វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក

(VOVWORLD) - គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Travel+Leisure របស់អាមេរិក បានអះអាងថា វៀតណាមគឺជា គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក។
 

អត្ថបទសរសេរនៅលើគេហទំព័រ Travel+Leisure បានចាត់ទុកថា វៀតណាមមានគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញបំផុតដែលមិនអាចរកឃើញនៅទីកន្លែងផ្សេងៗទៀតឡើយ។ ដំណើរកម្សាន្តទៅកាន់ធម្មជាតិរហោស្ថាននៅទ្វីបអាហ្រ្វិក រហូតដល់ការស្វែងរកវប្បធម៌នៅអាស៊ីអាគ្នេយ៍។

តោះសូមអញ្ជើញលោកអ្នកទៅទស្សនាគោលដៅល្បីៗនៅវៀតណាមជាមួយ VOV5៖

1. Ha Giang

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 1

Ha Giang មានមោទនភាពជាខេត្តព្រំដែននៃមាតុភូមិ ហើយជាខេត្តមួយស្ថិតនៅភាគឦសានវៀតណាម។ ធម្មជាតិបានប្រទានឲ្យខេត្ត Ha Giang ទេសភាពដ៏ស្រស់ត្រកាល ពោលគឺមានព្រៃភ្នំ ទន្លេបឹងបួរ ហើយមានមនុស្សនាំមកនូវអត្តសញ្ញាណជាតិ។ រូបថត៖ VOV

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 2

ទន្លេ Nho Que នៅរដូវស្លឹកឈើជ្រុះ។ រូបថត៖ VOV

2. Mu Cang Chai

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 3

Mu Cang Chai គឺជាគោលដៅគយគន់វាលស្រែជម្រាលភ្នំដ៏ស្រស់ស្អាតបំផុតនៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម។ រូបថត៖ VOV2

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 4

ភ្នំ Man xoi (ឃុំ La Pan Tan) ជាគោលដៅដ៏ល្បីល្បាញបំផុតនៅ Mu Cang Chai មានទេសភាពស្រស់ស្អាតយ៉ាងត្រចះត្រចង់នៅពេលថ្ងៃរះ។ រូបថត៖ FB Pham Hoang Cuong

3. ឆ្នេរសមុទ្រ Ha Long

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 5

ដោយឆ្លងកាត់ច្រើនសតវត្សមក ឈូងសមុទ្រ Ha Long មានទេសភាពស្រស់បំព្រងមានតែមួយគត់នៅលើពិភពលោក។ រូបថត៖ meogiaphoto

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 6

ថ្ងៃលិចនៅលើឆ្នេរសមុទ្រ Ha Long ។ រូបថត៖ អ្នកថតរូប Do Khanh Giang

៤.ហាណូយ

រដ្ឋធានីហាណូយល្បីឈ្មោះដោយសារប្រវត្តិសាស្ត្រដ៏យូរអង្វែង អត្តសញ្ញាណវប្បធម៌ប្រពៃណីចម្រុះ។ នេះក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ នយោបាយ និងទេសចរណ៍ដ៏សំខាន់របស់ប្រទេសផងដែរ។

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 7

បរិយាកាសវប្បធម៌ Van Mieu-Quoc Tu Giam គឺជាកេរដំណែលដ៏លេចធ្លោបំផុតរបស់ហាណូយ

ដោយទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ រូបថត៖ កាសែត Dan Tri

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 8

ទីក្រុងហាណូយគឺជាប្រភពនៃព្រលឹងម្ហូបអាហារវៀតណាមជាមួយ

មុខម្ហូបបែបប្រពៃណីជាច្រើនដែលមានរសជាតិសម្បូរបែបនៃអត្តសញ្ញាណ ។ រូបថត៖ VOV

5. ទីក្រុង Hoi An

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 9

អស់រយៈបេលប៉ុន្មានឆ្នាំមក ទីក្រុងបុរាណ Hoi An (Quang Nam) តែងតែត្រូវបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនរូបជ្រើសរើស និងស្រឡាញ់ដោយសារតែស្ថាបត្យកម្ម និងវប្បធម៌ពោរពេញទៅដោយអត្ថសញ្ញាណ។ រូបថត៖ កាសែតមាតុភូមិ

 
វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 10

ជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន។ រូបថត៖ Do Anh Vu/VNexpress

៦.ទីក្រុងហូជីមិញ

ទីក្រុងហូជីមិញត្រូវបានគេប្រៀបប្រដូចទៅនឹង "គ្រាប់គុជចុងបូព៌ា" ដោយសារមានស្ថាបត្យកម្មបេតិកភណ្ឌដ៏មានមន្តស្នេហ៍ បរិយាកាសរស់រវើក និងអ៊ូអរ និងមនុស្សរួសរាយរាក់ទាក់។

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 11

អាគារ Landmark 81 និងតំបន់ Vinhomes Tan Cang ភ្លឺចែងចាំងនាបេលអរុណរះ។ រូបថត៖ Tran Ngoc Dung/VNexpress

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 12

វិហារ Duc Ba - សំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលនៃទីក្រុងហូជីមិញ។ រូបថត៖ VOV

7. Phu Quoc

កោះពេជ្រ Phu Quoc ល្បីឈ្មោះ ដោយសារអាកាសធាតុស្រស់ស្រាយ ជាមួយសមុទ្រខៀវស្រងាត់ ខ្សាច់ស និងពន្លឺថ្ងៃចែងចាំង។

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 13

Phu Quoc ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើន ដោយសារភាពទាក់ទាញដាច់ដោយឡែក (ជ្រុងមួយនៃ Phu Quoc មើល ពីខាងលើ។ រូបថត៖ Vnexpress)

វៀតណាម - គោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញទាំង ២១ នៅលើពិភពលោក - ảnh 14

Phu Quoc ល្បីឈ្មោះដោយសារពន្លឺព្រះអាទិត្យ សមុទ្រខៀវស្រងាត់ ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត និងមនុស្សរួសរាយរាក់ទាក់ និងគួរឱ្យស្រឡាញ់។ រូបថត៖ VOV

 
 
 
 
 
 

ប្រតិកម្មទៅវិញ

ផ្សេងៗ