(VOVWORLD) - មានកន្លែងមួយចំនួនដែលមិនល្បីល្បាញដោយភាពសម្បូររុងរឿង ឬភាពអ៊ូអររស់រវើកនោះទេ ប៉ុន្តែបានស្ថិតជ្រៅនៅក្នុងមនសិការរបស់ប្រជាជាតិ។ ផ្ទះតាំងពិព័រណ៍ "ខ្សែរស្របទី ១៧ និងបំណងប្រាថ្នាបង្រួបបង្រួមជាតិ" (ខេត្ត Quang Tri) គឺជាកន្លែងបែបនេះ។ នៅទីនេះ ជញ្ជាំងនីមួយៗគឺជាស្លាកស្នាមដែលត្រូវបានរៀបរាប់ឡើងវិញតាមរយៈវត្ថុតាំង បង្ហាញយ៉ាងច្បាស់ពីក្តីឈឺចាប់នៃការបែកបាក់ និងបំណងប្រាថ្នាបង្រួបបង្រួមជាតិរបស់ប្រជាជនវៀតណាមក្នុងសម័យសង្គ្រាមអស់រយៈពេលជាងពីរទសវត្សរ៍។ ក្នុងឱកាសខួបលើកទី ៧៨ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២៥) សូមត្រឡប់មកទីនេះ ដើម្បីមើលឱ្យកាន់តែច្បាស់ថា ហេតុអ្វីបានជាប្រទេសជាតិត្រូវបង្រួបបង្រួម ហើយហេតុអ្វីបានជាការចងចាំ - ទោះបីជាឈឺចាប់ - នៅតែត្រូវការរក្សាទុក។

ផ្ទះតាំងពិព័រណ៍ "ខ្សែរស្របទី ១៧ និងបំណងប្រាថ្នាបង្រួបបង្រួមជាតិ" ស្ថិតនៅលើច្រាំងខាងជើងនៃទន្លេ Ben Hai ជាកន្លែងដែលធ្លាប់ជាខ្សែបន្ទាត់បែងចែកប្រទេសជាតិអស់រយៈពេលជិត ២១ ឆ្នាំ។
សាលទទួលភ្ញៀវជាកន្លែងដាក់តម្កល់រូបសំណាកលោកប្រធានហូជីមិញ។
បន្ទប់តាំងពិព័រណ៌ ជាកន្លែងរក្សាទុកវត្ថុតាងនិងឯកសាររាប់សិប ទាក់ទងដោយផ្ទាល់ទៅនឹងការតស៊ូប្រយុទ្ធរបស់កងទ័ព និងប្រជាជនវៀតណាម នៅតាមច្រាំងទន្លេទាំងសងខាង Hien Luong - Ben Hai ក្នុងសម័យតស៊ូប្រឆាំងនឹងអាមេរិក ដើម្បីសង្គ្រោះជាតិ។
នេះក៏ជាសក្ខីភាពដ៏រស់រវើកចំពោះឆន្ទៈមោះមុតរបស់ប្រជាជនវៀតណាមលើមាគ៌ាតស៊ូប្រយុទ្ធដើម្បីបង្រួបបង្រួមប្រទេសជាតិ។
ក្នុងអំឡុងឆ្នាំសង្រ្គាមដ៏កាចសាហាវនៅខេត្ត Quang Tri កងទ័ព និងប្រជាជនវៀតណាមបានធ្វើការទាំងយប់ទាំងថ្ងៃ ជីកផ្លូវរូងក្រោមដី ដើម្បីផ្លាស់ទីជីវភាពរស់នៅក្រោមដីទាំងស្រុង។ ពីទីនេះ ពន្លកថ្មីសម្រាប់អនាគតបានរីកធំធាត់។
រូបភាពវីរៈអ្នកម្តាយវៀតណាមនៅស្រុក Vinh Linh (Quang Tri) ឧស្សាហ៍ដេរទង់ជាតិដែលត្រូវបានព្យួរនៅលើបង្គោលទង់ព្រំដែន ត្រូវបានបង្ហាញឡើងវិញនៅក្នុងកន្លែងតាំងពិពណ៌។
ផ្កាយសំរឹទ្ធនៅលើកំពូលទង់ជាតិនៅ Ben Hien Luong ។
វត្ថុតាំង និងរបស់របរសាមញ្ញ បង្កប់ដោយរឿងរ៉ាវប្រវត្តិសាស្ត្រដ៏អងអាច់ក្លាហាន។
ឧបករណ៍បំពងសំឡេងនៅលើច្រាំងទន្លេ Hien Luong - ភស្តុតាងនៃ "ការតស៊ូដោយ សំឡេង" ដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំ។
ដើមឈើត្រូពិច (Tranggen Radio) - ឧបករណ៍ស៊ើបការអេឡិចត្រូនិកដែលអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានប្រឆាំងនឹងវៀតណាម។ ឧបករណ៍នេះ ត្រូវបានក្លែងបន្លំ ទៅជាដើមឈើ ដោយមានសមត្ថភាពចាប់យកសំឡេង និងចលនាក្នុងរង្វង់ពីរាប់សិបទៅរាប់រយម៉ែត្រ អាស្រ័យលើប្រភេទ។
ទីភ្នាក់ងារសារព័ត៌មាន AP របស់សហរដ្ឋអាមេរិក នៅខែឧសភា ឆ្នាំ ១៩៦៧ បានសរសេរអំពីការប្រយុទ្ធនៅតំបន់ខ្សែស្របថា "នៅក្នុងសង្រ្គាមនៅភាគខាងត្បូងនៃតំបន់គ្មានយោធា ទាហានម៉ារីនអាមេរិកបានរងរបួស និងស្លាប់ច្រើនជាងកម្លាំងដទៃទៀតដែលឈរជើងនៅក្នុងប្រទេសនេះ។ យន្តហោះទម្លាក់គ្រាប់បែកអាមេរិកមិនអាចបិទខ្ទប់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់របស់កុម្មុយនិស្តបានឡើយ- អាវុធទាំងនេះ បានបង្កការស្លាប់និងរងរបួសដល់ទាហានភាគច្រើនក្នុងចំណោមទាហានអាមេរិកទាំង៨០០០នាក់ដែលបានស្លាប់និងរងរបួសក្នុងតំបន់នេះ" ។
រូបថត "ការជួបជុំខាងជើង និងខាងត្បូង" បង្ហាញពីក្តីសប្បាយរីករាយនៃការជួបជុំគ្នារបស់ក្រុមគ្រួសារដែលបែកបាក់គ្នាអស់រយៈពេលជិត ២១ ឆ្នាំ។
ក្នុងអំឡុងខែកក្កដា មានភ្ញៀវទេសចរណ៍ជាច្រើនមកទីនេះ ដើម្បីទស្សនា និងសម្តែងការដឹងគុណដល់យុទ្ធនជនដែលបានពលីជីវិតយ៉ាងអងអាច់ក្លាហាន ដើម្បីសន្តិភាពរបស់ប្រទេសជាតិ។
ដោយមិនអាចលាក់បាំងអារម្មណ៍របស់ខ្លួនបាន អ្នកស្រី Pham Thao (ហាណូយ) បានចែករំលែកថា ដំណើរកម្សាន្តនេះគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់គ្រួសាររបស់នាង ដើម្បីដឹងគុណចំពោះអ្វីដែលមនុស្សជំនាន់មុនៗ បានលះបង់ និងមាននមោទនភាពក្នុងនាមជាប្រជាជនវៀតណាម។

សង្រ្គាមបានកន្លងផុតទៅយូរហើយ ប៉ុន្តែភស្តុតាងនៃសង្រ្គាមនៅតែជាស្លាកស្នាមដែលមិនអាចបំភ្លេចបាន ដើម្បីរំលឹកឡើងវិញអំពីពេលវេលាដ៏ឈឺចាប់ និងបាត់បង់ ប៉ុន្តែពោរពេញដោយភាពរុងរឿង និងអងអាង់ក្លាហាន៕