មហោស្រពអាស៊ាន២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី១៣កក្កដា នៅសារមន្ទីរជនជាតិវិទ្យាវៀតណាម(រដ្ឋធានីហាណូយ) បានប្រព្រឹត្តទៅពិធីបើកមហោស្រពអាស៊ាន((ASEAN Festival)។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងគំរោងការណ៍ឃោសនានិងរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតអាស៊ាន និងផែនការធ្វើសកម្មភាពឆ្នាំ២០១៧របស់គណៈកម្មាធិការបញ្ជាណែនាំព័ត៌មានឃោសនាអាស៊ាន។តាម រយៈបណ្ដាវណ្ណកម្មទស្សនិកជននឹងមានចក្ខុវិស័យរួមអំពីទឹកដីមនុស្សវប្បធម៌របស់បណ្ដាប្រទេសអាស៊ានការពារបរិស្ថាននិងបំរ៉ែបំរួលអាកាសធាតុក្នុងតំបន់យល់ដឹងច្បាស់ថែមទៀតអំពី សហគមន៍អាស៊ាននិងទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់។មហោស្រពនេះអូសបន្លាយដល់ថ្ងៃទី១៥កក្កដាឆ្នាំ២០១៧។
មហោស្រពអាស៊ាន២០១៧ - ảnh 1
អញ្ជើញចូលរួមមហោស្រពអាស៊ាន២០១៧នេះមានវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Truong Minh Tuan អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជននិងសង្គមកិច្ចលោកស្រី Dao Hong Lan នាយកសារមន្ទីរជនជាតិវិទ្យាវៀតណាម លោក Vo Quang Trong ឯកអគ្គរដ្ឋទូតឥណ្ឌានិងបណ្ដាប្រទេសអាស៊ាន។
មហោស្រពអាស៊ាន២០១៧ - ảnh 2
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Truong Minh Tuan ថ្លែងមតិបើកមហោស្រពអាស៊ាន ២០១៧។
មហោស្រពអាស៊ាន២០១៧ - ảnh 3
អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជននិងសង្គមកិច្ចលោកស្រី Dao Hong Lan ប្រគល់ជូនផលិតផល បោះពុម្ភអាស៊ាននិងសហគមន៍វប្បធម៌ សង្គមកិច្ចចំពោះសារមន្ទីរជាតិ សារមន្ទីរមហាវិទ្យាល័យជាតិ និងសារមន្ទីរជនជាតិវិទ្យា។
មហោស្រពអាស៊ាន២០១៧ - ảnh 4
អញ្ជើញទៅទស្សនាមណ្ឌលតាំងបង្ហាញក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាអាស៊ាន
មហោស្រពអាស៊ាន២០១៧ - ảnh 5
តារាងបង្ហាញអំពីដំណើការកសាងនិងអភិវឌ្ឍន៍របស់អាស៊ាន
មហោស្រពអាស៊ាន២០១៧ - ảnh 6
មណ្ឌលតាំងបង្ហាញរូបថតសារព័ត៌មានអាស៊ាន
មហោស្រពអាស៊ាន២០១៧ - ảnh 7
វណ្ណកម្ម៖ព្រៃការពាររលករងការបំផ្លិចបំផ្លាញនៅឆ្នេរសមុទ្រកាម៉ាវ របស់អ្នកនិពន្ធ Huynh Lam ដែល បានទទួលរង្វាន់លេខមួយក្នុងការប្រឡងរូបថតការពារបរិស្ថាននិងបំរ៉ែបំរួលអាកាសធាតុឆ្នាំ២០១៣
មហោស្រពអាស៊ាន២០១៧ - ảnh 8
វណ្ណកម្ម៖ពិធីបង្ហូតទង់អាស៊ានរបស់អ្នកយកព័ត៌មាន Thong Nhat - ទីភ្នាក់ងារសារព័ត៌មាន វៀតណាម។
មហោស្រពអាស៊ាន២០១៧ - ảnh 9
មណ្ឌលតាំងបង្ហាញឈុតសម្រាំងតែម
មហោស្រពអាស៊ាន២០១៧ - ảnh 10
តែមរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតអាស៊ាន
មហោស្រពអាស៊ាន២០១៧ - ảnh 11
តែមស្ដីអំពីទឹកដី មនុស្សវៀតណាម
មហោស្រពអាស៊ាន២០១៧ - ảnh 12
បណ្ដាតំណាងមើលទស្សនាតុតាំងបង្ហាញតែមរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រៃសណីយ៍វៀតណាម
មហោស្រពអាស៊ាន២០១៧ - ảnh 13
ក្នុងឱកាសនេះ សារមន្ទីរជនជាតិវិទ្យាក៏បានឧទ្ទេសនាមអំពីខឿនវប្បធម៌ពិសេសដោយឡែករបស់ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។
មហោស្រពអាស៊ាន២០១៧ - ảnh 14
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី M. Zamruni Khalid (នៅខាងស្ដាំ)
មហោស្រពអាស៊ាន២០១៧ - ảnh 15
បណ្ដាឯកអគ្គរដ្ឋទូតថតរូបទុកជាអនុស្សាវរីយ៍នៅមណ្ឌលតាំងបង្ហាញរូបភាពកញ្ចក់ឥណ្ឌូនេស៊ី

ប្រតិកម្មទៅវិញ

ផ្សេងៗ