សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat

(VOVWORLD) - សម្រាប់អ្នកដែលស្រឡាញ់ភាពស្ងាប់ស្ងាត់គួរជាទីមនោរម្យ ទំនងជាអ្នកមិនអាចរំលងបឹង Tuyen Lam ពេលមកដល់ទីក្រុង Da Lat ខេត្ត Lam Dong បានឡើយ។

សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 1
មានចម្ងាយប្រហែល ៧ គីឡូម៉ែត្រពីកណ្តាលទីក្រុង Da Lat ដើរតាមបណ្តោយផ្លូវជាតិលេខ ២០ ទៅកាន់ចំណោត Prenn, បឹង Tuyen Lam គ្របដណ្តប់លើផ្ទៃដីប្រហែល ៣២០ ហិកតា ជាមួយនឹងទេសភាពផ្ទៃទឹកពណ៌ខៀវ និងព្រៃស្រល់ពណ៌បៃតង (រូបថត៖ vietnamtourism.gov.vn)
សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 2
នេះគឺជាបឹងសិប្បនិម្មិតដ៏ធំបំផុតនៅក្នុងតំបន់ផ្ការាប់ពាន់ប្រភេទ (រូបថត៖ baodulich.net.vn)
សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 3
ក្រៅពីសម្រស់ដ៏ស្រស់ស្អាតដូចបឹងគុជនៅកណ្តាលព្រៃស្រល់ពីដើមមក, Tuyen Lam ក៏កាន់តែទាក់ទាញជាមួយនឹងព្រៃលិចទឹកនាពេលព្រឹកព្រលឹម (រូបថត៖ petrotimes.vn)
សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 4
ព្រៃលិចទឹកជាទីតាំងបំផុសគំនិតរបស់អ្នកថតរូបជាច្រើន។ ផ្ទៃបឹងពណ៌សស្ងប់ស្ងាត់ជាមួយនឹងទឹកសន្សើម កាន់តែមានភាពរស់រវើក កាន់តែមានជីវិតជាមួយនឹងដើមឈើធំ អ្នកជិះកាណូត និងទូក ដែលរសាត់មកដើម្បីបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាតដូចគំនូរពណ៌ទឹកអញ្ជឹង (រូបថត៖ petrotimes.vn)
សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 5
ភ្ញៀវទស្សនាបឹង Tuyen Lam អាចដើរកម្សាន្ត ឬសម្រាកលំហែកាយនៅលើវាលស្មៅជុំវិញបឹង ហើយបណ្តោយអារម្មណ៍សម្របខ្លួនតាមទេសភាពនៅទីនេះ (រូបថត៖ petrotimes.vn)
សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 6
រូបថត៖ baodulich.net.vn
សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 7
រូបថត៖ vnexpress.net
សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 8
ក្រៅពីបានរីករាយជាមួយនឹងសម្រស់ធម្មជាតិនៃបឹង Tuyen Lam ភ្ញៀវទេសចរអាចចែវទូកកៅស៊ូតាមផ្ទៃបឹង ចូលព្រៃដើម្បីមើលស្លឹកឈើអែម (រូបថត៖ vnexpress.net)
សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 9
បន្ទាប់ពីទូកចូលចត ភ្ញៀវទេសចរនឹងដើរតាមផ្លូវចូលព្រៃ។ ស្លឹក Maple ប្រែទៅជាពណ៌លឿង ឬក្រហមនៅក្នុងខែតុលា និងវិច្ឆិកា ហើយនៅតែមានរហូតដល់ពាក់កណ្តាលខែធ្នូ។ រូបថត៖ vnexpress.net
សម្រស់ស្រស់ស្អាតរបស់បឹង Tuyen Lam នៃទីក្រុង Da Lat - ảnh 10
ជាមួយនឹងភាពស្រស់ស្អាតនៃទន្លេ និងជ្រោះ ភ្នំ និងព្រៃ រូបភាពធម្មជាតិនៃបឹង Tuyen Lam មានសម្រស់ស្អាត ទន់ភ្លន់ ប៉ុន្តែសាមញ្ញ (រូបថត៖ petrotimes.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ