ចំណាប់អារម្មណ៍យ៉ាង​ខ្លាំងរបស់អ្នកសារព័ត៌មានកម្ពុជាក្នុង​ដំណើរទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូសារព័ត៌មានរវាងវៀតណាម និងកម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បានក្លាយទៅជាស្ពានមិត្តភាព ជួយអ្នកសារព័ត៌មាននៃប្រទេសទាំងពីរពង្រីកការយល់ដឹង ផ្លាស់ប្តូរបទពិសោធន៍ រួមចំណែកផ្សព្វផ្សាយព័ត៌មាន និងនាំប្រជាជននៃប្រទេសទាំងពីរខិតមកជិតជាមួយគ្នា។
ចំណាប់អារម្មណ៍យ៉ាង​ខ្លាំងរបស់អ្នកសារព័ត៌មានកម្ពុជាក្នុង​ដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1អ្នកសារព័ត៌មានកម្ពុជាទៅទស្សនា និងធ្វើការនៅមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Ninh។

កាលពីចុងខែកញ្ញា គណៈប្រតិភូអ្នកសារព័ត៌មាននៃក្រសួងព័ត៌មានកម្ពុជាបានមកបំពេញទស្សនកិច្ចនិងធ្វើការនៅទីភ្នាក់ងារសារព័ត៌មានថ្នាក់មជ្ឈិម និងថ្នាក់មូលដ្ឋានរបស់វៀតណាម។ ដំណើរទស្សនកិច្ចនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរជាច្រើនដល់អ្នកសារព័ត៌មានកម្ពុជា។

នោះគឺជាការចែករំលែករបស់អ្នកកាសែត ទូច វល័ក្ខ អនុប្រធានផ្នែកផលិតកម្មវិធី នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។ អ្នកស្រី វល័ក្ខ សមាជិកម្នាក់ក្នុងចំណោមមន្ត្រីនិងអ្នកសារព័ត៌ ១០នាក់ មកពីអង្គភាពសំខាន់ៗចំនួន ៦ នៃក្រសួងព័ត៌មានកម្ពុជា ដែលចូលរួមក្នុងដំណើរទស្សកិច្ចចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា នៅវៀតណាម។ ជាមួយនឹងដំណើរចាប់ពីមូលដ្ឋានសម្បូរណ៍ធូរធាដូចជា Ninh Binh, Quang Ninh ដល់រដ្ឋធានីហាណូយ ជាមួយភ្នាក់ងារសារព័ត៌មានទំនើប អ្នកសារព័ត៌មានកម្ពុជាបានមើលឃើញពីវឌ្ឍនភាពដ៏ខ្លាំងក្លារបស់វៀតណាមក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ក៏ដូចជាជីវភាពសេដ្ឋកិច្ចនិងសង្គមនិយាយរួម។ ដោយធ្វើការជាមួយភ្នាក់ងារសារព័ត៌មានក្នុងស្រុក គណៈប្រតិភូបានស្តាប់ការឧទ្ទេសនាម និងចែករំលែកបទពិសោធន៍ជាច្រើនក្នុងការគ្រប់គ្រងនិងតំរង់ទិសព័ត៌មាន បង្កើតប្រព័ន្ធផ្សព្វផ្សាយពហុស្រទាប់ ស៊ីសង្វាក់គ្នា ជួយឲ្យប្រជាជននៅគ្រប់ទីកន្លែង ពីទីក្រុងធំៗរហូតដល់តំបន់ដាច់ស្រយាល សុទ្ធតែអាចទទួលបានព័ត៌មានផ្លូវការ និងទាន់ពេលវេលា។ លោក អ៊ិន ឆៃ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា ប្រធានគណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាបានសម្ដែងមតិថា៖
ចំណាប់អារម្មណ៍យ៉ាង​ខ្លាំងរបស់អ្នកសារព័ត៌មានកម្ពុជាក្នុង​ដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 2អ្នកកាសែតកម្ពុជា ទៅទស្សនាសារមន្ទីរ Quang Ninh។

នៅទីក្រុងហាណូយ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយទូរទស្សន៍វៀតណាម(VTV) និងកាសែតអេឡិចត្រូនិច Vietnamnet ជាទីភ្នាក់ងារសារព័ត៌មានមជ្ឈិមដែលកំពុងដើរជួរមុខក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ តាមរយៈការផ្លាស់ប្តូរលើការផលិតមាតិកាពហុវេទិកា រួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ; ដំណើរការស្ទូឌីយោនិងផលិតកម្មព័ត៌មានដោយស្វ័យប្រវត្តិ; កសាងគំរូបន្ទប់ព័ត៌មានរួម (Converged Newsroom)… សមាជិកនៃគណៈប្រតិភូមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំហំ ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ និងទិសដៅត្រឹមត្រូវនៃសារព័ត៌មានវៀតណាមក្នុងយុគសម័យឌីជីថល។ លោកស្រី ធីណា ឌីណេ អនុប្រធាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានចែករំលែកថា៖

ចំណាប់អារម្មណ៍យ៉ាង​ខ្លាំងរបស់អ្នកសារព័ត៌មានកម្ពុជាក្នុង​ដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 3អគ្គនាយករងនៃទូរទស្សន៍វៀតណាម (VTV) លោក Dinh Dac Vinh បានទទួលជួប និងធ្វើការជាមួយលោក អ៊ិន ឆៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា ប្រធានគណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាឱកាសដើម្បីសិក្សារៀនសូត្រ និងបង្កើនជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកសារព័ត៌មានកម្ពុជាយល់កាន់តែច្បាស់អំពីប្រទេសជាតិ វប្បធម៌ និងប្រជាជនវៀតណាមទៀតផង។ ដោយឡែកសម្រាប់អ្នកដែលមានឱកាសទៅបំពេញទស្សនកិច្ចនៅវៀតណាម ដូចជាលោក អ៊ិន ឆៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា ការផ្លាស់ប្តូរជាលំដាប់នៅប្រទេសវៀតណាម និងរដ្ឋធានីហាណូយ បានធ្វើឱ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង៖

ដំណើរទស្សនៈកិច្ចការងាររបស់គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាបានបញ្ចប់ក្នុងបរិយាកាសដ៏កក់ក្តៅនិងស្និទ្ធស្នាល ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរជាច្រើន។ បទពិសោធន៍ និងមេរៀនដែលបានចែករំលែកនឹងរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងនិរន្តរភាពរវាងប្រទេសទាំងពីរ ដែលក្នុងនោះសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបន្តជាស្ពានដ៏សំខាន់ រួមចំណែកបង្កើនការយល់ដឹង និងសាមគ្គីភាពរវាងប្រជាជនវៀតណាម និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ