តួនាទីរបស់យុវជនក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព ពិសេសរវាងវៀតណាម-ឡាវ

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងប៉ុន្មានឆ្នាំកន្លងមក សកម្មភាពជួប ប្រាស្រ័យ កិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ វៀត ណាមនិងឡាវ បានចូលរួមចំណែកយ៉ាងសំខាន់មិនត្រឹមតែក្នុងបុព្វ ហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងក្នុងការថែ រក្សានិងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសរវាង ប្រជាជាតិទាំងពីរវៀតណាម-ឡាវទៀតផង។ នៅពេលដែលស្ថានភាព តំបន់និងពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញជាច្រើនដូចនា បច្ចុប្បន្ននេះការរួមកម្លាំងកាយចិត្តរបស់យុវជនក្នុងការថែរក្សានិង អភិវឌ្ឍទំនាក់ទំនងដ៏កម្រមាននេះកាន់តែចាំបាច់ជាងពេលណាៗទាំងអស់។

តួនាទីរបស់យុវជនក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព ពិសេសរវាងវៀតណាម-ឡាវ - ảnh 1គណៈប្រតិភូយុវជនឡាវមកទស្សនាទម្រង់ដាំដើមក្រូចនៅខេត្ត Hoa Binh ប្រទេសវៀតណាម។
នាពេលកន្លងមក សម្ព័ន្ធយុវជននៃប្រទេសទាំងពីរមានសកម្ម ភាពជាក់ស្ដែងជាច្រើនដូចជា សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរៀបចំ វគ្គបណ្ដុះបណ្ដាលនិងបំប៉នសម្រាប់កម្មាភិបាលសម្ព័ន្ធយុវជន ក្រុម កុមាររបស់ឡាវជាង៩០០នាក់; សហការគ្នារៀបចំកម្មវិធីជួបប្រាស្រ័យ រវាងយុវជននៃប្រទេសទាំងពីរ; រៀបចំកម្មវិធីមនុស្សធម៌ស្ម័គ្រចិត្តនៅ ឡាវ; ចែករំលែកបទពិសោធន៍និងគំរូសេដ្ឋកិច្ចល្អៗរបស់យុវជន ជាដើម។ រាល់សកម្មភាពទាំងនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុង ការថែរក្សានិងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើននិងស៊ីជម្រៅថែមទៀត។ លោក Khamphasi Venmasone លេខារងសម្ព័ន្ធ យុវជនខេត្ត Attapu ប្រទេសឡាវបានបញ្ជាក់ថា៖ “យុវជនជាកម្លាំងដែលមរតកប្រពៃណីដ៏ល្អប្រសើររបស់ប្រទេសយើងទាំងពីរ។ យើងត្រូវតែរួមគ្នាពង្រីកឧត្តមគតិបដិវត្តន៍ កម្លាំងរស់ នៅឲ្យកាន់តែខ្លាំងក្លា ដើម្បីពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព ពិសេសឲ្យបានសក្តិសមនឹងការរំពឹងទុករបស់អគ្គមគុទ្ទេសនិងថ្នាក់ដឹកនាំបក្ស រដ្ឋនៃប្រទេសយើងទាំងពីរ”។
តួនាទីរបស់យុវជនក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព ពិសេសរវាងវៀតណាម-ឡាវ - ảnh 2សិក្ខាសាលាផ្លាស់ប្ដូរបទពិសោធន៍រវាងយុវជននៃប្រទេសទាំងពីរ។
ទោះបីជាជម្ងឺរាតត្បាតបានប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពជួបប្រាស្រ័យសហប្រតិបត្តិការរវាងសម្ព័ន្ធយុវជននៃប្រទេសទាំងពីរក៏ ដោយ ប៉ុន្តែដោយមានកិច្ចខិតខំប្រឹងប្រែងនៃភាគីទាំងពីរក្នុងឆ្នាំ២០២០ កន្លងទៅ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានជួយមជ្ឈឹម សម្ព័ន្ធប្រជាជនបដិវត្តន៍ឡាវ បង្កើតសម្ព័ន្ធសមាគមន៍យុវជនឡាវ ហើយភាគីទាំងពីរបានរៀបចំប្រកបដោយជោគជ័យនូវកម្មវិធីជួប ប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវនៅខេត្ត Nghe An។ លើស ពីនេះទៅទៀត គម្រោងការណ៍វិនិយោគកសាងមជ្ឈមណ្ឌលបំប៉ន ហ្វឹកហ្វឺនកម្មាភិបាលផ្នែកយុវជន យុវជនជំទង់និងកុមារ ឡាវ-វៀតណាម នៅរដ្ឋធានីវៀងច័ន្ទ ដោយមានដើមទុនប្រមាណ២០០ពាន់ លាន ដុង ក៏ត្រូវបានអនុម័តផងដែរ។ Phuomalayphone Nhokxayyakham កម្មាភិបាលនៃគណៈ សហប្រតិបត្តិការអន្តរជាតិ ចំណុះមជ្ឈឹមសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវចាត់ទុកថា៖ “ក្នុងបរិបទដែលស្ថានភាពតំបន់និងពិភពលោកកាន់តែមានការ វិវឌ្ឍន៍ស្មុគស្មាញនោះ ដើម្បីថែរក្សានិងពង្រីកទំនាក់ទំនងប្រពៃណីដ៏ កម្រមាននេះ ដំបូងបង្អស់ យុវជនគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរត្រូវ ការផ្ដោតសំខាន់ទៅលើការការពារ ថែរក្សាសមិទ្ធផលបដិវត្តន៍ មរតក ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិនិងឧត្តមភាពរបស់ខ្លួន ចូលរួម ចំណែកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិឈានឡើង សង្គមនិយម។ ទីពីរគឺអប់រំនិងបណ្ដុះបណ្ដាលឲ្យយុវជន សមាជិក សម្ព័ន្ធយុវជននៃប្រទេសទាំងពីរ មានឫទ្ធានុភាពនយោបាយ សីលធម៌ បដិវត្តន៍ដ៏រឹងមាំ និងស្មារតីស្នេហាជាតិ។ ទីបីគឺ ត្រូវការប្រមូលផ្ដុំស្មារតី សាមគ្គីភាពរបស់យុវជន ជាពិសេសគឺយុវជននៅតាមមណ្ឌលឧស្សា ហកម្ម យុវជននៅឯបរទេស។ ទាញយកប្រៀបខ្លាំងនៃបណ្ដាញសង្គម និងបច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនការជួបប្រាស្រ័យ ការឃោសនា ផ្សព្វផ្សាយអំពីសកម្មភាពរវាងយុវជននៃប្រទេសទាំងពីរនិយាយដោយឡែក និងរវាងបក្ស រដ្ឋ ប្រជាជននៃប្រទេសទាំងពីរនិយាយរួម”។
នាបច្ចុប្បន្ន សាកលវិទ្យាល័យជាច្រើននៅវៀតណាមបានបើក ដំណើរការតាមទម្រង់បណ្ដុះបណ្ដាលភាសានៃប្រទេសអាស៊ានមួយចំនួនដូចជា ឡាវ ថៃ ជាដើម។ និស្សិតវៀតណាមជាច្រើនបានជ្រើសរើស រៀនភាសាឡាវ ដើម្បីជួបប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិក៏ដូចជា យល់ដឹងថែមទៀតអំពីទឹកដី មនុស្សឡាវផងដែរ។
“ជាពលរដ្ឋវៀតណាមម្នាក់ ខ្ញុំគោរពទំនាក់ទំនងនេះណាស់។ ភាសាឡាវជាកូនសោរដែលជួយខ្ញុំជួបប្រាស្រ័យជាមួយមិត្តភក្តិឡាវ ហើយចូលរួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែរីកចម្រើន”។
“ខ្ញុំចង់ឲ្យមិត្តវ័យក្មេងវៀតណាមយល់ដឹងបន្ថែមអំពីប្រទេសឡាវ ចង់ណែនាំដល់យុវវ័យវៀតណាមអំពីទឹកដីនិងមនុស្សឡាវ ហើយថែរក្សាទំនាក់ ទំនងជាបងប្អូនដ៏ជិតស្និទ្ធដែលជីដូនជីតាយើងបានខិតខំពូនជ្រុំ”។
សម្ព័ន្ធយុវជននៃប្រទេសទាំងពីរវៀតណាម-ឡាវ ដោយមានភាព ម្ចាស់ការ នវានុវត្តភាព ភាពក្លៀវក្លានិងទំនួលខុសត្រូវ តែងតែដើរជួរ មុខក្នុងសកម្មភាពសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ។ នេះជាសញ្ញាវិជ្ជមានដែលចូលរួមចំណែកធ្វើឲ្យទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសវៀតណាម-ឡាវ អភិវឌ្ឍយ៉ាងទូលំ ទូលាយនិងរឹងមាំជានិច្ចនិរន្តរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ