភូមិ Kim Ngan» ផ្តោតលើការឆ្លុះបញ្ចាំងពី តម្លៃសោភ័ណភាព និងវប្បធម៌ពីប្រព័ន្ធលំនាំប្រពៃណី ពីនោះបង្កើតការសម្គាល់អត្ត សញ្ញាណថ្មីសម្រាប់សាលាភូមិ Kim Ngan។ |
 |
| បរិយាកាសត្រូវបានរៀបចំឡើងដោយការរួមផ្សំគ្នានូវស្ថាបត្យកម្ម - ផ្លាកសញ្ញា - របស់របរប្រើប្រាស់ - ការតាំងបង្ហាញ បង្កើតឡើងវិញនូវជម្រៅប្រវត្តិសាស្ត្រនៃវិថី សិប្បកម្មជាងទង ដែលជាសិប្បកម្មដ៏វិសេសវិសាលនៃវិថី Hang Bac ក្នុងអតីតកាល។ |
 |
| គម្រោងនេះបង្កើតបរិយាកាសនិទានរឿងជាមួយនឹងវត្ថុ និងទំនៀមទម្លាប់ប្រពៃណី ដោយណែនាំអំពីគុណតម្លៃនៃសិប្បកម្មជាងទង សិប្បកម្មកែច្នៃស្នែង និងផលិតផលនានាដែលបង្ហាញពីបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករ។ |
 |
| ផលិតផលនានាត្រូវបានដាក់តាំងបង្ហាញនៅក្នុងសាលាភូមិ Kim Ngan។ |
 |
| លោក Le The Anh – និស្សិតឆ្នាំទី ៤ ជំនាញប្រវត្តិសាស្ត្រនៅមហាវិទ្យា ល័យគរុកោសល្យហាណូយ ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ឥតគិតថ្លៃវ័យក្មេងនៅ គម្រោងនេះ – បាននិយាយថា គាត់មានអារម្មណ៍កិត្តិយស ដែលអាចចូលរួមចំណែក ផ្សព្វផ្សាយវប្បធម៌វៀតណាមដល់ភ្ញៀវទេសចរ។ |
 |
| The Anh បានចែករំលែកថា ភ្ញៀវទេសចរបរទេសភាគច្រើនចាប់អារម្មណ៍នឹង បទពិសោធន៍ថ្មីៗនៅពេលទៅទស្សនាសាលាភូមិ Kim Ngan។ |
 |
| លោក Ricardo Arce (ភ្ញៀវទេសចរមកពីប្រទេសកូឡុំប៊ី) មានអារម្មណ៍រំភើប រីករាយនៅពេលបានសាកល្បងការបោះពុម្ពដោយបន្ទះឈើ ជាលើកដំបូងនៅសាលាភូមិ Kim Ngan។ |
 |
| កេរ្តិ៍ដំណែលលែងជាកន្លែងដើម្បីទស្សនាពីចម្ងាយទៀតហើយ ប៉ុន្តែបានក្លាយជា គោលដៅសម្រាប់ទទួលបទពិសោធន៍ និងប្រាស្រ័យទាក់ទងគ្នា។ |
Le Chi/VOV5