បណ្ណសារដ្ឋាន​វៀតណាម-ឡាវ បង្កើន​ការអភិរក្ស និងពង្រីកតម្លៃដ៏អមតៈ​របស់​ប្រជាជាតិទាំងពីរ

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក វៀតណាមបានបញ្ជូនអ្នកជំនាញជាទៀងទាត់ទៅជួយប្រទេសឡាវក្នុងការកសាងផ្នែកបណ្ណសាររបស់ខ្លួន។ ទំនៀមទំលាប់ដ៏ល្អប្រសើរនេះ ត្រូវបានបណ្ណសារដ្ឋានរដ្ឋវៀតណាម និងបណ្ណសារដ្ឋានជាតិឡាវ អភិរក្សនិងពង្រឹងដោយឥតឈប់ឈរ។ ភាគីទាំងពីរឆ្ពោះទៅរកគោលដៅរួមក្នុងការអភិរក្ស និងបង្កើនឱកាសសម្រាប់សាធារណជនក្នុងការទទួលបានឯកសារបណ្ណសារ ដើម្បីលើកតម្កើងតម្លៃដ៏អមតៈរបស់ប្រជាជាតិ នៃចំណងសាមគ្គីភាព និងមិត្តភាពដ៏មហិមារវាងវៀតណាម និងឡាវ។

“កិច្ចសហប្រតិបត្តិការរវាងបណ្ណសារដ្ឋាននៃប្រទេសទាំងពីរមានតាំងពីយូរយារណាស់មកហើយ។ ភាគីទាំងពីរបានសហការគ្នាលើវិស័យដូចជា ការអភិវឌ្ឍធនធានមនុស្ស ការកសាង និងលើកកម្ពស់ជំនាញវិជ្ជាជីវៈសម្រាប់បុគ្គលិក រៀបចំការតាំងពិពណ៌ និងប្រមូលឯកសារជាដើម”។

នេះគឺជាការចែករំលែករបស់លោកស្រី Saymay Inthavong ប្រធាននាយកដ្ឋានប្រមូលឯកសារនៃបណ្ណសារដ្ឋានជាតិ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកស្រីធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើន ដែលរៀបចំដោយបណ្ណសារដ្ឋានវៀតណាម។ ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ខែកញ្ញា ឆ្នាំ ២០២៥ លោកស្រី និងសមាជិកនៃគណៈប្រតិភូបណ្ណសារដ្ឋានជាតិឡាវ បានសិក្សារៀនសូត្រពីមេរៀន និងបទពិសោធន៍ថ្មីៗជាច្រើន។

“អង្គភាពនានាក្រោមបណ្ណសារដ្ឋានរដ្ឋវៀតណាមបានចែករំលែកជាមួយយើងអំពីការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការងារបណ្ណសារ ការផ្លាស់ប្តូរឌីជីថល ការប្រមូលឯកសារ និងការផ្សព្វផ្សាយដើម្បីអភិរក្សាតម្លៃនៃឯកសារតាមរយៈទម្រង់ជាច្រើនដូចជា វីដេអូឃ្លីបតាមអ៊ីនធឺណិត និងការតាំងពិពណ៌។ ទាំងនេះគឺជាមេរៀនដ៏មានតម្លៃ និងជាក់ស្តែងសម្រាប់យើង”។

បណ្ណសារដ្ឋាន​វៀតណាម-ឡាវ បង្កើន​ការអភិរក្ស និងពង្រីកតម្លៃដ៏អមតៈ​របស់​ប្រជាជាតិទាំងពីរ - ảnh 1គណៈប្រតិភូបណ្ណសារដ្ឋានជាតិឡាវ បានទៅទស្សនានិងផ្លាស់ប្តូរបទពិសោធន៍នៅបណ្ណសារដ្ឋានរដ្ឋវៀតណាម។

ជារៀងរាល់ ២ ឆ្នាំម្តង ភាគីទាំងពីរបានប្តូរវេនគ្នារៀបចំការចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការសម្រាប់ដំណាក់កាលនីមួយៗ។ អនុស្សរណៈយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការបណ្ណសារដំណាក់កាល ២០២៦ – ២០២៧ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ថ្ងៃទី ១៧ ខែកញ្ញា) បានបន្តបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត និងជាក់ស្តែង។ អញ្ជើញថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក Dang Thanh Tung ប្រធានបណ្ណសារដ្ឋានរដ្ឋវៀតណាមបានមានប្រសាសន៍ថា៖

បណ្ណសារដ្ឋាន​វៀតណាម-ឡាវ បង្កើន​ការអភិរក្ស និងពង្រីកតម្លៃដ៏អមតៈ​របស់​ប្រជាជាតិទាំងពីរ - ảnh 2លោក Dang Thanh Tung ប្រធានបណ្ណសារដ្ឋានរដ្ឋវៀតណាម។

“ខ្លឹមសារស្នូលនៃផែនការសហប្រតិបត្តិការក្នុងដំណាក់កាលនេះគឺលើកកម្ពស់តម្លៃនៃឯកសារ និងជួយឧបត្ថម្ភឡាវក្នុងការផ្លាស់ប្តូរឌីជីថល។ បណ្ណសារដ្ឋានរដ្ឋវៀតណាមនឹងស្នើដល់ទីភ្នាក់ងារមានសមត្ថកិច្ចក្នុងការបែងចែកថវិកាសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ក្នុងការរក្សាទុកឯកសារអេឡិចត្រូនិកសម្រាប់ឡាវ ដើម្បីរៀបចំធនធានសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ លើសពីនេះ បណ្ណសារដ្ឋានរដ្ឋវៀតណាមក៏នឹងជួយឡាវ ក្នុងការកសាងយុទ្ធសាស្ត្រផ្លាស់ប្តូរពីបណ្ណសារបៃប្រពៃណី ទៅជាបណ្ណសារឡិចត្រូនិក

មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានស្នើរឡើងសកម្មភាពជាច្រើនជាមួយនឹងទម្រង់ចម្រុះ ដើម្បីលើកកម្ពស់ការយល់ដឹង បំផុសសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ក្នុងចំណមសាធារណៈជន ដើម្បីការពារ និងកសាងមាតុភូមិ ក៏ដូចជាពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងឡាវផងដែរ។ លោក Dang Thanh Tung បានសង្កត់ធ្ងន់ថា៖ “ឯកសារទាក់ទិននឹងទំនាក់ទំនងរវាងប្រទេសទាំងពីរជាឯកសារដ៏មានតម្លៃដែលត្រូវរក្សាជាអចិន្ត្រៃយ៍។ ការសំយោកឯកសារទាក់ទិននឹងកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ព Pathet ឡាវប្រឆាំងនឹងអាមេរិក គឺជាអាទិភាពកំពូលនាពេលខាងមុខ ដើម្បីប្រមូលនិងអភិរក្សឲ្យបានទាន់ពេលវេលា។ នៅឆ្នាំ២០២៥ វៀតណាមនឹងគាំទ្រឡាវក្នុងការបោះពុម្ពផ្សាយនូវស្នាដៃអំពីទំនាក់ទំនងពិសេសវៀតណាម - ឡាវ និងឯកសារដ៏មានតម្លៃពិសេសរបស់ឡាវ ដោយភាសាឡាវ។ ក្នុងនាមសមាជិកក្រុមប្រឹក្សាបណ្ណសារពិភពលោក វៀតណាមនឹងជួយឡាវអនុវត្តន៍ការលើកកម្ពស់តម្លៃនៃឯកសារ តាមរយៈការតាំងពិពណ៌ដោយផ្ទាល់ ការតាំងពិពណ៌តាមអ៊ីនធឺណិត ការតាំងពិពណ៌ 3D បច្ចេកវិទ្យា AR...”
បណ្ណសារដ្ឋាន​វៀតណាម-ឡាវ បង្កើន​ការអភិរក្ស និងពង្រីកតម្លៃដ៏អមតៈ​របស់​ប្រជាជាតិទាំងពីរ - ảnh 3ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការដំណាក់កាល ២០២៦-២០២៧។ 

លោក Bunyong Sisuphanh ប្រធានបណ្ណសារដ្ឋានជាតិឡាវ ក៏បានឲ្យចាត់ទុកថា ក្នុងយុគសម័យឌីជីថល វិស័យបណ្ណសារនៅក្នុងប្រទេសណាមួយនៅលើពិភពលោក រួមទាំងវៀតណាម និងឡាវ ក៏ត្រូវការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត និងទំនើបកម្ម ដើម្បីឲ្យការចងចាំអាចរួមរស់ជាមួយបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។ ដូច្នេះហើយ សកម្មភាពសហប្រតិបត្តិការនាពេលខាងមុខមានសារៈសំខាន់ខ្លាំងណាស់។

បណ្ណសារដ្ឋាន​វៀតណាម-ឡាវ បង្កើន​ការអភិរក្ស និងពង្រីកតម្លៃដ៏អមតៈ​របស់​ប្រជាជាតិទាំងពីរ - ảnh 4លោក Bunyong Sisuphanh ប្រធានបណ្ណសារដ្ឋានជាតិឡាវ

 

“សកម្មភាពសហប្រតិបត្តិការនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងវិស័យបណ្ណសារឡាវដ៏រឹងមាំ ថែរក្សាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ក៏រួមចំណែកជាវិជ្ជមាន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិឡាវ ពង្រឹងថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការពិសេសលើគ្រប់ជ្រុងជ្រោយវាងវៀតណាម និងឡាវ”។

 
 
បណ្ណសារមិនត្រឹមតែជាមុខងាររដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាគន្លឹះក្នុងការបើកកំណប់ទ្រព្យ នៃការចងចាំប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗទៀតផង។ នៅវៀតណាម និងឡាវ ឯកសារដ៏មានតម្លៃទាំងនោះ មិនត្រឹមតែជាសក្ខីភាពប្រវត្តិសាស្ត្រកដែលត់ត្រានូវដំណើរការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃកម្លាំងពលំ ជួយមនុស្សជំនាន់បច្ចុប្បន្ន និងអនាគតបានយល់ដឹង ស្រឡាញ់ និងបន្តមរតកប្រពៃណីរបស់ប្រទេសនីមួយៗនិយាយដោយឡែក និងទំនាក់ទំនងល្អវៀតណាម-ឡាវ និយាយរួមឱ្យឋិតថេរចិរកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ