និស្សិតថៃបញ្ចប់ការការសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រហាណូយដោយទទួលបានពិន្ទុខ្ពស់បំផុត

(VOVWORLD) -ដោយទទួលបានពិន្ទុកជាមធ្យមគឺ 3,92/4 ហើយជានិស្សិតឆ្នើមក្នុងឆ្នាំសិក្សាទាំង ៤ ព្រម ទាំងបញ្ចប់ការសិក្សានៅដេប៉ាតឺម៉ង់ភាសាវៀតណាមនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រហាណូយដោយពិន្ទុខ្ពស់បំផុតក្នុងឆ្នាំសិក្សា ២០១៥ - ២០១៩។ ទាំងនេះគឺ ជាស្នាដៃដែល មិនងាយ ទទួលបាន ឡើយ ប៉ុន្តែ Lapipat Kerdkrung ដែលមានអាយុ ២៤ ឆ្នាំ មកពីថៃ សម្រេចបាន លទ្ធផលទាំងនេះផងដែរ។
និស្សិតថៃបញ្ចប់ការការសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រហាណូយដោយទទួលបានពិន្ទុខ្ពស់បំផុត - ảnh 1និស្សិតថៃ Lapipat Kerdkrung

នៅក្នុងពិធីប្រគល់សញ្ញាប័ត្រនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និង មនុស្សសាស្ត្រហាណូយកាលពីចុងខែមិថុនាកន្លងទៅ Lapipat Kerdkrung កើតឆ្នាំ១៩៩៥ ដែលមានឈ្មោះវៀតណាមថា Trang ពិតជាមានសេចក្ដី សប្បាយរីករាយជាក្រៃលែង ខណៈដែល ជានិស្សិតដែលទទួលបានពិន្ទុខ្ពស់ បំផុតក្នុងឆ្នាំសិក្សា ២០១៩។ រៀបរាប់អំពីដំណើរការសិក្សារៀនសូត្រភាសាវៀតណាម កញ្ញា Lapipat Kerdkrung បានសំណេះសំណាលថា៖

“ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យមក ខ្ញុំបានប្រឡងជាប់ទាំងមហាវិទ្យាល័យ Chulalongkon ផង និងកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលផង។ ជាលទ្ធផល ខ្ញុំបានសម្រេចចិត្តជ្រើសរើសយកអាហារូបករណ៍របស់រដ្ឋាភិបាល ដើម្បីបន្តការសិក្សានៅវៀតណាម”។

នេះគឺជាសេចក្ដីសម្រេចចិត្តដ៏លំបាករបស់ Lapipat Kerdkrung ព្រោះថា ភាសាវៀតណាមមិនមែនជាភាសាពេញនិយមនៅថៃឡើយ។ ចែករំលែកអំពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះភាសាវៀតណាម កញ្ញា  Lapipat Kerdkrung បានសំណេះសំណាលថា៖

“នៅពេលជាសិស្សថ្នាក់វិទ្យាល័យ ខ្ញុំមានចំណាប់អារម្មណ៍ដល់បណ្ដាប្រទេសអាស៊ាន ជាពិសេសគឺវៀតណាម ព្រោះថាប្រជាជនថៃស្គាល់ដល់វៀតណាមតាមរយៈសង្គ្រាម។ អាស្រ័យហេតុនេះ ខ្ញុំបានស្វែងយល់អំពីប្លុកអាស៊ាន ដែលក្នុងនោះមានវៀតណាមដែរ។ វៀតណាមមិនត្រឹមតែជាប្រទេសលេចធ្លោក្នុងការតស៊ូរក្សាប្រទេសជាតិប៉ុណ្ណោះដ៏យូរអង្វែងប៉ុណ្ណោះទេ ថែមទាំងនាបច្ចុប្បន្នជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។ ហេតុដូច្នេះហើយ ខ្ញុំក៏ចង់ស្វែងយល់ថា តើប្រជាជនវៀតណាមធ្វើយ៉ាងដូចម្ដេច ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍”។

មុនពេលមកបន្តការសិក្សានៅវៀតណាម Lapipat Kerdkrung បានសិក្សាភាសាវៀតណាមនៅថៃ ក្នុងរយៈពេល ៣ ខែតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ Lapipat មិនទាន់ចេះភាសាវៀតណាមយ៉ាងស្ទាត់ជំនាញឡើយ។ និយាយអំពីដំណើរការសិក្សាភាសាវៀតណាមរបស់ខ្លួន Lapipat បានរៀបរាប់ថា៖

“នាគ្រាដំបូង ខ្ញុំជួបការលំបាកជាច្រើនក្នុងការសន្ទនាគ្នា។ ប៉ន្តែ ក្រោយរយៈពេល ៣ ខែសិក្សារៀនសូត្រនៅវៀតណាមមក ខ្ញុំអាចសន្ទនាជាភាសាវៀតណាមបានខ្លះៗផងដែរ។ ក្រោយម៉ោងសិក្សានៅសាលា ខ្ញុំបានព្យាយាមនិយាយភាសាវៀតណាមជាមួយមនុស្សគ្រប់រូប ដូចជា៖ មិត្តភក្តិ អ្នកបើកបរ Taxi និងអ្នកលក់ដូរផងដែរ”។

ដោយទទួលបានលទ្ធផលខ្ពស់បំផុត ក្នុងការការពារសារណា ក្រោមប្រធានបទ គោលនយោបាយកិច្ចការបរទេសរបស់ព្រះរាជាណាចក្រសៀម និង An Nam ចំពោះបណ្ដាប្រទេសលោកខាងលិចនាដើម សតវត្សរ៍ទី ១៩ នោះ Lapipat Kerdkrung បានក្លាយទៅជានិស្សិតឆ្មើមមួយរូប ដែលទទួលបានពិន្ទុខ្ពស់បំផុតនៃ ដេប៉ាតឺម៉ង់វៀតណាមវិទ្យានៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រហាណូយ ក្នុងឆ្នាំសិក្សា ២០១៥ ២០១៩។

ដោយទទួលផលផលសិក្សាល្អដូច្នេះ Lapipat Kerdkrung បន្ទទទួលបានអាហារូបការណ៍របស់រដ្ឋាភិបាលថៃ ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយឡុងដ៍ (អង់គ្លេស) កាលពីខែកញ្ញាកន្លងទៅ។ Lapipat Kerdkrung បានសំណេះសំណាលថា៖

“នាឆ្នាំ២០២០ វៀតណាមជាប្រធានអាស៊ាន ហេតុដូច្នេះហើយ ក្រោយពេលសិក្សាមួយឆ្នាំ នៅអង់គ្លេសរួចមក ខ្ញុំនឹងវិលត្រឡប់មកវៀតនាម ដើម្បីរួមចំណែកកសាងទំនាក់ទំនងរវាងថៃ និងវៀតណាមឲ្យកាន់តែល្អប្រសើរ។ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ទំានក់ទំនងទ្វេភាគីផងដែរ”។

ក្រោយរយៈពេលបញ្ចប់វគ្គសិក្សានៅចក្រភពអង់គ្លេសរួចមក Lapipat Kerdkrung និងធ្វើការនៅក្រសួងការបរទេសថៃ។ កញ្ញាមានក្ដីសង្ឃឹមថា នឹងមានឱកាសធ្វើការនៅស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ