ស្រុកកោះ Ly Son ខេត្ត Quang Ngai ផ្លាស់ប្ដូរថ្មីផលិតផលទេសចរណ៍​ដើម្បី​ទាក់ទាញភ្ញៀវទេសចរ

(VOVWORLD) - ស្រុកកោះ Ly Son ខេត្ត Quang Ngai កំពុងឈានចូលរដូវទេសចរណ៍។ ដើម្បីក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស ស្រុកកោះ Ly Son កំពុងជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីផលិតផលទេសចរណ៍ ត្រៀមទទួលស្វាគមន៍ភ្ញៀវក្នុងរូវទេសចរណ៍ឆ្នាំនេះ។
ស្រុកកោះ Ly Son ខេត្ត Quang Ngai ផ្លាស់ប្ដូរថ្មីផលិតផលទេសចរណ៍​ដើម្បី​ទាក់ទាញភ្ញៀវទេសចរ - ảnh 1ស្រុកកោះ Ly Son ខេត្ត Quang Ngai ផ្លាស់ប្ដូរថ្មីផលិតផលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

ស្រុកកោះ Ly Son ទាក់ទាញភ្ញៀវទេសចរណ៍ដោយសមុទ្ររហោស្ថាន ព្រៃភ្នំធំសម្បើម អាកាសធាតុស្រស់បរិសុទ្ធ កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើនភ្ជាប់ជាមួយប្រពៃណីរបស់វីរៈកងទ័ពជើងទឹក Hoang Sa។ ដើម្បីទាក់ទាញភ្ញៀវទេសចរ ស្រុកកោះកំពុងប្រញាប់បើកទីតាំងលេងកម្សាន្តជាច្រើន លើកកម្ពស់គុណភាពជួរមគ្គុទ្ទេសក៍ទេសចរណ៍ និងជួរអ្នកបម្រើនៅតាមគោលដៅទេសចរណ៍។

កាលពីឆ្នាំមុន ស្រុកកោះ Ly Son បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ១៣៥ ពាន់លើកនាក់ កើនជាង ៩៥ ពាន់លើកនាក់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ជាពិសេសក្នុងឱកាសចុងសប្តាហ៍ និងបុណ្យទានឈប់សម្រាកនានា ភ្ញៀវទេសចររាប់ពាន់នាក់បានធ្វើដំណើរទៅកោះ។ អ្នកស្រី Nguyen Thi Nhu Quynh ភ្ញៀវទេសចរម្នាក់មកពីខេត្ត Thai Nguyen បានចែករំលែកថា៖ “នេះគឺជាលើកដំបូងហើយ ដែលនាងខ្ញុំបានទៅទស្សនាស្រុកកោះ Ly Son។ ទេសភាពនៅស្រុកកោះ Ly Son នៅតែរហោស្ថានណាស់ប៉ុន្តែសេវាកម្មនាពេលយប់នៅទីនេះនៅតែមិនសូវសម្បូរបែបឡើយ។ នាងខ្ញុំសង្ឃឹមថា ស្រុកកោះ Ly Son នឹងកែលម្អសេវាកម្មនាពេលយប់ ដើម្បីទាញភ្ញៀវទេសចរជាច្រើនថែមទៀតផងដែរ”។

នាបច្ចុប្បន្នស្រុកកោះ Ly Son មានមូលដ្ឋានស្នាក់នៅជាង ១៣០ កន្លែង ជាមួយបន្ទប់ជាង ១ ០០០។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ អស់រយៈពេលជាច្រើនខែមក មូលដ្ឋានសេវាកម្មនៅលើកោះ Ly Son បានត្រៀមរៀបចំគ្រប់លក្ខខ័ណ្ឌ ហើយត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវ។ មូលដ្ឋានសេវាកម្មស្នាក់នៅ ហូបចុកនៅស្រុកកោះ Ly Son បានបើកដំណើរការឡើងវិញ។ លោកស្រី Nguyen Thi Tien ម្ចាស់ផ្ទះសំណាក់ Tien Tri ឃុំ An Vinh ស្រុក Ly Son បានឲ្យដឹងថា៖ “ក្រោយរយៈពេលដ៏វេង ដែលរងផលប៉ះពាក់ដោយជំងឺរាតត្បាត នាបច្ចុប្បន្ន យើងខ្ញុំបានវិនិយោគបន្ទប់ស្នាក់នៅ និងតុបតែងកែលម្អឲ្យស្រស់ស្អាត ទាក់ភ្នែក ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ យើងក៏បានផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត ដើម្បីមនុស្សគ្រប់រូបស្គាល់ដល់ស្រុកកោះ Ly Son ឲ្យបានច្រើនថែមទៀត”។

ទេសចរណ៍កំពុងជាគុណសម្បត្តិរបស់ស្រុកកោះ Ly Son។ ស្រុកបានផ្ដោតសំខាន់លើការអភិវឌ្ឍទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ផ្ទេរប្ដូរ ផលិតកម្មកសិកម្មតាមទិសសេដ្ឋកិច្ចកសិកម្ម បម្រើទេសចរណ៍ និងសេវាកម្មជាជំហានៗ។លោកស្រី Pham Thi Huong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Ly Son បានឲ្យដឹងថា៖ លោកនាយករដ្ឋមន្ត្រីទើបតែបានអនុម័តលើការកែសម្រួលរួម ផែនការមេស្តីពីការកសាងមណ្ឌលសេដ្ឋកិច្ច Dung Quat ខេត្ត Quang Ngai ដល់ឆ្នាំ ២០៤៥ ក្នុងនោះស្រុកកោះ Ly Son ខិតខំប្រឹងប្រែងក្លាយទៅនរគថ្នាក់ទី ៤ នាឆ្នាំ ២០២៦ ខាងមុខ។

“យើងខ្ញុំកំពុងសម្របសម្រួលជាមួយមន្ទីរ ស្ថាប័ន គណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចDung Quat និងមណ្ឌលឧស្សាហកម្មខេត្ត Quang Ngai អនុវត្តន៍ផែនការជាក់លាក់ និងលម្អិតសម្រាប់ទីតាំងនីមួយៗ ហើយ ស្រុកកោះ Ly Son កំពុងស្ថិតនៅទីតាំងលេខ ៥ នៃមណ្ឌលសេដ្ឋកិច្ច Dung Quat ។ ប្រការនេះគឺជាលក្ខខ័ណ្ឌសម្រាប់យើងខ្ញុំទាក់ទាញវិនិយោគិន ធំៗលើវិស័យទេសចរណ៍។ នេះក៏ជាលក្ខខ័ណ្ឌនាពេលខាងមុខសម្រាប់ប្រជាជននៅស្រុកកោះ Ly Son អភិវឌ្ឍ ទេសចរណ៍តាមទិសដៅជាក់ស្ដែង របៀបរាបរយ និងទ្រង់ទ្រាយធំជាងផងដែរ”។

ស្រុកកោះ Ly Son ខេត្ត Quang Ngai ផ្លាស់ប្ដូរថ្មីផលិតផលទេសចរណ៍​ដើម្បី​ទាក់ទាញភ្ញៀវទេសចរ - ảnh 2ស្រុកកោះ Ly Son ខេត្ត Quang Ngai ផ្លាស់ប្ដូរថ្មីផលិតផលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ និងសន្តិសុខនៅតំបន់ភូមិភាគកណ្ដាលប៉ែកខាងជើង និងតំបន់សមុទ្រភូមិភាគកណ្ដាលឆ្នាំ ២០៣០  ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ កំណត់ការអភិវឌ្ឍស្រុកកោះ Ly Son ខេត្ត Quang Ngai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍កោះសមុទ្រជាតិ។ លោក Tran Phuoc Hien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានអះអាងថា ខេត្ត Quang Ngaiបានខិតខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលដល់ស្រុកកោះ Ly Son អភិវឌ្ឍន៍នាពេលខាងមុខ៖ “នេះគឺជាបុព្វបទដ៏ធំធេង ងាយស្រួល សម្រាប់យើងបន្តពង្រីកសក្តានុពលរបស់ស្រុកកោះ Ly Son ឲ្យស្របតាមការតម្រង់ទិសដៅ។ យើងខ្ញុំក៏នឹងប្ដេជ្ញាអនុវត្តន៍យ៉ាងឆាប់រហ័ស ដើម្បីស្រុកកោះ Ly Son អភិវឌ្ឍន៍ឲ្យសក្តិសមទៅនឹងសក្តានុពល និងទីតាំងដ៏សំខាន់របស់ខ្លួន។ ជាពិសេសអំពីការពារជាតិ សន្តិសុខ ទេសចរណ៍កោះសមុទ្ររបស់ប្រទេសទាំងមូលផងដែរ”។

នាបច្ចុប្បន្ន ស្រុកកោះ Ly Son កំពុងជំរុញខ្លាំងការផ្សព្វផ្សាយ ជំរុញទេសចរណ៍តាមរយៈរូបភាពជាច្រើននៅលើបណ្តាញព័ត៌មានមហាជន។ ទន្ទឹមនឹងនោះ សហការជាមួយអង្គភាពរៀបចំព្រឹត្តិការណ៍ ក្រុមហ៊ុនទេសចរណ៍ ដើម្បីជំរុញការរៀបចំមហោស្រព បុណ្យកីឡា សិក្ខាសាលា ក្រុម famtrip ... សំដៅទាក់ទាញភ្ញៀវទេសចរ។ ដោយកំណត់សក្ដានុពលទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចមុខព្រួញ ស្រុកកោះ Ly Son ក៏បានវិនិយោគស្ដារឡើងវិញ និងរៀបចំសកម្មភាពវប្បធម៌ជាច្រើន ជាពិសេសគឺសកម្មភាពវប្បធម៌ប្រជាប្រិយ និងរាល់តម្លៃអធិបតេយ្យភាពកោះសមុទ្រផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ