និទាឃរដូវនៅជ្រលងភ្នំ "ភ្នែកព្រះអាទិត្យ" ខេត្ត Dien Bien

(VOVWORLD) - ដូចទៅនឹងជនជាតិដទៃទៀតដែរ នាបច្ចុប្បន្ននេះ បងប្អូនជនរួមជាតិ Xa Phang នៅភូមិ Then Pa ឃុំ Sa Long ស្រុក Muong Cha ខេត្ត Dien Bien ក៏បានទទួលអំណរបុណ្យតេតប្រពៃណីជាតិផងដែរ។  យ៉ាងណាមិញ បងប្អូនជនរួមជាតិ Xa Phang មានទំនៀមទម្លាប់ទទួលអំណរបុណ្យតេតដ៏វិសេសវិសាល ពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ជនជាតិខ្លួន។

 

 

និទាឃរដូវនៅជ្រលងភ្នំ និទាឃរដូវនៅជ្រលងភ្នំ "ភ្នែកព្រះអាទិត្យ" ខេត្ត Dien Bien

នាប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងឱកាសនិទាឃរដូវមកដល់នោះ អ្នកភូមិ Then Pa មានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង។ តាមទំនៀមទម្លាប់ នៅថ្ងៃដំបូងនៃបុណ្យតេតនោះ បងប្អូនជនរួមជាតិ Xa Phang បានរៀបចំពិធីសែនព្រេន និងពីធីចម្រើនអាយុជូនសមាជិកគ្រួសារ។ ចាប់ពីថ្ងៃទី ២ នៃបុណ្យតេត តទៅ អ្នកភូមិទើបចេញពីផ្ទះ ដើម្បីជូនពរបុណ្យតេត និងចម្រើនអាយុដល់បងប្អូនញាតិមិត្តក្នុងភូមិ។

និទាឃរដូវនៅជ្រលងភ្នំ  អ្នកស្រី Than Chan Hoa នៅភូមិ Then Pa បានរៀបចំសម្លៀកបំពាក់ដ៏ស្រស់ស្អាតបំផុតជូនកូនៗ និងស្វាមី

ក្នុងឱកាសនិទាឃរដូវឆ្នាំនេះ អ្នកស្រី Than Chan Hoa នៅភូមិ Then Pa បានរៀបចំសម្លៀកបំពាក់ដ៏ស្រស់ស្អាតបំផុតជូនកូនៗ និងស្វាមី។ កូនស្រីត្រូវបាន ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជាមួយក្បូរក្បាច់លំនាំដ៏ប្រណិតដែលត្រូវបានប៉ាក់នៅក និងដៃអាវយ៉ាងល្អិតល្អន់ ដោយបានបង្កើតភាពទាក់ទាញរបស់នារីជនជាតិ Xa Phang។ ចំណែកស្វាមី និងកូនប្រុសវិញ គឺត្រូវបានអ្នកស្រីរៀបចំឲ្យស្បែកជើង ដែលបានប៉ាក់ផ្កាភ្ញីគួរឱ្យចាប់អារម្មណ៍សម្រាប់ដើរលេងក្នុងបុណ្យតេត។ សំលៀកបំពាក់ទាំងនេះគឺជាសម្រស់វប្បធម៌ប្រពៃណីដែលជនជាតិ Xa Phang បានរក្សាទុកជាច្រើនជំនាន់មកហើយ។ អ្នកស្រី Than Chan Hoa បានចែករំលែកថា៖ “ក្នុងអំឡុងពេលបុណ្យតេត ជនជាតិ Xa Phang តែងតែស្លៀកពាក់សំលៀកបំពាក់ប្រពៃណីជាតិ។ នាងខ្ញុំបានរៀបចំស្បែកជើងប៉ាក់ និងឈុតសម្លៀកបំពាក់នេះ សម្រាប់ស្វាមីនិងកូនៗ។ នាងខ្ញុំបានត្រៀមរៀបចំវត្ថុធាតុដើម និងកាត់ដេរកាលពីប៉ុន្មានខែមុន ដើម្បីបង្ហើយមុនពេលបុណ្យតេតមកដល់។ នាងខ្ញុំពិតជាសប្បាយរីករាយយ៉ាងក្រៃលែង ខណៈឃើញស្វាមី និងកូនៗបានស្លៀកពាក់សម្លៀកបំពាក់ដ៏ស្រស់ស្អាតក្នុងឱកាសបុណ្យតេត ហើយមានអារម្មណ៍ថាការខិតខំប្រឹងប្រែងដេរប៉ាក់របស់នាងខ្ញុំកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះពិតជាមានសាក្តិសមណាស់”។

ក្នុងឱកាសបុណ្យតេត រួមជាមួយនឹងសំលៀកបំពាក់ប្រពៃណីនោះ ក្នុងស្ពកបាយរបស់ជនជាតិ Xa Phang គឺមិនអាចខ្វះបានមុខម្ហូបសាច់ជ្រូកឆ្អើរភ្លើងបានឡើយ។ ម្ហូបនេះបានក្លាយជាមុខម្ហូបដ៏វិសេសវិសាលក្នុងបុណ្យតេតរបស់ជនរួមជាតិ Xa Phang នៅជ្រលងភ្នំដែលមានរហស្សនាមថាភ្នែកព្រះអាទិត្យ Then Pa នេះ។ សាច់ជ្រូកត្រូវបានបងប្អូនជនរួមជាតិ Xa Phang ត្រៀមរៀបចំមុនបុណ្យតេតជាច្រើនថ្ងៃ រហូតដល់មួយខែ ដើម្បីសែនដូនតា និងជូនគ្រួសារដន្លងក្នុងបុណ្យតេត ឬទុកកែច្នៃទៅជាមុខម្ហូបនានា ដើម្បីអញ្ជើញញាតិមិត្តទទួលទានក្នុងបុណ្យតេត។ លោក San Lao Ngai ចាស់ភូមិ Then Pa ឃុំ Sa Long ស្រុក Muong Cha បានឲ្យដឹងថា៖ “ទោះបីស្ថិតក្នុងបរិបទដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែតាមទំនៀមទម្លាប់របស់ជនជាតិ គឺជារៀងរាល់ឆ្នាំ ត្រូវកាប់ជ្រូកមួយក្បាល ដើម្បីអញ្ជើញបងប្អូនញាតិមិត្តមកទទួលទានក្នុងបុណ្យតេត។ គ្រួសារនីមួយៗតែងតែកាប់ជ្រូកទទួលអំណរបុណ្យតេតនាកៀកថ្ងៃបុណ្យតេត ក្រោយមក ព្យួរសាច់ជ្រូកនៅជិតដំបូលផ្ទះបាយ ដើម្បីទុកធ្វើម្ហូបអាហារ។ ក្បាល ជើងខាងមុខម្ខាង និងជើងក្រោយម្ខាងរបស់ជ្រូកត្រូវទុកសម្រាប់ធ្វើពិធីសែនដូនតានៅថ្ងៃ ៣០ នៃបុណ្យតេត។ ប្រការនេះបានក្លាយទៅជាលក្ខណៈដ៏វិសេសវិសាលរបស់បងប្អូនជនរួមជាតិ Xa Phang ហើយត្រូវបានថែរក្សាពីមួយជំនាន់មួយទៅជំនាន់មួយទៀតផងដែរ”។

និទាឃរដូវនៅជ្រលងភ្នំ សាច់ជ្រូកត្រូវបានបងប្អូនជនរួមជាតិ Xa Phang ត្រៀមរៀបចំមុនបុណ្យតេតជាច្រើនថ្ងៃ រហូតដល់មួយខែ ដើម្បីសែនដូនតា និងជូនគ្រួសារដន្លងក្នុងបុណ្យតេត ឬទុកកែច្នៃទៅជាមុខម្ហូបនានា

សព្វថ្ងៃនេះ ទំនៀមទម្លាប់ជាច្រើនក្នុងពិធីបុណ្យទាន និងបុណ្យតេតរបស់បងប្អូនជនរួមជាតិ Xa Phang នៅ Then Pa មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ហើយទំនៀមទម្លាប់ចាស់គំរិលត្រូវបានរុញថយ។ លោក San Seo Ngan មេភូមិ Then Pa បានចែករំលែកថា៖ “បងប្អូនជនរួមជាតិ Xa Phang យើងខ្ញុំក៏បានទទួលអំណរបុណ្យតេតស្របពេលនឹងបុណ្យតេតរបស់បងប្អូនជនរួមជាតិ Kinh ដែរ។ ក្នុងកំឡុងពេលបុណ្យតេត យើងខ្ញុំមានល្បែងលេងកម្សាន្តមួយចំនួន ។ មុនបុណ្យតេត យើងខ្ញុំបានត្រៀមរៀបចំកាប់ជ្រូកមួយក្បាល ដើម្បីអញ្ជើញបងប្អូនញាតិមិត្តមកទទួលទាន និងត្រៀមរៀបចំស្បែកជើងជូនកុមារា កុមារីផងដែរ”។

នាបច្ចុប្បន្ននេះ បងប្អូនជនរួមជាតិ Xa Phang នៅ Then Pa នៅតែអភិរក្ស និងថែរក្សាទំនៀមទម្លាប់ដ៏ស្រស់ស្អាត និងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលក្នុងបុណ្យតេតដដែល។ ពិតណាស់ថា នរណាម្នាក់ដែលធ្លាប់មកជ្រលងភ្នំ "ភ្នែកព្រះអាទិត្យ" នេះ គឺសុទ្ធតែមិនអាចបំភ្លេចបាននូវលក្ខណៈដ៏ស្រស់ស្អាតនិងវិសេសវិសាលនេះ ជាពិសេសនៅពេលបុណ្យតេត និងនិទាឃរដូវមកដល់ម្ដងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ