Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau

(VOVWORLD) - ស្ថិតនៅមាត់ទន្លេ Cau ដ៏ស្រស់ត្រកាល ភូមិ Tho Ha បានឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ ប៉ុន្តែនៅតែរក្សាបាននូវលក្ខណៈបុរាណ និងអត្តសញ្ញាណវប្បធម៌វៀតណាម។

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 1ភូមិ Tho Ha (ឃុំ Van Ha ស្រុក Viet Yen ខេត្ត Bac Giang) មានចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ដែលមានទីតាំងនៅត្រើយខាងជើងនៃទន្លេ Cau ។ នេះគឺជាភូមិដ៏កម្រមួយក្នុងប្រទេសវៀតណាម ដែលប្រសិនបើអ្នកចង់ទៅលេង ត្រូវតែជិះទូកឬសាឡាង។ រូបថត៖ Van Chuong/VTCnews។

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 2ក្លោងទ្វាភូមិ Tho Ha គឺជាក្លោងទ្វាភូមិដ៏ស្រស់ស្អាតបំផុតមួយនៅតំបន់ទន្លេ Cau ប៉ែកខាងក្រោម។ ខ្លោងទ្វារភូមិមានស្ថាបត្យកម្មដ៏ប្រណិត និងបង្ហាញពីវប្បធម៌ប្រពៃណីនៅតំបន់ដីសណ្តភាគខាងជើង។ រូបថត៖ Dieu Uy/VOV.VN

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 3Tho Ha ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មដ៏មមាញឹក ជាមួយនឹងទូកឡើងចុះចូលចតតាមកំពង់ផែទន្លេ Nhu Nguyet ដែលនាំយកផលិតផលកុលាលភាជន៍របស់សិប្បករភូមិទៅគ្រប់ទីកន្លែង។ របរធ្វើកុលាលភាជន៍ Tho Ha មានតាំងពីសតវត្សទី ១២មក ហើយជាមជ្ឈមណ្ឌលកុលាលភាជន៍បុរាណបំផុតទាំងបីរបស់វៀតណាម ក្រៅពី Phu Lang និង Bat Trang។ តាមពេលវេលា របរធ្វើកុលាលភាជន៍បានសាបសូន្យទៅ ហើយ Tho Ha បានក្លាយជាភូមិសិប្បកម្មប្រពៃណីដែលមានរបរធ្វើ បាញ់ត្រាង និងនំក្រៀប ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ នៃសតវត្សមុន រហូតមកដល់បច្ចុប្បន្ន។ រូបថត៖ vietyen.bacgiang.gov.vn

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 4ទោះជាយ៉ាងណាក៏ដោយ សញ្ញាសំគាល់នៃរបរធ្វើកុលាលភាជន៍នៅតែបន្សល់ទុកនៅលើផ្ទាំងជញ្ជាំងបុរាណ។ រូបថត៖ Van Chuong/VTCnews។

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 5សព្វថ្ងៃនេះ ផ្លូវតូចចង្អៀតនីមួយៗត្រូវបានប្រើប្រាស់ដើម្បីហាលសម្ងួតបាញ់ត្រាង កម្រាលហាលបាញ់ត្រាងត្រូវបានរៀបតាមដងផ្លូវ បង្កើតទិដ្ឋភាពប្លែកៗសម្រាប់ភូមិ Tho Ha។ រូបថត៖ Hong Phuc/qdnd.vn

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 6ជាចម្បង Tho Ha បានផលិតបាញ់ត្រាងនិងនំក្រៀប។ នំក្រៀប Tho Ha មានភាពល្បីល្បាញដោយសាររសជាតិឈ្ងុយឆ្ងាញ់ ជាមួយគ្រឿងផ្សំដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងការរៀបចំដ៏ប៉ិនប្រសប់។ អ្នកភូមិ Tho Ha មានរូបមន្តពិសេសសម្រាប់ធ្វើនំក្រៀប ដូច្នេះនំមានរសជាតិឈ្ងុយឆ្ងាញ់ពិសេស ខុសពីនំក្រៀបធម្មតា។ រូបថត៖ Hong Phuc/qdnd.vn

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 7នំក្រៀប Tho Ha មានរសជាតិឈ្ងុយឆ្ងាញ់របស់សណ្ដែកដី ល្ង ដូង ដំឡូងជ្វា លាយលំជាមួយនឹងអង្ករពិសេស តាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់អ្នកភូមិ បានក្លាយជាពាណិជ្ជសញ្ញារបស់ប្រជាជន Bac Giang។ រូបថត៖ Hong Phuc/qdnd.vn

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 8សាលាភូមិ Tho Ha គឺជាសាលាភូមិដ៏ល្បីល្បាញរបស់តំបន់ Kinh Bac ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៦៩២ ក្រោមរជ្ជកាលស្តេច Le Hy Tong ។ នេះជាសំណងដែលបង្ហាញពីស្ថាបត្យកម្មបុរាណនៃភូមិកុលាលភាជន៍ដែលធ្លាប់មានភាពរុងរឿង។ មិនត្រឹមតែប៉ុណ្ណោះ ប្រវត្ដិវិទូជាច្រើនបានប្រៀបប្រដូចសាលាភូមិ Tho Ha ជា "ផ្កានៃសិល្បៈចម្លាក់វៀតណាម"។ រូបថត៖ Van Chuong/VTCnews។

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 9Cua Vong របស់សាលាភូមិ Tho Ha គឺជាស្នាដៃចម្លាក់ដ៏វិសេសវិសាល ធ្វើពីឈើលាបថ្នាំក្រហមស្រោបមាសនិងកុលាលភាជន៍ ដែលត្រូវបានចាត់ទុកជា “រតនសម្បត្តិ” របស់ប្រជាជនភូមិ Tho Ha ។ Cua Vong នេះត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ ១៦៨៥-១៦៩២ ដែលមានកំពស់ ៤.៩ម៉ែត្រ និងទទឹង ៤.៣ម៉ែត្រ។ រូបថត៖ Van Giang/VOV.VN

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 10រូបនាគត្រូវបានឆ្លាក់យ៉ាងប្រណិត ដែលជាកំពូលនៃសិល្បៈចម្លាក់ឈើ។ រូបថត៖ Van Giang/VOV.VN

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 11ស្រទាប់ឆ្លាក់ត្រូវបានឆ្លាក់យ៉ាងប្រណិតជាមួយនឹងរូបភាពស៊ីមេទ្រី ដែលបង្ហាញពីជំនាញរបស់ជាងចម្លាក់នៃតំបន់ Kinh Bac នៅពេលនោះ។ រូបថត៖ Van Giang/VOV.VN

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 12ជាមួយនឹងតម្លៃពិសេស ក្នុងខែធ្នូ ឆ្នាំ ២០២០ ទ្វារអង្រឹងនៃសាលាភូមិ Tho Ha ត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលទទួលស្គាល់ជារតនសម្បត្តិជាតិ។ រូបថត៖ Van Giang/VOV.VN

Tho Ha - ភូមិបុរាណនៅតាមមាត់​ទន្លេ Cau - ảnh 13ឆ្លងកាត់ប្រវត្តិសាស្ត្រជាង ៣០០ ឆ្នាំ ផ្ទាំងចម្លាក់នៅតែរក្សាដដែល ហើយត្រូវបានអ្នកភូមិ Tho Ha រក្សាទុកពីមួយជំនាន់ទៅមួយជំនាន់ ដូចជាវត្ថុស័ក្តិសិទ្ធិបំផុត ជាទីគោរពបំផុត។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥ ខែមិគសិរ និងថ្ងៃទី២០ ខែអាសឍ (តាមច័ន្ទគតិ) ព្រឹទ្ធាចារ្យភូមិតែងតែនាំដង្វាយទៅថ្វាយបង្គំ និងគោរពដល់បុព្វការីជន។ រូបថត៖ Van Giang/VOV.VN៕

ប្រតិកម្មទៅវិញ

ផ្សេងៗ