បង្គោលស៊ើន Long Chau - ភ្នែកទិព្វនៅលំហសមុទ្រ

(VOVWORLD) - អស់រយៈពេលជាងពាក់កណ្ដាលសតវត្សរ៍ ចាប់តាំងពីឆ្នាំ ១៨៩៤ មក បង្គោលស៊ើន Long Chau ដែលជាបង្គោលស៊ើន ដ៏ចំណាស់ និងធំបំផុតនៅវៀតណាម រហូតមកដល់ពេលនេះនៅតែមានវត្តមានយ៉ាងរឹងមាំនៅកណ្តាលសមុទ្រ។ 
បង្គោលស៊ើន Long Chau - ភ្នែកទិព្វនៅលំហសមុទ្រ - ảnh 1បង្គោលស៊ើន Long Chau - ភ្នែកទិព្វនៅលំហសមុទ្រ

ដោយមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីក្រុង Hai Phong បង្គោលស៊ើន Long Chau គឺជាផ្នែកទិព្វបំភ្លឺផ្លូវសម្រាប់ទូក និងនាវារាប់សិបគ្រឿងដែលធ្វើដំណើរនៅដែនសមុទ្រឈូងសមុទ្រ Bac Bo និងនៅលំហសមុទ្ររបស់វៀតណាម។ អញ្ជើញទស្សនាបង្គោលស៊ើន Long Chau គឺជាបទពិសោធន៍មួយ ដែលគួរឲ្យចងចាំបំផុតក្នុងជីវិតរបស់មនុស្សគ្រប់រូប។

ចេញដំណើរពីកំពង់ផែទេសចរណ៍ Cai Beo នៅមជ្ឈមណ្ឌលទីរួមស្រុក Cat Ba ជិះទូកល្បឿនលឿន ឆ្លងឈូងសមុទ្រ Lan Ha ជិតកាត់រលកកម្ពស់ ១,៥ - ២,៥ ម៉ែទ្រ យ៉ាងញឹកញាប់ពីច្រកសមុទ្រមកត្រើយ ក្នុងរយៈពេលប្រហែល ១ ម៉ោង លោកអ្នកនឹងទៅដល់ប្រជុំកោះ Long Chau ដែលជាកន្លែងមានបង្គោលស៊ើនដ៏បុរមបុរាណ និងធំបំផុតនៅវៀតណាម។ 

កោះដ៏ធំបំផុតនៅលើប្រជុំកោះ Long Chau មានទំហំប្រមាណ ១ គីឡូម៉ែត្រការ៉េដែលសុទ្ធតែជាថ្មត្រចៀកឆ្មាដ៏មុតស្រួចលោតខ្ពស់ក្នុងសមុទ្រដ៏ធំសម្បើម។ ពីចំណតនាវាទៅកាន់បង្គោលស៊ើននៅលើភ្នំខ្ពស់បំផុតនៅទីនេះ ត្រូវដើរថ្មើរជើងប្រមាណ ២០ នាទីតាមផ្លូវតូវខ្វាត់ខ្វែងនៅច្រាំងថ្មចោទ។ នៅពេលបោះជំហាននីមួយៗ លោកអ្នក អាចរាប់ចង្វាក់បេះដូងញាប់ញរ ក្នុងស្នូរសម្លេងរលករបស់សមុទ្រខៀវស្រងាត់។ 

បង្គោលស៊ើន Long Chau ជាស្ថាបត្យកម្មរាងដំបូលដ៏វិសេសវិសាលដែលហ៊ុំព័ទ្ធដោយផ្ទាំងកញ្ចក់ធំៗ។ លោក Nguyen Manh Hung ប្រធានស្ថានីយ៍បង្គោលស៊ើន Long Chau បានឧទ្ទេសនាមថា៖

“ជនជាតិបារាំងបានសាងសង់បង្គោលស៊ើននេះ ហើយបានដាក់ឲ្យប្រើប្រាស់នាឆ្នាំ ១៨៩៤ ជាមួយភារកិច្ចចម្បងគឺបញ្ចេញសញ្ញាណែនាំចរាចរណ៍សម្រាប់នាវានៅពេលឆ្លងដែនសមុទ្រនៃឈូងសមុទ្រ Bac Bo។ ជនជាតិបារាំងបានប្រើប្រាស់រហូតដល់ឆ្នាំ ១៩៥៥ ទើបវៀតណាមចាប់ផ្តើមគ្រប់គ្រងស្ថានីយ៍បង្គោលស៊ើននេះ។ ក្រោយរយៈពេល ១២៩ ឆ្នាំ បង្គោលស៊ើន Long Chau នៅតែមានវត្តមានធម្មតា។ រចនាសម្ព័ន្ធសំណង់មិនបានផ្លាស់ប្តូរឡើយ”។

ក្រោយពីដកដង្ហើមញាប់ៗមួយសន្ទុះ យើងខ្ញុំបានឡើងទៅលើកំពូលបង្គោលស៊ើន Long Chau។ នាំភ្ញៀវឡើងផ្ទះបង្គោលស៊ើនប្រមាណ ១ ០០ កាំជណ្ដើរដែលមានស៊ុមដែក លោក Hung បាននិយាយថា៖

“កម្ពស់បង្គោលស៊ើនគិតពីនីវ៉ូទឹកសមុទ្រដល់មជ្ឈមណ្ឌលពន្លឺរបស់វាគឺ ១១០ ម៉ែត្រ កម្ពស់គ្រឹះសំណង់ដីគឺ ៨០ ម៉ែត្រ ហើយកម្ពស់សំណង់ពីគ្រឹះសំណង់គឺ ៣០ ម៉ែត្រ”។ នៅចំកណ្តាលបន្ទប់នៅកំពូលភ្លើងស៊ើនគឺជាប្រព័ន្ធអំពូលភ្លើងដ៏ធំ ជាមួយ

បង្គោលស៊ើន Long Chau - ភ្នែកទិព្វនៅលំហសមុទ្រ - ảnh 2បង្គោលស៊ើន Long Chau - ភ្នែកទិព្វនៅលំហសមុទ្រ

អំពូលភ្លើងតូចៗជាច្រើន ដែលត្រូវបានហៅថាអំពូលភ្លើងស្នូល។ យោងតាមលោក Nguyen Manh Hung បានឲ្យដឹងថាក្នុងរយៈពេល ១២៩ ឆ្នាំកន្លងទៅ បង្គោលសើននេះមិនដែលឈប់បំផ្លឺក្នុងពេលយប់ឡើយ។  នៅពេលដែលមេឃស្រឡះ នាវាដែលមានចម្ងាយរហូតដល់ ៥០ គីឡូម៉ែត្រពី Long Chau នៅតែអាចមើលឃើញពន្លឺ ដែលបញ្ចេញពីបង្គោលសើននេះ។

“ក្នុងប្រព័ន្ធផ្តល់សញ្ញានាវាចរណ៍ បង្គោលស៊ើននេះបានប្រតិបត្តិការរហូត។ ដូច្នេះហើយ បង្គោលសើននេះមានទាំងកំពូលភ្លើងផ្លូវការ និងអំពូលភ្លើងបម្រុង។ នៅពេលដែលអំពូលភ្លើងផ្លូវការជួបបញ្ហា កំពូលភ្លើងបម្រុងនឹងត្រូវបានបើកដំណើរការភ្លាមមួយរំពេច ដើម្បីបំភ្លឺ”។  

ដោយជំនះពុះពារលើរាល់ការលំបាកពីធម្មជាតិអស់រយៈពេលយូរ ខ្យល់ព្យុះ ភ្លៀងធ្លាក់រាប់រយដង ការវាយប្រហាររបស់កងទ័ពអកាសអាមេរិក ជាមួយនឹងគ្រាប់បែករាប់រយតោន ប៉ុន្តែបង្គោលស៊ើន Long Chau នៅតែមានវត្តមានយ៉ាងរឹងមាំ ដើម្បីបំភ្លឺភ្លើងនៅលំហសមុទ្រនៅមាតុភូមិជានិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ