ឆ្លងពិសោធន៍ភាសាឥណ្ឌូនេស៊ីតាមរយៈរឿងព្រេងនិទានរបស់ប្អូនៗកុមារវៀតណាម

(VOVWORLD) -រឿងព្រេងនិទានគឺជាចំណីខាងស្មារតី ដ៏ជិតស្និទ្ធជាមួយកុមារនៅទូទាំងពិភពលោក។ នាបច្ចុប្បន្ន ចំពោះកុមារវៀតណាម គឺក្រៅពីរឿងព្រេងនិទានក្នុងប្រទេសនោះ ប្អូនៗនៅមានលក្ខណៈទាក់ទងជាមួយរឿងព្រេងនិទានមកពីបរទេសជាច្រើនទៀតផង។ 
ឆ្លងពិសោធន៍ភាសាឥណ្ឌូនេស៊ីតាមរយៈរឿងព្រេងនិទានរបស់ប្អូនៗកុមារវៀតណាម - ảnh 1ប្អូនៗកុមារសម្បាយរីករាយក្នុងពេល ឆ្លងពិសោធន៍ភាសាឥណ្ឌូនេស៊ីតាមរយៈរឿងព្រេងនិទានរបស់ប្អូនៗកុមារវៀតណាម

ដោយមានគោលបំណងបង្កើតទីលានលេងកំសាន្តខាងវប្បធម៌ ដែលពោរពេញទៅដោយអត្ថប្រយោជន៍សម្រាប់ប្អូនៗកុមារនោះ នាល្ងាចថ្ងៃទី ៧ កក្កដាកន្លងមក នៅមណ្ឌលតាំងបង្ហាញ "Umah Indo" ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយបានរៀបចំពិធីស្វែងយល់អំពីភាសាឥណ្ឌូនេស៊ីតាមរយៈ រឿងព្រេងនិទាន "Malin Kundang" ។ តាមនោះ ប្អូនៗបានស្វែងយល់អំពីផ្នត់វប្បធម៌មួយចំនួន នៅ "ប្រទេសកោះ ឥណ្ឌូនេស៊ី" ជាមួយអំបូរភាសាថ្មីថ្មោងទាំងស្រុង។

នាវេលាម៉ោង 14 និង 30 នាទី កម្មវិធីនេះត្រូវបានចាប់ផ្តើម។ នៅក្នុងបន្ទប់មួយដែលមានទំហំប្រមាណ 35 ម៉ែត្រការ៉េនោះ មានវត្តមានរបស់ប្អូនៗកុមារជាង ៣០ នាក់។  ប្អូនៗកុមារម្នាក់ៗត្រូវបានរៀបចំឲ្យអង្គុយលើតុតូចមួយ ជាមួយអាហារ សម្រន់ដូចជា នំ ផ្លែឈើ និងភេសជ្ជ។ ខណៈពេលដែលអាណាព្យាបាលសិស្សក៏ត្រូវបានរៀបចំឲ្យអង្គុយនៅខាងក្រោយ ដើម្បីមើលប្អូនៗដែរ។ នៅជុំវិញបន្ទប់នេះគឺមានរូបថតអំពីប្រទេស និងប្រជាជនឥណ្ឌូនេស៊ី របស់អ្នកថតរូបមកពីប្រទេសឥណ្ឌូនេស៊ី។

មុនពេលចាប់ផ្តើមដំណាលរឿងព្រេងនិទាន "Malin Kundang" លោកស្រី Tran Anh Thu បុគ្គលិកកិច្ចសន្យានៃស្ថានទូតឥណ្ឌូនេស៊ី បានឧទ្ទេសនាមនូវ ទិដ្ឋភាពទូទៅអំពីទឹកដីឥណ្ឌូនេស៊ី។ តាមរយៈសំនៀងដំណាលរឿងដ៏ពិរោះជាមួយការបញ្ចាំងស្លាយជាភាសារឥណ្ឌូនេស៊ីនិងភាសាអង់គ្លេសនោះ ប្អូនៗកុមារដូចជាវង្វេងក្នុងលំហជីវភាពរស់នៅរបស់ជន Padang កាលពីសម័យបុរមបុរាណ។ រឿងដំណាលអំពី Malin Kundang ដែលមានចិត្តមានអកត្តញ្ញុ ជាមួយមាតា បិតារបស់ខ្លួន។ ដោយហេតុនេះ គាត់ត្រូវបណ្តាសាហើយក្លាយទៅជាដុំថ្ម។

បន្ទាប់ពីការដំណាលរឿងនេះ គឺដល់វគ្គរៀនភាសាឥណ្ឌូណេស៊ី។បរិយាកាសបានក្លាយទៅរស់រវើកថែមទៀត មុមារគ្រប់រូបសុទ្ធតែសប្បាយយ៉ាងក្រៃលែង ខណៈដែលទាក់ទងជាមួយភាសាថ្មី។

មិត្ត Pham Tung Lam អាយុ ១០ ឆ្នាំមកពីសាលាបឋមសិក្សា Nguyen Tri Phuong កំពុងផ្ដោតងារម្មណ៍ផ្ទៀងស្ដាប់ពាក្យថ្មី ដែលបងស្រី Anh Thu ដែលកំពុងឧទ្ទេសនាម។ មិត្ត Pham Tung Lam បានសំណេះសំណាលថា៖

“ប្អូនឃើញថាកម្មវិធីនេះគឺមានផលប្រយោជន៍ណាស់ ដោយសារប្អូនបានរៀនសូត្រភាសារផ្សេងៗគ្នាជាច្រើន។ រឿងព្រេងនិទានថ្ងៃនេះគឺគួរឲ្យជក់ចិត្តណាស់។ មេរៀនពីរឿងព្រេងនិទាននេះគឺយើងគប្បីចេះគោរព លោកឪពុក និងអ្នកម្តាយរបស់ខ្លួន "។

ឆ្លងពិសោធន៍ភាសាឥណ្ឌូនេស៊ីតាមរយៈរឿងព្រេងនិទានរបស់ប្អូនៗកុមារវៀតណាម - ảnh 2ប្អូនៗកុមារថតរូបអនុស្សាវរីយ៍ជាមួយគ្នា 

អង្គុយនៅខាងក្រោយ អាណាព្យាបាលរបស់សិស្សទាំងនេះ ក៏ព្យាយាមលើកទឹកចិត្តប្អូនៗកុមារដែរ។ អ្នកគ្រូ Nguyen Phuong Dung មកពីសាលាបឋមសិក្សា Nguyen Trung Thuc បាននាំប្អូនៗកុមារជាង ១០ នាក់ មកចូលរួមកម្មវិធីនេះ បានចែករំលែកថា៖  

"នាងខ្ញុំបានជ្រើសរើសសិស្សានុសិស្សមួយចំនួន មកចូលរួមកម្មវីធីជួបសំណេះសំណាលនេះ។ នាងខ្ញុំមានបំណងចង់ដឹងថាតើកម្មវិធីនេះបាននាំមកនូវផលប្រយោជន៍អ្វីខ្លះ សម្រាប់ប្អូនៗសិស្សានុសិស្ស ហើយតាមនោះ នាងខ្ញុំនឹងផ្សព្វផ្សាយផ្នត់វប្បធម៌ដ៏ថ្លៃថ្លាទាំងនេះដែរ។ នាងខ្ញុំយើញថា កម្មវិធីនេះមានអត្ថប្រយោជន៍ណាស់ ចំណេះដឹងទាំងនេះគឺសមស្របសម្រាប់វ័យអាយុ និងវប្បធម៌នៅតាមតំបន់នីមួយៗ។ នាងខ្ញុំសង្ឈឹមថា នឹងមានកម្មវិធីដែលមានផលប្រយោជន៍ដូច្នេះជាច្រើនថែមទៀតសម្រាប់ប្អូនៗកុមារផងដែរ"។

រីឯ លោកស្រី Linda Widiyanti លេខាទី ៣ នៃស្ថានទូត ឥណ្ឌូនេស៊ីបានសំណេះសំណាលថា៖

"យើងខ្ញុំបានជ្រើសរើស សិស្សានុសិស្សនៅសាលាបឋមសិក្សា ដោយសារប្អូនៗមានភាពងាយស្រួលក្នុងការក្រេបជញ្ជាក់ចំណេះដឹង ហើយមានការជក់ចិត្តថែមទៀត។ យើងខ្ញុំបានជ្រើសរើសយករឿងព្រេងនិទាន "Malin Kundang" ដោយសាររឿងនេះមិនត្រឹមតែ នាំមកនូវមេរៀនសីលធម៌ ប៉ុណ្ណោះទេ ថែមទាំងផ្ដល់ដំបូន្មានឲ្យយើងត្រូវមានចិត្តកតញ្ញុចំពោះមាតាទៀតផង”។

នាវេលាម៉ោង ១៦ និង ៣០ នាទីកម្មវិធីបានបិទបញ្ចប់។ ប៉ុន្តែមានប្អូនៗកុមារមួយចំនួន និងអាណាព្យាបាលបន្តទៅទស្សានាលំហតាំងបង្ហាញនូវរូបថតអំពីប្រទេសឥណ្ឌូនេស៊ី ។ យោងតាមលោកស្រី Linda លេខាធិការទី ៣ នៃស្ថានទូត ឥណ្ឌូនេស៊ីបានឲ្យដឹងថា នាពេលខាងមុខ នៅ "Umah Indo" នឹងបន្តរៀបចំរាល់ព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីឧទ្ទេសនាមអំពីវប្បធម៌ និងជនឥណ្ឌូនេស៊ីដល់សាធារណជននៅរដ្ឋធានីហាណូយទៀតផង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ