វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat

(VOVWORLD) -  ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក វាលស្មៅ Suoi Thau ត្រូវបានប្រៀបប្រដូចជា "ប្រទេសស្វីសបង្រួមតូច" ដែលមានវាលផ្កា buckwheat (បាក់ឃ្វីត) រីកស្គុះស្គាយ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា និងថតរូប។

វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 1
ស្ថិតនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីទីរួមស្រុក Coc Pai (ស្រុក Xin Man ខេត្ត Ha Giang) នៅរយៈកម្ពស់ជាង ១២០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ វាលស្មៅ Suoi Thau គឺជាគោលដៅទាក់ទាញភ្ញៀវទេសចរ នៅពេលមកទស្សនាតំបន់ភាគខាងលិចនៃខេត្ត Ha Giang។
វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 2
ដោយមានជ្រលង់ភ្នំ វាលស្រែកាំជណ្ដើរដែលលាតសន្ធឹងយ៉ាងធំល្វឹងល្វើយ វាលផ្កា buckwheat រីកស្គុះស្គាយនៅលើវាលស្មៅ និងអាកាសធាតុត្រជាក់ស្រួលនោះ Suoi Thau ត្រូវបានមនុស្សជាច្រើនប្រៀបប្រដូចជា "ប្រទេសស្វីសបង្រួមតូចមួយនៅកណ្តាលខេត្ត Ha Giang"។
វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 3
សម្រាប់រដូវនីមួយៗ Suoi Thau មានពណ៌ខុសៗគ្នា ហើយគ្រប់រដូវសុទ្ធតែស្រស់ស្អាត។ នៅនិទាឃរដូវមានផ្កាស្ពៃរីកពណ៌លឿងភ្លឺ។ រដូវក្តៅគឺជាពណ៌ខៀវនៃ
វាលពោត វាលស្រូវ និងវាលស្មៅ។ នៅចុងសរទៈរដូវ និងដើមរដូវរងា គឺជាពេលវេលាដ៏ស្រស់ស្អាតនិងអស្ចារ្យបំផុត ជាមួយនឹងពណ៌ផ្កាឈូក និងពណ៌សនៃផ្កា buckwheat។
វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 4
Buckwheat គឺជាប្រភេទផ្កាប្រចាំនៅខេត្ត Ha Giang ដែលជាធម្មតារីកនៅចុងខែតុលាដល់ដើមខែធ្នូ នៅពេលដែលអាកាសធាតុត្រជាក់ ហើយពពកបានគ្របដណ្ដប់គ្រប់ទីកន្លែង។
វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 5
វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 6
នៅពាក់កណ្តាលខែវិច្ឆិកា ផ្កាមានពណ៌សនិងពណ៌ផ្កាឈូកបន្តិច។ នៅពេលអាកាសធាតុកាន់តែត្រជាក់ជាង ផ្កាប្រែជាពណ៌ស្វាយឈូក។
វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 7
មិនត្រឹមតែធ្វើឲ្យវាលស្មៅ Ha Giang កាន់តែស្រស់បំព្រងប៉ុណ្ណោះទេ ផ្កា buckwheat ក៏ត្រូវបានគេប្រើប្រាស់ជាស្បៀងអាហារមួយប្រភេទ ដើម្បីធ្វើនំ ឬម្ហូប
មួយចំនួនទៀត។
វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 8
ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរ ប្រជាជនខេត្ត Ha Giang តែងតែដាំដំណាំផ្កា buckwheat ជាបន្តបន្ទាប់គ្នា។ ទោះបីជារយៈពេលផ្ការីកអូសបន្លាយតែ ២ ខែក៏ដោយ ប៉ុន្តែនៅពេលដែលផ្កា buckwheat រីកស្គុះស្គាយ វានៅតែអាចធ្វើស្អាតឲ្យទឹកដីខ្ពង់រាបថ្ម Ha Giang  ជាមួយនឹងភាពស្រស់ស្អាតតែមួយគត់របស់វា។
វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 9
បច្ចុប្បន្ននេះ តម្លៃចូលសួន buckwheat នៅ Suoi Thau គឺ ២ ម៉ឺនដុង/ម្នាក់ (ជិត ១ ដុល្លារ)។
វាលស្មៅនៅ Ha Giang ស្រស់បំព្រងប្រៀបប្រដូចជា “ប្រទេសស្វីសបង្រួមតូច” នៅក្នុងរដូវផ្កា buckwheat - ảnh 10
ជាមួយភាពស្រស់បំព្រងប្រកបដោយលក្ខណៈរហោស្ថាន សាមញ្ញ សុខសាន្ត ប៉ុន្តែក៏អស្ចារ្យដែរ Suoi Thai គឺស្រស់ស្អាតដូចភូមិអឺរ៉ុបនៅក្នុងរឿងនិទានអញ្ចឹង។

ប្រតិកម្មទៅវិញ

ផ្សេងៗ