រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai

(VOVWORLD) - នៅក្នុងរដូវស្រូវទុំពណ៌លឿងដ៏ឆ្អិនឆ្អៅនៃតំបន់ Mu Cang Chai ភូមិ Hang Dang De នៅតែរក្សាបាននូវសម្រស់ធម្មជាតិ ដ៏រហោស្ថានដែលជាគោលដៅដ៏ល្អសម្រាប់អ្នកទេសចរដែលចង់ទទួលបទពិសោធន៍រដូវស្រូវទុំ តាមរបៀបដ៏ទន់ភ្លន់។

រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 1

Mu Cang Chai (ខេត្ត Lao Cai) គឺជាគោលដៅដ៏ល្បីល្បាញជារៀងរាល់សរទរដូវមកដល់ ជាមួយនឹងវាលស្រែកាំជណ្ដើរពណ៌លឿងដ៏ស្រស់ស្អាត។ ក្រៅពីកន្លែងដែលធ្លាប់ស្គាល់ដូចជា La Pan Tan ឬ Che Cu Nha ភូមិ Hang Dang De នៅតែជាតំបន់ដីដែលមានមនុស្សតិចតួចណាស់ស្គាល់ដល់ ជាមួយនឹងសម្រស់ស្អាតដ៏បរិសុទ្ធ និងសុខសាន្តត្រាណ។

រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 2ភូមិ Hang Dang De មានទីតាំងស្ថិតនៅចម្ងាយជាង ១០ គីឡូម៉ែត្រពីកណ្តាលស្រុក Mu Cang Chai (ចាស់) ផ្លូវថ្នល់ភាគច្រើនគឺតូចចង្អៀតនិងចោត ប៉ុន្តែជាថ្នូរមកវិញ អ្នកទេសចរអាចគយគន់ទេសភាពរដូវស្រូវទុំពណ៌លឿងដែលលាតសន្ធឹងនៅជ្រលងភ្នំ។

រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 3ភូមិទាំងមូលមានដំបូលផ្ទះរាប់សិបរបស់ជនជាតិម៉ុង ស្ថិតនៅចំកណ្តាលវាលស្រែកាំជណ្ដើរ។ នៅរដូវ ស្រូវទុំ ជម្រាលភ្នំទាំងមូលត្រូវបានគ្របដណ្តប់ដោយពណ៌លឿងភ្លឺ ដែលចែងចាំងរស្មីពន្លឺព្រះអាទិត្យ បង្កើតបានជាទេសភាពពិសេសនៃតំបន់ខ្ពង់រាបភាគពាយ័ព្យ។      

រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 4មិនមានសំឡេងរំខាននិងមមាញឹកដូចគោលដៅទេសចរណ៍ល្បីៗនោះទេ Hang Dang De នៅតែរក្សាបាននូវលំហូរជីវិតដ៏សុខសាន្ត។ មនុស្សម្នាទៅច្រូតស្រូវតាំងពីព្រឹកព្រលឹម ហើយនៅពេលរសៀល ពួកគេដុតចង្ក្រានដើម្បីចម្អិនអាហារ ហើយផ្សែងពណ៌ខៀវហុយឡើងនៅជុំវិញជើងភ្នំ។

រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 5អ្នកភូមិ Hang Dang De ម្នាក់ បានចែករំលែកថា៖ "ឆ្នាំនេះ មានភ្ញៀវទេសចរច្រើនជាង ប៉ុន្តែមនុស្សគ្រប់គ្នាមានសុជីវធម៌ នៅពេលថតរូបរួចហើយសុទ្ធតែនិយាយចចែកគ្នាដោយសប្បាយរីករាយ។ បងប្អូនអ្នកភូមិនៅតែច្រូតស្រូវដូចរាងរាល់ឆ្នាំ គ្រាន់តែសង្ឃឹមថា នឹងរក្សាភូមិឱ្យស្អាតស្អំ ដើម្បីឱ្យអ្នកទេសចរចង់ត្រឡប់មកវិញ"។

រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 6ភ្ញៀវទេសចរដែលមកកាន់ Hang Dang De ជាធម្មតាជ្រើសរើសស្នាក់នៅផ្ទះសំណាក់ Homestay របស់ប្រជាជន ទទួលទានអាហារនៅតំបន់ខ្ពង់រាបជាមួយបាយដំណើប ត្រីអាំង បន្លែព្រៃ និងផឹកស្រាពោត។ លោក Nguyen Thanh Trung អ្នកទេសចរមកពីទីក្រុងហាណូយ បានចែករំលែកថា "ខ្ញុំបានទៅ Mu Cang Chai ច្រើនដងហើយ ប៉ុន្តែនៅទីនេះពិតជាចម្លែក។ មិនមានមនុស្សច្រើន មិនមមាញឹក គ្រាន់តែស្តាប់សំឡេងខ្យល់ សំឡេងមនុស្សច្រូតស្រូវ ធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលជាង"។

រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 7វាលស្រែកាំជណ្ដើរ បង្កើតជារលកស្រូវដ៏ទន់រលោងដែលលាតសន្ធឹងតាមជម្រាលភ្នំ។

រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 8នៅក្នុងរដូវស្រូវទុំដ៏ឆ្អិនឆ្អៅរបស់ Mu Cang Chai ភូមិ Hang Dang De នៅតែរក្សាបាននូវសម្រស់ស្អាតដ៏សុខសាន្តត្រាណ សាមញ្ញ និងស្និទ្ធស្នាល។

រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 9រដូវស្រូវទុំដ៏សុខសាន្តត្រាណនៅភូមិ Hang Dang De ខេត្ត Lao Cai - ảnh 10គ្មានសំឡេងរំខាន គ្មានពាណិជ្ជកម្ម កន្លែងនេះកំពុងក្លាយជាជម្រើសរបស់អ្នកដែលចង់ស្វែងរកតំបន់ភូមិភាគពាយ័ព្យដ៏សាមញ្ញ ប៉ុន្តែគួរឲ្យទាក់ទាញខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ