ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង

(VOVWORLD) - ការរំលឹកប្រពៃណីឡើងវិញ មិនត្រឹមតែជាការចងចាំ លើកតម្កើងតម្លៃប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសដើម្បីបញ្ជូនកម្លាំងពលំ និងស្មារតីដ៏ពិសិដ្ឋនៃជ័យជំនះមហិមារនិទាឃរដូវឆ្នាំ ១៩៧៥ ដល់មនុស្សជំនាន់ក្រោយៗទៀតផង។

កាលពី ៤៨ ឆ្នាំមុន ការវាយប្រហារនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៧៥ ដែលកំពូលជាយុទ្ធនាការហូជីមិញបានដណ្ដើមជ័យជំនះយ៉ាងពេញ លេញ។ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ បានឈានចូលក្នុងប្រវត្តិសាស្ត្រប្រជាជាតិ ដូចជារបត់ដ៏ត្រចះត្រចង់ ដែលនាំវៀតណាមឈានចូលក្នុងយុគសម័យថ្មី ដែលជាសម័យនៃឯករាជ្យជាតិ និងសង្គមនិយម។
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 1
នៅម៉ោង ១១និង៣០នាទីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រថក្រោះនៃកងទ័ពរំដោះបានបុកដួលក្លោងទ្វារដែក ចូលក្នុងវិមានឯករាជ្យ ដណ្តើមកាន់កាប់វិមានប្រធានាធិបតីអាយ៉ង Sai Gon ដែលជាបន្ទាយចុងក្រោយរបស់ខ្មាំងសត្រូវបញ្ចប់ការតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានអស់រយៈពេល ៣០ ឆ្នាំរបស់ប្រជាជាតិ។ រូបថត៖ Tran Mai Huong/VNA
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 2
អនុសេនីយ៍ទោ Bui Quang Than ប្រធានក្រុមរថក្រោះទី៤ (កាន់ទង់ជាតិខាងមុខ) រួមជាមួយយុទ្ធមិត្ត ៣ នាក់ បានសម្រុកចូលនិងដោតទង់ជាតិនៅលើដំបូលវិមានប្រធានាធិបតីនៃរដ្ឋាភិបាលអាយ៉ង Sai Gon នាថ្ងៃត្រង់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។ រូបថត៖ Vu Tao/VNA
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 3
នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៧៥ ប្រជាជនទីក្រុង Sai Gon - Gia Dinh រាប់លាននាក់បានប្រមូលផ្ដុំនៅទីលានខាងមុខទីស្នាក់ការរដ្ឋបាលយោធាក្រុង ដើម្បីចូលរួមពិធីអបអរសាទរជ័យជំនះ។ លោកប្រធានរដ្ឋ Ton Duc Thang និងថ្នាក់ដឹកនាំជាច្រើនរបស់បក្ស រដ្ឋាភិបាល និងរណសិរ្សមាតុភូមិវៀតណាមបានចូលរួមពិធីដ៏មហិមារនេះ។ រូបថត៖ VNA
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 4
សង្គ្រាមបានកន្លងផុតទៅហើយ វិមានឯករាជ្យ សព្វថ្ងៃនេះ បានក្លាយទៅជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏សំខាន់មួយនៃទីក្រុងហូជីមិញ ក៏ដូចជាប្រទេសទាំងមូល។ រូបថត៖ Truyenhinhdulich.vn
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 5
លំហបៃតងនៅខាងក្រៅវិមានឯករាជ្យ។ រូបថត៖ VOV
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 6
ទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ គឺជានិមិត្តសញ្ញាទេសចរណ៍មួយរបស់ទីក្រុង។ រូបថត៖ កាសែត Dan Tri
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 7
៤៨ឆ្នាំក្រោយថ្ងៃរំដោះភាគខាងត្បូង រហូតមកដល់បច្ចុប្បន្ន ទីក្រុង ហូជីមិញបានក្លាយទៅជាមជ្ឈមណ្ឌលដ៏ធំរបស់ប្រទេសជាតិលើវិស័យជាច្រើន ជាទីក្រុងពិសេសមួយប្រកបដោយសេចក្តីប្រាថ្នានៃការឈានឡើង។ រូបថត៖ VOV
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 8
ការដឹកជញ្ជូននៃទីក្រុងហូជីមិញ តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយតំបន់ជុំវិញ និងប្រទេសទាំងមូល។ រូបថត៖ VOV
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 9
កំពង់ផែ Tan Cang - Cat Lai នៅទីក្រុងហូជីមិញ - កំពង់ផែធំនិងទំនើបបំផុតក្នុងប្រទេសវៀតណាម ដែលមានសមត្ថភាពជាប់ក្នុងកំពូលកំពង់ផែកុងតឺន័ទាំង ២១ នៅលើពិភពលោក។ រូបថត៖ saigonnewport.com.vn
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 10
នៅឆ្នាំ ២០២១ អង្គការ Skytrax ដែលមានឯកទេសក្នុងការវាយតម្លៃ និងការរៀបចំណាត់ថ្នាក់ក្នុងវិស័យអាកាសចរណ៍ បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ) ស្ថិតនៅក្នុងបញ្ជីអាកាសយានដ្ឋានល្អបំផុតទាំង ១០ នៅលើពិភពលោក ក្នុងក្រុមអាកាសយានដ្ឋានដែលមានសមត្ថភាពបម្រើ អ្នកដំណើរពី ២០ ដល់ ២៥ លាននាក់ក្នុងមួយឆ្នាំ។ រូបថត៖ CTV/Vietnam+
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 11
យោងតាមទស្សនាវដ្ដី The Travel (គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសកាណាដា) ឆ្នាំនេះទីក្រុងហូជីមិញ គឺជាគោលដៅមួយក្នុងចំណោមអស្ចារ្យបំផុតទាំង ១០ នៅអាស៊ី។ (វិហារ Notre Dame នៅកណ្តាលខណ្ឌទី ១ ទីក្រុងហូជីមិញ។ រូបថត៖ VOV)
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 12
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីក្រុងហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៣។ រូបថត៖ Hong Dat/VNA
ទីក្រុងហូជីមិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយរយៈពេល ៤៨ ឆ្នាំនៃការរំដោះភាគខាងត្បូង - ảnh 13
សព្វថ្ងៃនេះ ទីក្រុងហូជីមិញកំពុងអភិវឌ្ឍន៍បន្តិចម្តងៗទៅជានគរ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។ រូបថត៖ VOV

ប្រតិកម្មទៅវិញ

ផ្សេងៗ