ដំណើរកម្សាន្តគយគន់ទីក្រុងហាណូយពីលើឡានក្រុងពីរជាន់

(VOVWORLD) - នៅចុងសប្តាហ៍ ឬអំឡុងឱកាសពិធីបុណ្យទាននានា តំបន់លេងកម្សាន្តជាច្រើននៅទីក្រុងហាណូយ ដូចជា សួនសត្វ វិថីដើរថ្មើរជើងបានទាក់ទាញមនុស្សរាប់ម៉ឺននាក់មកលេងកម្សាន្ត និងទស្សនារួមជាមួយក្រុមគ្រួសាររបស់ពួកគេ ក្នុងនោះ សកម្មភាពទទួលបទពិសោធន៍ជិះឡានក្រុងពីរជាន់ស្វែងយល់ពីទីក្រុងហាណូយទាក់ទាញបានភ្ញៀវទេសចរ យ៉ាងច្រើនកុះករមកពីគ្រប់ទិសទីផងដែរ។
ដំណើរកម្សាន្តគយគន់ទីក្រុងហាណូយពីលើឡានក្រុងពីរជាន់ - ảnh 1ដំណើរកម្សាន្តគយគន់ទីក្រុងហាណូយពីលើឡានក្រុងពីរជាន់

ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យសែនខួបស្ដេច Hung នាចុងសប្ហាហ៍ខែមេសា ឆ្នាំ ២០២២ កន្លងទៅ អាកាសធាតុអំណោយផល គឺកាន់តែទាក់ទាញភ្ញៀវទេសចរអញ្ជើញឆ្លងកាត់បទពិសោធន៍ជិះឡានក្រុង ២ ជាន់ទស្សនាទីក្រុងហាណូយ។ ដោយធ្លាប់បានទៅទស្សនាទីក្រុងហាណូយជាច្រើនដង ប៉ុន្តែនេះគឺជាលើកដំបូងហើយ ដែលភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសទទួលបទពិសោធន៍គយគន់ទិដ្ឋភាពទីក្រុងទាំងមូលតាមរយៈឡានក្រុង ២ ជាន់ និងទស្សនាគោលដៅល្បីល្បាញនៅទីក្រុងហាណូយដូចជា៖ ប្រាង្គតំកល់សពលោកប្រធានហូជីមិញ ព្រះបរមរាជវាំង Thang Long វត្ត Tran Quoc និងមណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam ជាដើម។ “ខ្ញុំទើបមកពីទីក្រុង Sai gon ហើយនៅពេលមកដល់ហាណូយ ខ្ញុំមានអារម្មណ៍ថាទីក្រុងពិតជាស្រស់បំព្រង បុរមបុរាណ ហើយមានដើមឈើជាច្រើន។ ភ្ញៀវទេសចរ ២ រូបបានឲ្យដឹងថា៖ ខ្ញុំធ្លាប់ទទួលបទពិសោធន៍ជិះឡានក្រុង ២ ជាន់នៅទីក្រុង Sai gon ហើយ ប៉ុន្តែនៅពេលជិះឡានក្រុង ២ ជាន់នាពេលព្រឹកនៅទីក្រុងហាណូយ ខ្ញុំពិតជាមានអារម្មណ៍ប្លែអស្ចារ្យ”។ “នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានជិះឡានក្រុង ២ ជាន់។ ជាធម្មតា ខ្ញុំតែងតែធ្វើដំណើរនៅទីក្រុងហាណូយតាមរយៈមធ្យបាយឯកជន ប៉ុន្តែនៅពេលជិះឡានក្រុង ២ ជាន់ ខ្ញុំមានអារម្មណ៍ប្លែកៗណាស់ ព្រោះថាខ្ញុំអាចគយគន់ទេសភាពទីក្រុងយ៉ាងងាយស្រួលបំផុតផងដែរ”។

នៅពេលវិលត្រឡប់មកទីក្រុងហាណូយឡើងវិញក្រោយរយៈពេលជាច្រើនឆ្នាំសិក្សារៀនសូត្រនៅឯបរទេសនោះ អ្នកស្រី Nguyen Dan Le អាណិកជនវៀតណាមនៅអូស្ត្រាលីម្នាក់មានគោលបំណងថា សូមឲ្យទេសចរណ៍ទីក្រុងហាណូយមានសេវាកម្មទេសចរណ៍ជាច្រើនថែមទៀត ដូចជាឡានក្រុងពីរជាន់អញ្ចឹង ក៏ដូចជាផ្សាយព័ត៌មានបន្ថែមទៀតអំពីគោលដៅទេសចរណ៍នៅទីក្រុងហាណូយ - បេះដូងនៃប្រទេសជាតិដល់ភ្ញៀវទេសចរ៖ “នាងខ្ញុំធ្លាប់ធ្វើដំណើរទេសចរណ៍នៅប្រទេសអឺរ៉ុបជាច្រើន ប៉ុន្តែចំពោះទីក្រុងហាណូយវិញគឺចាំបាច់ត្រូវមានព័ត៌មានបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ ដើម្បីទទួលបទពិសោធន៍ជាច្រើននៅទីនេះ។ អ៊ិនធឺណិតក៏ជាឧបករណ៍សម្រាប់ការស្វែងយល់ព័ត៌មានអំពីទេសចរណ៍របស់ទីក្រុងហាណូយផងដែរ ប៉ុន្តែពេលខ្លះមានព័ត៌មានច្រើនពេក ដែលភ្ញៀវទេសចរមិនដឹងថាតើអ្វីគឺជាព័ត៌មាន ដែលអាចជឿទុកចិត្តបាន ដើម្បីជ្រើសរើសសេវាកម្ម និងគោលដៅទស្សនា”។

ដំណើរកម្សាន្តគយគន់ទីក្រុងហាណូយពីលើឡានក្រុងពីរជាន់ - ảnh 2ភ្ញៀវទេសចរចាប់អារម្មណ៍ចំពោះដំណើរកម្សាន្តគយគន់ទីក្រុងហាណូយពីលើឡានក្រុងពីរជាន់

ទស្សនាហាណូយ ដែលជារដ្ឋធានីអរិយធម៌រាប់ពាន់ឆ្នាំ មិនត្រឹមតែជួយភ្ញៀវទេសចរយល់ដឹងបន្ថែមអំពីលក្ខណៈវប្បធម៌ អាស័យដ្ឋានប្រវត្តិសាស្ត្រ និងមនុស្សទីក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងមានចំណាប់អារម្មណ៍អំពីទឹកចិត្តរួសរាយរាក់ទាក់ ស្រឡាញ់ភ្ញៀវរបស់ប្រជាជនទីក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរវិលត្រឡប់មកទីក្រុងហាណូយទៀតផង។ អ្នកស្រី Nguyen Anh Dao ប្រធានការិយាល័យអាជីវកម្មនៃក្រុមហ៊ុនភាគហ៊ុនគយគន់ទេសភាពវៀតណាម (Vietnam Sightseeing) ដែលជាទីភ្នាក់ងារប្រតិបត្តិការឡានក្រុង ២ ជាន់នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ក្នុងឱកាសឈប់សម្រាកពិធីបុណ្យសែនខួបស្ដេច Hung គឺចំពេលវេលា ដែលទីក្រុងហាណូយបានបើកវិថីដើរថ្មើរជើង ហើយវៀតណាមបានបើកសកម្មភាពទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេសឡើងវិញ។ ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែបានទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើនកុះករប៉ុណ្ណោះទេ ថែមទាំងទទួលបានកិច្ចសន្យាជាច្រើនជាមួយភ្ញៀវទេសចរនៅទីក្រុងហាណូយក្រោយរយៈពេល ២ ឆ្នាំ ឈប់សម្រាកដោយសារជំងឺរាតត្បាតកូវីដ ១៩  ទៀតផង”

ទេសចរណ៍ទីក្រុងហាណូយកំពុងបើកសកម្មភាពឡើងវិញតាមរយៈដំណើរកម្សាន្តតាមឡានក្រុងដើម្បីស្វែងយល់លក្ខណៈស្រស់ស្អាតនៃវិថីនានានៅទីក្រុងហាណូយ សម្រាប់ភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ ដែលនឹករលឹកអំពីលក្ខណៈដ៏សាមញ្ញ ដូចជា ព្រះអាទិត្យហៀបអស្តង្គតនៅក្បែរបឹង Tay (បឹងខាងលិច) ឬស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់លោកយាយលក់ទឹកតែនៅតាមចិញ្ចើមវិថីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ