Refill Đây (មកនេះបំពេញឡើងវិញ) - គំរូច្នៃប្រឌិតរបស់អាណិកជនវៀតណាម នៅអាមេរិកដែលឈ្នះការប្រកួតប្រជែងគំនិតច្នៃប្រឌិតកាត់បន្ថយកាកសំណល់ប៉្លាស្ទិកនៅអាស៊ាន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការប្រកួតប្រជែងគំនិតច្នៃប្រឌិតកាត់បន្ថយកាកសំណល់ប៉្លាស្ទិកនៅតំបន់អាស៊ាន (EPPIC) ឆ្នាំ២០២០ ដែលបានរៀបចំឡើងដោយ UNDP ប្រទេសវៀតណាមមានកិត្តិយសដោយមានក្រុមចំនួន៣ក្នុងចំណោម ក្រុមទាំង៤ ទទួលបានជ័យជំនះក្នុងការប្រកួតនេះ។ ក្នុងនោះមាន ក្រុម Refill Đây (មកនេះបំពេញឡើងវិញ) ដែល ត្រូវបានបង្កើតឡើងដោយលោក Nguyen Huu Nhan។ លោក Nhan ជាអាណិក ជនវៀតណាមមកពីអាមេរិក ដែលកំពុងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ RMIT ទីក្រុងហូជីមិញ។ គំរូ Fefill Đây របស់លោកផ្គត់ផ្គង់ដំណោះស្រាយជំនួសឲ្យ ប៉្លាស្ទិកប្រើតែម្ដង ដោយការទៅផ្ទល់ដល់ទីកន្លែងរបស់អតិថិជន (នៅផ្ទះ ការិ យាល័យ សណ្ឋាគារឬភោជនីយដ្ឋាន)ដើម្បីបំពេញឧបករណ៍ផ្ទុកដែលអាចប្រើ ប្រាស់ឡើងវិញ ដោយផលិតផលគួរឲ្យជឿទុកចិត្ត។
Refill Đây (មកនេះបំពេញឡើងវិញ) - គំរូច្នៃប្រឌិតរបស់អាណិកជនវៀតណាម នៅអាមេរិកដែលឈ្នះការប្រកួតប្រជែងគំនិតច្នៃប្រឌិតកាត់បន្ថយកាកសំណល់ប៉្លាស្ទិកនៅអាស៊ាន - ảnh 1លោក Nguyen Huu Nhan
“គំរូនេះ ខ្ញុំទើបតែគិតដល់កាលពីខែឧសភាឆ្នាំ២០២០ប៉ុណ្ណោះ។ ខ្ញុំមាន បំណងចង់លក់ផលិតផលដែលអាចបានផ្ទុកក្នុងដបប្ល៉ាស្ទិកនិងកំប៉ុងផ្ទុកដែលអាចប្រើប្រាស់ឡើងវិញ។ ពីព្រោះថា នា បច្ចុប្បន្ន គេបោះសំរាមយ៉ាងច្រើនណាស់។ ដូច្នេះបានជាខ្ញុំនឹងជួយកាត់បន្ថយការបោះសំរាមចោល។ ឧទាហរណ៍ថា ឥឡូវ នេះអតិថិជនចង់ទិញ sunlight ខ្ញុំមានរថយន្តផ្ទុក sunlight មួយ នឹងមកបំពេញ sunlight ចូលក្នុងដបប្ល៉ាស្ទិកដែលបានប្រើអស់របស់អតិថិជន”។ នេះបើតាមការចែករំលែករបស់លោក Nguyen Huu Nhan។
ក្នុងអំឡុងពេលជិត១៩ឆ្នាំរស់នៅនិងធ្វើការនៅទីក្រុងហូជិមិញ លោក Nguyen Huu Nhan អាយុ ៥៥ឆ្នាំ តែងតែខ្វល់ដល់បញ្ហាបំពុលបរិស្ថាន ជា ពិសេសគឺការកាត់បន្ថយការបោះចោលសំរាមប៉្លាទិកចូលក្នុងបរិស្ថាន។ ក្រៅពី សកម្មភាពជាក់ស្ដែងអំពីបរិស្ថាននៅសាកលវិទ្យាល័យ RMIT ជាកន្លែងដែល លោកកំពុងធ្វើការ ដូចជា៖ ប្រគល់រង្វាន់បូរខៀវជូនមនុស្សដែលសន្យាមិនបោះ សំរាម បង្កើតក្រុមវៀតណាមស្អាតបាតនិងបៃតងដើម្បីអំពាវនាវឲ្យប្រជាជនទៅ ប្រមូលសំរាម ជាដើម លោក Nhan នៅផ្ដួចផ្ដើមគំនិតអំពីគម្រោងការណ៍ Refill Đây ទៀតផង។ គម្រោងការណ៍នេះត្រូវបានបង្ហើយនិងអនុវត្តន៍ក្នុងជីវភាពជាក់ ស្ដែង តាមរយៈការប្រកួតប្រជែងគំនិតច្នៃប្រឌិតកាត់បន្ថយសំរាមប៉្លាស្ទិកនៅ តំបន់អាស៊ាន (EPPIC) ឆ្នាំ២០២០។ Refill Đây ជាការគួបផ្សំនៃគំនិតចំនួន២ ដែលមានស្រាប់ប៉ុន្តែមិនធ្លាប់បានសាកល្បងទេ គឺការដឹកជញ្ជូនទំនិញដោយម៉ូតូ និងហាងបំពេញផលិតផលដែលបានប្រើអស់។ លោក Nguyen Huu Nhan បាន ឲ្យដឹងបន្ថែមទៀតថា៖
“ក៏មានហាងលក់ផលិតផល refill មួយចំនួននៅទាំងទីក្រុងហូជីមិញនិង ទីក្រុងហាណូយដែរ។ ប៉ុន្តែមានផលិតផលជាច្រើនដែលខ្ញុំមិនស្គាល់ម៉ាកយីហោ ទេ។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនយើងធ្លាប់ប្រើម៉ាកយីហោប្រជាប្រិយភាព ហើយ ដូចជា៖ Lifebouy Sunlight ជាដើម។ ម្លោះហើយ Refill Đây កំពុងផ្ដោត សំខាន់លើផលិតផលដែលពួកគេធ្លាប់ប្រើ។ ក្រៅពីនោះ ប្រសិនបើ Refill បើក ហាងតែមួយកន្លែងប៉ុណ្ណោះ គឺអតិថិជនត្រូវតែទៅកាន់ហាងនោះទើប refill បាន។ វាមិនសូវផាសុខភាពទេ។ ឧទាហករណ៍ថានៅខ័ណ្ឌទី២ ទីក្រុងហូជីមិញ មានហាង refill មួយ ប៉ុន្តែខ្ញុំនៅខ័ណ្ឌទី៧ អញ្ចឹងមិនស្រួលទេដើម្បីទៅ refill នៅ ខ័ណ្ឌទី២ ដោយសារការជិះម៉ូតូអញ្ចឹងក៏បង្កឡើងការខូចខាតដល់បរិស្ថានផង ដែរ”។
Refill Đây (មកនេះបំពេញឡើងវិញ) - គំរូច្នៃប្រឌិតរបស់អាណិកជនវៀតណាម នៅអាមេរិកដែលឈ្នះការប្រកួតប្រជែងគំនិតច្នៃប្រឌិតកាត់បន្ថយកាកសំណល់ប៉្លាស្ទិកនៅអាស៊ាន - ảnh 2គណៈចាត់តាំងការប្រកួត EPPIC ប្រគល់ពានរង្វាន់ជូនលោក Nhan។
ក្រោយពីចូលរួមកម្មវិធី EPPIC លោក Nhan បានអញ្ជើញសហការីបន្ថែម ទៀតដើម្បីជួយគាំទ្រក្នុងដំណើរការសុក្រិតនិងប្រតិបត្តិគម្រោងការណ៍។ អ្នកស្រី Sakena អ្នកគ្រប់គ្រងបុគ្គលិកនិងប្រតិបត្តិគម្រោងការណ៍ Refill Đây បានឲ្យ ដឹងថា៖ “ខ្ញុំចង់ធ្វើការជាមួយបង Nhan ដោយសារលោកជាអាណិកជនម្នាក់ដែល មានបំណងចង់ធ្វើអ្វីៗដ៏ល្អប្រសើរសម្រាប់វៀតណាម។ នោះក៏ជាហេតុផលដែល លោកស្នាក់នៅវៀតណាមផងដែរ។ ដោយសារលោកចង់ឲ្យបរិស្ថានវៀតណាម ប្រសើរឡើង។ លោកបានធ្វើការងារនិងគម្រោងការណ៍ជាច្រើនអំពីបរិស្ថានដើម្បី ជួយវៀតណាម។ ខ្ញុំចូលចិត្តគំនិតរបស់លោកណាស់”។
ក្រោយពីយកឈ្នះក្នុងការប្រកួត EPPIC ដោយមានប្រាក់រង្វាន់ចំនួន១៨ ពាន់ដុល្លាអាមេរិក ក្នុងឆ្នាំ២០២១ លោក Nhan និងសហការីកំពុងពន្លឿនការ ប្រតិបត្តិគម្រោងការណ៍នៅទីក្រុង ហាឡុង និងទីក្រុងហូជីមិញ តាមរយៈការ បើកហាង refill និងការដឹកជញ្ជូនផលិតផល refill ដោយម៉ូតូ។ ទន្ទឹមនឹងនោះ បង្កើតស្ដង់ដារសម្រាប់ប្រព័ន្ធ Refill Đây ដើម្បីពង្រីកខ្នាតអាជីវកម្មទៅកាន់ ទីក្រុងផ្សេងៗដូចជា៖ Nha Trang Vung Tau Da Lat ជាដើម។ គំរូនេះមិនត្រឹម តែជួយកាត់បន្ថយការបញ្ចេញចោលកាកសំណល់ប៉្លាស្ទិកចូលក្នុងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតការងារធ្វើសម្រាប់អ្នកស្រុកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ