ឧទ្យានភូគព្ភសាស្ត្រសកលនៅខេត្ត Cao Bang

(VOVWORLD) - នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខេត្ត Cao Bang ភាគខាងជើងវៀត ណាម បានរៀបចំពិធីដ៏មហាឡារឹកទទួលកិត្តិនាមជា ឧទ្យានភូគព្ភសាស្ត្រសកល ដែលអង្គការ UNESCO ប្រគល់ជូន។ ដោយកិត្តិនាមនេះ ឧទ្យានភូគព្ភសាស្ត្រសកល ទឹកដី Cao Bang (Non Nuoc Cao Bang) បានក្លាយទៅជាឧទ្យានភូគព្ភសាស្ត្រសកល ទី២នៅប្រទេស វៀតណាម ក្រោយពីឧទ្យានភូគព្ភសាស្ត្រសកលខ្ពង់រាបថ្ម Dong Van (ដុង វ៉ាន់) នៅខេត្ត Ha Giang។

ឧទ្យានភូគព្ភសាស្ត្រ Non nuoc Cao Bang មានចម្ងាយប្រមាណ៣០០ គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ ឧទ្យានភូគព្ភសាស្ត្រនេះមានទំហំផ្ទៃដីឡើងដល់ ទៅ៣៣០០គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងលើស្រុកចំនួន៩ ព្រមទាំងមាន បេតិកភ័ណ្ឌភូគព្ភសាស្ត្រដ៏ពិសេសដោយឡែកចំនួន១៣០ កន្លែងដែលមានតម្លៃលំដាប់ថ្នាក់អន្តរជាតិ ដូចជាភ្នំថ្មកំបោរ ជ្រលង់ភ្នំ រូងភ្នំ និងប្រព័ន្ធទន្លេបឹងបួរ ក្រោមដីដែលតភ្ជាប់គ្នាទៀតផង។

ឧទ្យានភូគព្ភសាស្ត្រសកលនៅខេត្ត Cao Bang - ảnh 1 ល្បាក់ Ban Gioc

        ឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang ជាតំបន់ដែនដីដែលមាន ប្រវត្តិសាស្ត្រជាង៥០០ លានឆ្នាំ។ ឆ្លងកាត់រយៈពេលរាប់លានឆ្នាំនៃការកកើតឡើង និងការវិវឌ្ឍន៍នោះ ឧទ្យានភូគព្ភសាស្ត្រនេះជាទីកន្លែងដែលមានលក្ខណៈភូមិ សាស្ត្រនិងភូគព្ភសាស្ត្រដ៏សម្បូរបែបណាស់ ដោយមានជួរភ្នំថ្មកំបោរនិងភ្នំដី ជាប់ៗគ្នា ជ្រលង់ភ្នំរាបស្មើរក៏ដូចជាល្បាក់ធំមហិមារផងដែរ។ ឧទ្យាន ភូគព្ភសាស្ត្រ Non Nuoc Cao Bang មានរមណីយដ្ឋានដ៏ល្បីល្បាញជាច្រើនដូច ជា មណ្ឌលទេសចរណ៍អេកូឡូស៊ី Phia Oac – Phia Den បឹង Thang Hen រូងភ្នំ Nguom Ngao ហើយជាពិសេសគឺល្បាក់ Ban Gioc ដែលជាល្បាក់មួយក្នុង ចំណោមល្បាក់តំបន់ព្រំដែនដ៏ធំនិងស្អាតបំផុតទាំង៤លើពិភពលោក។

ឧទ្យាននេះក៏ជា តំបន់ដែនដីពោរពេញទៅដោយតម្លៃខាងវប្បធម៌និងប្រវត្តិសាស្ត្រទៀតផង ដោយ មានកេរ្តិ៍ដំណែលវប្បធម៌ប្រវត្តិសាស្ត្រជាង២១៥កន្លែងដែលត្រូវបានរៀបចំណាត់ថ្នាក់ ក្នុងនោះមានកេរ្តិ៍ដំណែលពិសេសថ្នាក់ជាតិរបស់វៀតណាមចំនួន៣កន្លែង។ ចាប់តាំងពីច្រើនឆ្នាំកន្លងមក រួមជាមួយការអភិរក្សនិងការបើកពង្រីកតម្លៃនៃ បេតិកភ័ណ្ឌខាងភូគព្ភសាស្ត្រ វប្បធម៌និងប្រវត្តិសាស្ត្រក្នុងតំបន់ឧទ្យាន Non nuoc Cao Bang នេះ ខេត្ត Cao Bang ក៏បានកសាងគោលដៅស្ដីពីការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយចីរភាពទៀតផង។ លោក Truong The Vinh នាយករង មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Cao Bang ប្រធានគណៈគ្រប់គ្រងឧទ្យាន ភូគព្ភសាស្ត្រសកល UNESCO Non nuoc Cao Bang បានអោយដឹងថា៖

        “ខេត្ត Cao Bang បានសម្រេចរួចរាល់ការកសាងឧទ្យានភូគព្ភសាស្ត្រអោយ បានស្របតាមបទដ្ឋាននៃអង្គការ UNESCO។ នាពេលខាងមុខ យើងខ្ញុំនឹងបន្ត អញ្ជើញអ្នកជំនាញ របស់ UNESCO មកពិគ្រោះយោបល់ស្ដីពីការកសាងផែនការ អភិវឌ្ឍជាទូទៅ ដើម្បីអាចពង្រីកបាននូវតម្លៃដែលមានស្រាប់ទាំងអស់នៃឧទ្យាន ភូគព្ភសាស្ត្រនេះ។ ក្នុងនោះ យើងខ្ញុំនឹងផ្ដោតទៅលើការបណ្ដាក់ទុនកសាងនិង កែលំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្វែងរកដៃគូ ក៏ដូចជាអភិវឌ្ឍន៍ប្រព័ន្ធផលិតផល ដើម្បីធានាប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់”។

ឧទ្យានភូគព្ភសាស្ត្រសកលនៅខេត្ត Cao Bang - ảnh 2 ទេសភាពធម្មជាតិដ៏ស្រស់បំព្រងនៃតំបន់បឹង Thang Hen

        ទន្ទឹមនឹងការអភិវឌ្ឍដោយចីរភាពនិងពង្រីកយ៉ាងអតិបរមានូវតម្លៃដែលមានស្រាប់នៃឧទ្យានភូគព្ភសាស្ត្រនោះ នាពេលខាងមុខ ខេត្ត Cao Bang នឹងធ្វើ អាជីវកម្មនូវទួរទេសចរណ៍ចំនួន៣ក្នុងឧទ្យាននេះ។ នោះគឺទួរ នៅតំបន់ប៉ែកខាង លិច “រកឃើញ Phia Oac - តំបន់ព្រៃភ្នំនៃការផ្លាស់ប្ដូរ” ទួរ នៅតំបន់ប៉ែកខាងជើង “ដំណើរវិលត្រឡប់មកប្រភពដើម” និងទួរនៅតំបន់ប៉ែកខាងកើត “ស្វែងយល់ វប្បធម៌ជនជាតិភាគតិចនៅឋានមនោរម្យ”។ ទួរទេសចរណ៍ទាំងបីនេះត្រូវបាន រំពឹងទុកថា នឹងនាំមកជូនភ្ញៀវទេសចរណ៍នូវបទពិសោធន៍គួរអោយប្លែកអារម្មណ៍ អំពីតំបន់ដែនដីក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជននៅទីនេះផងដែរ។ លោក Hoang Manh Ngoc នាយកក្រុមហ៊ុន Mien Tay ដែលជាដៃគូរបស់ឧទ្យាន ភូគព្ភសាស្ត្រ Non Nuoc Cao Bang បានចាត់ទុកថា៖   

      “កិត្តិនាមជាឧទ្យានភូគព្ភសាស្ត្រសកលនោះ នឹងបើកចេញទិសដៅថ្មីមួយ សម្រាប់ផ្នែកទេសចរណ៍នៅខេត្ត Cao Bang។ មិត្តភក្តិអន្តរជាតិនឹងស្គាល់ដល់ Cao Bang ដូចអាស័យដ្ឋានទេសចរណ៍ដ៏វិសេសវិសាលគួរអោយទាក់ទាញមួយ កន្លែង។ រួមជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ យើងខ្ញុំនឹងបន្តវិនិយោគ លើផលិតផលទេសចរណ៍ផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងតម្រូវការនៃការ អភិវឌ្ឍក៏ដូចជាដើម្បីបម្រើភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយនាពេលមកដល់ Cao Bang ម្ដងៗ ផងដែរ”។

        អាជ្ញាធរនិងប្រជាជន Cao Bang រួមជាមួយសហគ្រាសនានាកំពុងពង្រីក ឧត្តមភាពនៃឧទ្យានភូគព្ភសាស្ត្រសកល Non nuoc Cao Bang សំដៅប្រែក្លាយ Cao Bang ទៅជាពាណិជ្ជសញ្ញាទេសចរណ៍មួយនៅតំបន់ព្រៃភ្នំភាគខាងជើង វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ