ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦

(VOVWORLD) - នាយករដ្ឋមន្ត្រី ហ្វា មិញជីញ បានស្នើឱ្យកសាងគម្រោងសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជនដែលបានបាត់បង់ផ្ទះសម្បែងនៅក្នុងទឹកជំនន់នាពេលថ្មីៗនេះ មុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដើម្បីឱ្យប្រជាជនអាចមានផ្ទះសម្បែងសម្រាប់អំណរបុណ្យតេតប្រពៃណី ឆ្នាំ២០២៦។ 

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 1

ទឹកជំនន់នាពេលកន្លងទៅ នៅតំបន់ Tay Nguyen និងភាគកណ្តាល បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ ដែលរំខានដល់ជីវភាពរបស់ប្រជាជនរាប់ម៉ឺនគ្រួសារ។ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 2តំបន់លំនៅដ្ឋានជាច្រើនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ដែលធ្វើឱ្យចរាចរណ៍ជាប់គាំង។ អាជ្ញាធរមូលដ្ឋានបានផ្តោតលើការគ្រប់គ្រងចំណុចសំខាន់ៗ។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 3បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិបានកើតឡើង កងកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយការជួយសង្គ្រោះ និងឧបត្ថម្ភការជំនះលើផលវិបាក។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 4កម្មាភិបាល និងយុទ្ធជនបានជួយសង្គ្រោះប្រជាជនក្នុងទឹកជំនន់។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 5នៅថ្ងៃទី២៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានផ្ញើសារទូរលេខទៅកាន់ប្រធានគណកម្មាធិការប្រជាជនខេត្តដាក់ឡាក់ ខេត្តខាញ់ហ័រ ខេត្តយ៉ាឡាយ និងខេត្តឡាំដុង ដើម្បីពិនិត្យ និងរាប់ចំនួនគ្រួសារមានផ្ទះសម្បែងត្រូវបានដួលរលំ ឬត្រូវបានជន់លិច ហើយត្រូវការជួសជុលឡើងវិញ;  ចំនួនគ្រួសារដែលផ្ទះសម្បែងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងត្រូវការជួសជុលឡើងវិញ។ (ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បរិច្ចាគដើម្បីឧបត្ថម្ភដល់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់)។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 6លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យគាំទ្រ និងការបញ្ចប់ការជួសជុលផ្ទះសម្បែងសម្រាប់ប្រជាជនមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ  បង្កើតគម្រោងសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជនដែលបានបាត់បង់ផ្ទះសម្បែងមុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដើម្បីឱ្យប្រជាជនអាចមានផ្ទះសម្រាប់អបអរបុណ្យតេតប្រពៃណី ឆ្នាំ ២០២៦។ (ក្នុងរូបថត៖ ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅយប់ថ្ងៃទី ១៩ ខែវិច្ឆិកា នៅឃុំហ័រធីញ ខេត្តដាក់ឡាក់។)

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 7នៅថ្ងៃទី ២១ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានបើកយុទ្ធនាការរៃអង្គាសថវិកាដើម្បីឧបត្ថម្ភប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយរីកសាយភាយស្មារតីសាមគ្គីភាព និងការចែករំលែកនៅក្នុងសហគមន៍។ (ក្នុងរូបថត៖ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Bui Thi Minh Hai អានការអំពាវនាវឱ្យប្រជាជនទាំងអស់ជួយឧបត្ថម្ភប្រជាជននៅតំបន់ Tay Nguyen និងភាគកណ្តាល ដើម្បីជំនះលើផលវិបាកនៃទឹកជំនន់។)

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 8អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈប្រតិភូបានរួមគ្នាដើម្បីឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 9យោងតាមលទ្ធផលស្ថិតិមិនពេញលេញ គិតត្រឹមថ្ងៃទី ២៤ ខែវិច្ឆិកា រណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់បានកៀងគរថវិកាជាង ៣.២០០ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជនឱ្យជំនះផលវិបាកនៃព្យុះ និងទឹកជំនន់។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 10នៅយប់ថ្ងៃទី ២៣ ខែវិច្ឆិកា ឃុំ Dien Dien បានក្លាយជាមូលដ្ឋានដំបូងគេនៅក្នុងខេត្តខាញ់ហ័រ ដែលបានបង់ប្រាក់ឧបត្ថម្ភជាផ្លូវការដល់ប្រជាជននៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ គណៈកម្មាធិការប្រជាជនឃុំបានកៀងគរកម្លាំងទាំងអស់ ដើម្បីស្ថិតិការខូចខាតតាមលក្ខណៈវិនិច្ឆ័យដែលខេត្តបានដាក់ចេញ។ (ក្នុងរូបថត៖ ថ្នាក់ដឹកនាំនៃមន្ទីរហិរញ្ញវត្ថុខេត្តខាញ់ហ័រ ត្រួតពិនិត្យ និងគាំទ្រដល់មូលដ្ឋានឱ្យបង់ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលរងផលប៉ះពាល់)

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 11យទ្ធជនកងទ័ពជួយប្រជាជនសម្អាតស្ថានីយវេជ្ជសាស្ត្រ តំបន់លំនៅដ្ឋាន និងសាលារៀនបន្ទាប់ពីទឹកជំនន់។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 12ការងារជំនះលើផលវិបាកនៃទឹកជំនន់ និងការបាក់ដីកំពុងត្រូវបានដាក់ពង្រាយជាបន្ទាន់នៅក្នុងតំបន់ជាច្រើន ដើម្បីស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជនឲ្យបានឆាប់រហ័ស។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 13ដោះស្រាយជាបន្ទាន់ និងផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនឱ្យបានឆាប់រហ័ស។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 14ទឹកស្រកចេញដល់ទីណា បណ្តាញអគ្គិសនីត្រូវបានស្តារឡើងវិញដល់ទីនោះ។

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 15រួមជាមួយនឹងការឧបត្ថម្ភក្នុងស្រុក សហគមន៍ជនវៀតណាមនៅបរទេស អង្គការអន្តរជាតិ និងដៃគូជាច្រើនក៏បានចាត់វិធានការជាក់ស្តែង ដើម្បីជួយឧត្ថម្ភវៀតណាមឱ្យជំនះលើការលំបាកផងដែរ។ (ក្នុងរូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកាដើម្បីឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅតំបន់ Tay Nguyen និងភាគកណ្តាល ក្នុងសហគមន៍វៀតណាមនៅប្រទេសជប៉ុន។ រូបថត៖ ទួនញ៉ឹត/VOV-តូក្យូ)

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 16នៅថ្ងៃទី ២៣ ខែវិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅស្រីលង្កា និងសហគមន៍ជនវៀតណាមនៅស្រីលង្កា បានចូលរួមពិព័រណ៍សប្បុរសធម៌អន្តរជាតិឆ្នាំ ២០២៥ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ រូបថត៖ ផាន់ទុង/VOV-ញូវដេលី

ពន្លឿនការងារ​ជំនះ​លើ​ផល​វិនបាក់​នៃទឹកជំនន់ ដើម្បីឱ្យប្រជាជនមានស្ថេរភាពមុនបុណ្យតេត​ប្រពៃណី ឆ្នាំ២០២៦ - ảnh 17ប្រាក់ចំណូលពីការពិព័រណ៍នេះ នឹងត្រូវបានប្រើប្រាស់ដើម្បីឧបត្ថម្ភដល់ជនរងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេស និងរួមចំណែកដល់សកម្មភាពសប្បុរសធម៌មួយចំនួននៅក្នុងប្រទេសស្រីលង្កា។ រូបថត៖ ផាន់ទុង/VOV-ញូវដេលី

នៅរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមបានទទួលការចែករំលែក ការលើកទឹកចិត្ត និងការឧបត្ថម្ភ រួមជាមួយនឹងសម្ភារៈនិងឧបករណ៍ចាំបាច់ ពីសហគមន៍អន្តរជាតិ ប្រទេស និងអង្គការអន្តរជាតិដែលមានតម្លៃត្រូវបានប៉ាន់ស្មានជិត ១៦ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ