ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ "បរិយាកាសនិទានរឿងនៅសាលាភូមិ Kim Ngan"

(VOVWORLD) - ជំនួសឱ្យការលាក់ខ្លួននៅក្នុងធូលីនៃពេលវេលា កេរ្តិ៍ដំណែលជាតិនាសព្វថ្ងៃនេះ ត្រូវបាន "ដាស់" ដោយគម្រោងពិសេសមួយ៖ "បរិយាកាសនិទានរឿងនៅវិហារ Kim Ngan"។

ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
សាលាភូមិ Kim Ngan (លេខ ៤៤ វិថី Hang Bac) - កេរ្តិ៍ដំណែលស្ងប់ស្ងាត់មួយ ដែលផ្ទុកនូវការចងចាំអនុស្សាវរីយ៍មាស អំពីវិថីសិប្បកម្មជាងទងដ៏ល្បីល្បាញ - ស្ថិតយ៉ាងស្ងប់ស្ងាត់នៅកណ្ដាលតំបន់វិថីបុរាណហាណូយដ៏មមាញឹក។ (រូបថត៖ Hai Ha)
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ជំនួសឱ្យការលាក់ខ្លួននៅក្នុងធូលីនៃពេលវេលា កេរ្តិ៍ដំណែលជាតិនាសព្វថ្ងៃនេះ ត្រូវបាន "ដាក់" ដោយគម្រោងពិសេសមួយ៖ "បរិយាកាសនិទានរឿងនៅសាលាភូមិ Kim Ngan"។ គម្រោងនេះស្ថិតនៅក្នុងចំណោមសកម្មភាពដើម្បីអបអរសាទរខួប លើកទី ២០ នៃទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៥ - ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥)។
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ស្ថាបត្យករ Bui Tien - ក្រុមហ៊ុនភាគហ៊ុនរចនា Boi An និងជានាយកគម្រោង "បរិយាកាសនិទានរឿងសាលាភូមិ Kim Ngan" បានចែករំលែកថា គម្រោងនេះបានចាប់ ផ្ដើមឡើងពីចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅចំពោះលំនាំ និងក្បូរក្បាច់រចនា ប្រពៃណីវៀតណាម។ (រូបថត៖ Hai Ha)
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
«តម្លៃវប្បធម៌ និងបេតិកភណ្ឌជានិច្ចកាលជាទីបង្អែក និងជាមូលដ្ឋានគ្រឹះសម្រាប់ យើងបន្តបោះជំហានឈានទៅមុខក្នុងយុគសម័យថ្មី។ ដូច្នេះ ក្នុងអំឡុងពេលអនុវត្តន៍ គម្រោង ក្រុមការងារតែងតែព្យាយាមស្វែងរកទស្សនៈថ្មីៗ ដើម្បីឱ្យលំនាំ និងក្បូរក្បាច់ រចនាទាំងនោះ អាចខិតមកជិតសាធារណជន» ស្ថាបត្យករ Bui Tien បាននិយាយ យ៉ាងដូច្នេះ។
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
គម្រោង «បរិយាកាសនិទានរឿងនៅសាលាភូមិ Kim Ngan» ផ្តោតលើការឆ្លុះបញ្ចាំងពី តម្លៃសោភ័ណភាព និងវប្បធម៌ពីប្រព័ន្ធលំនាំប្រពៃណី ពីនោះបង្កើតការសម្គាល់អត្ត សញ្ញាណថ្មីសម្រាប់សាលាភូមិ Kim Ngan។
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
បរិយាកាសត្រូវបានរៀបចំឡើងដោយការរួមផ្សំគ្នានូវស្ថាបត្យកម្ម - ផ្លាកសញ្ញា - របស់របរប្រើប្រាស់ - ការតាំងបង្ហាញ បង្កើតឡើងវិញនូវជម្រៅប្រវត្តិសាស្ត្រនៃវិថី សិប្បកម្មជាងទង ដែលជាសិប្បកម្មដ៏វិសេសវិសាលនៃវិថី Hang Bac ក្នុងអតីតកាល។
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
គម្រោងនេះបង្កើតបរិយាកាសនិទានរឿងជាមួយនឹងវត្ថុ និងទំនៀមទម្លាប់ប្រពៃណី ដោយណែនាំអំពីគុណតម្លៃនៃសិប្បកម្មជាងទង សិប្បកម្មកែច្នៃស្នែង និងផលិតផលនានាដែលបង្ហាញពីបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករ។
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ផលិតផលនានាត្រូវបានដាក់តាំងបង្ហាញនៅក្នុងសាលាភូមិ Kim Ngan។
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
លោក Le The Anh – និស្សិតឆ្នាំទី ៤ ជំនាញប្រវត្តិសាស្ត្រនៅមហាវិទ្យា ល័យគរុកោសល្យហាណូយ ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ឥតគិតថ្លៃវ័យក្មេងនៅ គម្រោងនេះ – បាននិយាយថា គាត់មានអារម្មណ៍កិត្តិយស ដែលអាចចូលរួមចំណែក ផ្សព្វផ្សាយវប្បធម៌វៀតណាមដល់ភ្ញៀវទេសចរ។
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
The Anh បានចែករំលែកថា ភ្ញៀវទេសចរបរទេសភាគច្រើនចាប់អារម្មណ៍នឹង បទពិសោធន៍ថ្មីៗនៅពេលទៅទស្សនាសាលាភូមិ Kim Ngan។
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
លោក Ricardo Arce (ភ្ញៀវទេសចរមកពីប្រទេសកូឡុំប៊ី) មានអារម្មណ៍រំភើប រីករាយនៅពេលបានសាកល្បងការបោះពុម្ពដោយបន្ទះឈើ ជាលើកដំបូងនៅសាលាភូមិ Kim Ngan។
ការចងចាំអំពីវិថីសិប្បកម្មតាមរយៈ
កេរ្តិ៍ដំណែលលែងជាកន្លែងដើម្បីទស្សនាពីចម្ងាយទៀតហើយ ប៉ុន្តែបានក្លាយជា គោលដៅសម្រាប់ទទួលបទពិសោធន៍ និងប្រាស្រ័យទាក់ទងគ្នា។

ប្រតិកម្មទៅវិញ

ផ្សេងៗ