ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ

(VOVWORLD) - ជួរយន្តហោះដឹកជញ្ជូនរបស់កងពលតូចទ័ពជើងអាកាសលេខ ៩១៨ (ផ្នែកទ័ព ការពារដែនអាកាស - ទ័ពជើងអាកាស) ហាត់សមនៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ដើម្បីត្រៀមបំពេញភារកិច្ចនៅពិធីរំលឹកខួប ៨០ ឆ្នាំនៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា។

ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 1
នាព្រឹកថ្ងៃទី ៣០ ខែកក្កដា បរិយាកាសការងារនៅអាកាសយានដ្ឋាន Gia Lam (Long Bien ទីក្រុងហាណូយ) មានភាពអ៊ូអរមមាញឹក នៅពេលដែលកងពលតូចទ័ពជើង អាកាសលេខ ៩១៨ (ផ្នែកទ័ពការពារដែនអាកាស - ទ័ពជើងអាកាស) បានរៀបចំការហាត់ សមនិងត្រៀមខ្លួនជាស្រេចសម្រាប់ភារកិច្ចហោះហើរអបអរសាទរនៅពិធីរំលឹកខួប ៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 2
នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា យន្តហោះ C២១២i ពីរគ្រឿង និងយន្តហោះ C២១២-៤០០ មួយគ្រឿងបានហាត់សមការហោះហើរក្នុងទម្រង់រាងអក្សរ A។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 3
បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យបច្ចេកទេស និងចាប់ផ្តើមម៉ាស៊ីន អាកាសយានិក ត្រៀមខ្លួនរួចជាស្រេចបើកយន្តហោះឆ្ពោះទៅកាន់ផ្លូវរត់ដើម្បីត្រៀមហោះឡើង។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 4
នៅខាងក្នុងកាប៊ីននៃយន្តហោះដឹកជញ្ជូន C២១២។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 5
យន្តហោះ C២១២-៤០០ បានហោះឡើងនៅអាកាសយានដ្ឋាន Gia Lam ដោយធ្វើការហោះហើរជាមួយយន្តហោះ C២១២i ចំនួនពីរគ្រឿង។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 6
យន្តហោះ C២១២ បីគ្រឿងរួមគ្នាបង្កើតទម្រង់រាងព្រួញនៅលើផ្ទៃមេឃ ទីក្រុងហាណូយ។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 7
នេះជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំដែលកងពលតូចទ័ពជើងអាកាសលេខ ៩១៨ ត្រូវបានប្រគល់ភារកិច្ចហោះហើរក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ដ៏សំខាន់ៗរបស់ ប្រទេសជាតិ។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 8
ដើម្បីសម្រេចភារកិច្ចហោះហើរតាមទម្រង់ អាកាសយានិកត្រូវផ្តោតលើការរក្សា ចម្ងាយ និងពេលវេលា ព្រមទាំងឆ្លើយតបយ៉ាងបត់បែនចំពោះការប្រែប្រួលនៃ ស្ថានភាពអាកាសធាតុ។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 9
ខណៈពេលដែលយន្តហោះ C២១២ ហាត់សមការហោះហើរតាមទម្រង់ យន្តហោះដឹកជញ្ជូន C២៩៥ ហាត់សមការហោះហើរជាទោល ដោយហោះឡើង និងចុះចតជាបន្តបន្ទាប់នៅអាកាសយានដ្ឋាន Gia Lam។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 10
បច្ចុប្បន្ន C២៩៥ គឺជាយន្តហោះដឹកជញ្ជូនទំនើបដ៏ធំបំផុតរបស់កងទ័ពជើង អាកាសវៀតណាម ដែលមានសមត្ថភាពផ្ទុកទំនិញបានជាង ២៣ តោន និង មនុស្សជាង ៧០នាក់។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 11
យោងតាមផែនការនាពេលខាងមុខ កងពលតូចទ័ពអាកាសលេខ ៩១៨ នឹងរៀបចំការហ្វឹកហ្វឺនហោះហើរតាមទម្រង់យន្តហោះចំនួន ៤ គ្រឿង ជាមួយនឹង យន្តហោះ C២៩៥ ហោះហើរនាំមុខ និងយន្តហោះ C២១២ ចំនួន ៣ គ្រឿង ហោះហើរពីក្រោយ។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 12
បន្ទាប់ពីការហ្វឹកហ្វឺនប្រហែល ៣ ម៉ោង យន្តហោះដឹកជញ្ជូននៃកងពលតូចទ័ព អាកាសលេខ ៩១៨ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Gia Lam។
ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ - ảnh 13
អាកាសយានិក Nguyen Quan Anh បានសម្តែងនូវសេចក្តីរីករាយនៅពេល បញ្ចប់ការហោះហើរហ្វឹកហ្វឺន ហើយបានអះអាងនូវការប្តេជ្ញាចិត្តបំពេញភារកិច្ច ប្រកបដោយជោគជ័យក្នុងពិធីរំលឹកខួប ៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា របស់កងពលតូចទ័ពអាកាសលេខ ៩១៨។

ប្រតិកម្មទៅវិញ

ផ្សេងៗ