ពិធីប្រគល់រង្វាន់ “មហោស្រពរូបថតខ្សែភាពយន្តឯកសារអំពីកិច្ចការពារបរិស្ថានក្នុងអាស៊ាន"

ពិធីប្រគល់រង្វាន់ “មហោស្រពរូបថតខ្សែភាពយន្តឯកសារអំពីកិច្ចការពារបរិស្ថានក្នុងអាស៊ាន
សន្និសីទកាសែតអំពីរង្វាន់ “មហោស្រពរូបថត ខ្សែភាពយន្តឯកសារអំពីកិច្ចការពារបរិស្ថានបំរែបំរួលអាកាសធាតុក្នុងសហគមន៍ អាស៊ានឆ្នាំ ២០១៣” (Image: Vietnam+)



(VOVworld) – នាយប់ថ្ងៃទី ២០ កុម្ភៈ ពិធីប្រគល់រង្វាន់ “មហោស្រពរូបថតខ្សែភាព
យន្តឯកសារអំពីកិច្ចការពារបរិស្ថានបំរែបំរួលអាកាសធាតុក្នុងសហគមន៍អាស៊ាន
ឆ្នាំ ២០១៣” បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយប្រទេសវៀតណាម។ វ័ណ្ណកម្ម
ឆ្នើមចំនួន ២៨ ត្រូវបានលើកដម្កើងក្នុងពិធីនេះ។ រូបថត “តួនាទីរបស់ព្រៃនិងបំរែ
បំរួលអាកាសធាតុ”​របស់វៀតណាមនិងខ្សែភាពយន្តឯកសារដោយប្រធានបទ
“Jungle Beat” នៃសម្ព័ន្ធក្រុមហ៊ុនអភវិឌ្ឍន៍ខ្សែភាពយន្តជាតិម៉ាឡេស៊ីដណ្តើមបាន
លំដាប់ទី​ ១។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម
លោក  Nguyen Bac Son បានឲ្យដឹងថា​៖ ដោយមានប្រធានបទ “ការពារបរិស្ថាន បំរ៉ែបំរួលអាកាសធាតុក្នុងសហគមន៍អាស៊ន” មហោស្រពលើក នេះឆ្ពោះទៅ
ចក្ខុវិស័យអាស៊ានដល់ឆ្នាំ ២០២០ ដើម្បីកសាងសហគមន៍អាស៊ានស្អាតនិង
បៃតងដែលមានយន្តការស្ថិរភាពសំរាប់ការអភិវឌ្ឍន៍ចីរភាព។ ព្រមទាំង ជំរុញកចិ្ចសហប្រតិបត្តិការការយោគយល់គ្នាទៅវិញទៅមករវាងបណ្ដាប្រទេស អាស៊ានឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ