ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ

(VOVWORLD) - 
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 1
ប៉ុន្មានថ្ងៃនេះ ប្រជានេសាទនៅតំបន់ឆ្នេរខេត្ត Binh Dinh កំពុងរំភើបរីករាយប្រារព្ធពិធីបុណ្យ Cau Ngu (ឈ្មោះផ្សេងទៀត៖ ពិធីបុណ្យសែនត្រីបាឡែន ឬបានស្គាល់ថាជាព្រះ Nam Hai) ដែលជាពិធីប្រពៃណីដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រជាប្រិយនៃតំបន់ឆ្នេរសមុទ្រ។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 2
ពិធីបុណ្យសែនត្រីបាឡែន មានអាយុកាលរាប់រយឆ្នាំ ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ប្រជានេសាទនៅតាមឆ្នេរសមុទ្រខេត្ត Binh Dinh។ នេះជាឱកាសសម្រាប់ប្រជានេសាទបួងសួងសុំឲ្យអាកាសធាតុអំណោយផលការនេសាទបានរលូនពេញមួយឆ្នាំ ហើយដើម្បីបង្ហាញពីការដឹងគុណចំពោះមហាសមុទ្រ និងបុព្វបុរសដែលបានបង្កើតអាជីពនេសាទផងដែរ។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 3
ពិធីបុណ្យសែនត្រីបាឡែន ប្រព្រឹត្តទៅនៅភូមិនេសាទជាច្រើនក្នុងខេត្ត Binh Dinh។ កន្លែងនីមួយៗមានរបៀបរៀបចំផ្ទាល់ខ្លួន ប៉ុន្តែទាំងអស់គ្នាចែករំលែកអត្ថន័យដ៏ស័ក្តិសិដ្ឋ និងជំនឿជាក់ចំពោះព្រះ Nam Hai ។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 4
ពិធីបុណ្យសែនត្រីបាឡែនជាធម្មតាប្រព្រឹត្តទៅក្នុងរយៈពេល ២-៣ ថ្ងៃ នៅក្នុងប៉ូន្មានខែដំបូងឆ្នាំតាមច័ន្ទគតិ និងអាស្រ័យលើចរន្តទឹក ឬលក្ខខណ្ឌអាកាសធាតុ។ ពិធីស្នូល តែងធ្វើឡើងនៅប្រាសាទ Ong ជាកន្លែងដែលប្រជាជនក្នុងភូមិនេសាទ បានសាងសង់ឡើងដើម្បីធ្វើជាទីសក្ការៈបូជាត្រីបាឡែន។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 5
ពិធីបុណ្យសែនត្រីបាឡែន មានគ្រឿងដង្វាយគ្រប់គ្រាន់ ហើយធ្វើឡើងតាមពិធីកិច្ចបុរាណ ដោយមានក្បួនស្គរ គងឃ្មោះ វង់តន្ត្រី និងក្រុមរាំរបាំម៉ុងសាយ។ ព្រឹទ្ធាចារ្យ និងប្រជានេសាទស្លៀកសម្លៀកបំពាក់ដ៏ឧឡារិកដើម្បីបង្ហាញពីការគោរព។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 6
យុវជនក្នុងភូមិនេសាទ ចូលរួមក្រុមរាំដាវនិងច្រៀង។ នេះគឺជាទម្រង់មួយនៃការសម្តែងប្រជាប្រិយជាមួយនឹងចលនាចែវទូក ដូចពេលចេញទៅសមុទ្រ - ដែលត្រូវបានគេចាត់ទុកថាជា "ព្រលឹង" នៃពិធីបុណ្យ ដោយបង្កប់នូវទាំងលក្ខណៈសិល្បៈផង និងបង្ហាញការគោរពចំពោះព្រះអាទិទេព្យផង។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 7
ក្នុងពិធីបុណ្យនេះ អ្នកនេសាទបានស្លៀកពាក់ធ្វើជាព្រះសមុទ្រដទៃទៀត ដោយមានគោលបំណងបួងសួងសុំពរជ័យនិងបណ្តេញខ្មោចបិសាចចង្រៃ។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 8
ពិធីការនីមួយៗក្នុងពិធីបុណ្យសែនត្រីបាឡែនមានលក្ខណៈផ្ទាល់ខ្លួន បង្ហាញពីភាពចម្រុះនៃវប្បធម៌ភូមិនេសាទនៅ Binh Dinh។ មានពិធីការរួមមួយដែលមិនអាចខ្វះបាននោះគឺពិធីកិច្ចរាំដាវ ដែលតែងតែធ្វើឡើងយ៉ាងខ្លាំងក្លា ដើម្បីបង្ហាញពីភាពឱឡារិកនិងស័ក្តិសិដ្ឋ។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 9
ពិធីនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ដង្ហែផ្លាកវិញ្ញាណព្រះអាទិទេពចេញទៅសមុទ្រ ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្សនិងមហាសមុទ្រ។ នេះគឺជាពិធីដ៏ឧឡារិក បង្កើតបរិយាកាសដ៏ពិសិដ្ឋ។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 10
ប្រជាជនក្នុងភូមិនេសាទតាំងពីចាស់ដល់ក្មេង សម្របខ្លួនទៅក្នុងបរិយាកាសពិធីបុណ្យ។ កុមារដែលចូលរួម អាចរៀនពីរបៀបធ្វើសក្ការៈបូជាព្រះអាទិទេព្យ បង្កើតមនសិការថែរក្សាអត្តសញ្ញាណវប្បធម៌តាំងពីនៅតូច។ មនុស្សចាស់ដែលចូលរួម មានឱកាសរំលឹកដល់អនុស្សាវរីយ៍ដោយផ្សារភ្ជាប់ជាមួយនឹងមហាសមុទ្រ។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 11
ឆ្លងកាត់រយៈពេលរាប់រយឆ្នាំមកហើយ ពិធីបុណ្យសែនត្រីបាឡែន នៅតែត្រូវបានគេអភិរក្សជានិច្ច ដោយមិនទុកឲ្យវាបាត់បង់ឡើយ។ នៅឆ្នាំ២០២២ ពិធីបុណ្យសែនត្រីបាឡែននៅភូមិនេសាទ Nhon Ly (ទីក្រុង Quy Nhon) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ តាមនោះបង្កើតតម្លៃនិរន្តរភាពនៃពិធីបុណ្យក្នុងជីវភាពវប្បធម៌របស់សហគមន៍។
ពិធីបុណ្យសែនត្រីបាឡែននៅ Binh Dinh៖ សម្រស់ខាងវិញ្ញាណនៃតំបន់ឆ្នេរសមុទ្រ - ảnh 12
ពិធីបុណ្យសែនត្រីបាឡែនមិនត្រឹមតែជាសកម្មភាពវប្បធម៌ និងជំនឿប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យប្រជាប្រិយដ៏រស់រវើក ជាកន្លែងប្រមូលផ្ដុំនៃជំនឿ ការដឹងគុណ ចំណងសាមគ្គីភាពក្នុងសហគមន៍ និងសេចក្ដីប្រាថ្នាប្រកបរបរចិញ្ចឹមជីវិតនៅតាមភូមិនេសាទទៀតផង។ ទន្ទឹមនឹងនោះ វាបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សនិងធម្មជាតិ ជាពិសេសជាមួយមហាសមុទ្រដែលបានចិញ្ចឹមបីបាច់ប្រជាជន Binh Dinh ជាច្រើនជំនាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ