Media /
នៅចម្ងាយ៣៥គីឡូម៉ែត្រប៉ែកខាងជើងទីក្រុង Quang Ngai ភាគកណ្ដាល វៀតណាមនោះ Ganh Yen ស្ថិតនៅក្បែរភូមិនេសាទ Thanh Thuy ឃុំBinh Hai ស្រុក Binh Son។
ក្រោយរយៈពេលរាប់លានឆ្នាំ សិលាកំទេចកំនរភ្នំភ្លើងត្រួតស៊ីគ្នានៅជុំវិញ ឆ្នេរសមុទ្រស្រុក Binh Son បង្កើតឡើងរមណីយដ្ឋាន Ganh Yen។
ធ្វើដំណើរឆ្លងកាត់វាលស្រែនិងភូមិនេសាទនានា ការចាប់អារម្មណ៍ដំបូងអំពី Ganh Yen គឺឆ្នេរសមុទ្រស្អាតអស្ចារ្យជាមួយទូកមូលដ៏សាមញ្ញ។
ទោះបីស្ថិតនៅចម្ងាយតែ២០គីឡូម៉ែត្រពីផ្លូវជាតិលេខ១ក្ដី ប៉ុន្តែរមណីយ ដ្ឋាននេះមិនទាន់បានមនុស្សជាច្រើនស្គាល់ដល់នៅឡើយ។
មជ្ឈដ្ឋានអ្នកជំនាញការវាយតំលៃថា សកម្មភាពភ្នំភ្លើងនៅ Ganh Yen ប្រព្រឹត្តទៅមុននេះពី៥ដល់៦ឆ្នាំ។
សំណាកថ្មនៅទីនេះ ត្រូវបានផ្ញើរទៅកាន់ប្រទេសហូឡង់ដើម្បីវិភាគ សំដៅបង្កើត សំណុំឯកសារសុំឲ្យរមណីដ្ឋាននេះរួមជាមួយរមណីដ្ឋាន Ly Son និង Binh Chau ត្រូវបានទទួលស្គាល់ជាសួនឧទ្យានភូគព្ភសាស្ត្រថ្នាក់ខេត្ត។
ក្រោយនោះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តរៀបចំសំណុំឯកសារដាក់ជូន គណៈកម្មាធិការបេតិកភណ្ឌជាតិទទួលស្គាល់ ហើយបន្តដាក់ជូនក្រុមប្រឹក្សាបេតិ កភណ្ឌពិភពលោក ដើម្បី UNESCO ទទួលស្គាល់បេតិកភណ្ឌធម្មជាតិចម្រុះ នៅទីនេះ គឺសួនឧទ្យានភូគម្ភសាស្ត្រសកល។
ផ្កាថ្មរីកលូតលាស់ពេញឆ្នេរសមុទ្រ Ganh Yen។

Ganh Yen - ស្នាដៃស្អាតអស្ចារ្យរបស់ធម្មជាតិ

(VOVWORLD) - Ganh Yen ជាតំបន់សមុទ្រស្អាតបរិសុទ្ធ ដែលមិនមានមនុស្សជាច្រើន ស្គាល់ដល់ឡើយ។

My Tra