ពិព័រណ៍គំនូរ " ពន្លឺថ្ងៃនៅក្រោមម្លប់" - រូបភាពវៀតណាមតាមទស្សនៈ របស់វិចិ

(VOVWORLD) -ទោះបីជាមានអាយុជិត ៦០ ឆ្នាំ ហើយក៏ដោយ ប៉ុន្តែ វិចិត្រករ Ekachai Luadsoongnern នៅតែមានកម្លាំងខ្លាំងមាំទាំ បានស្លៀកពាក់អាវ vest ជាមួយខោខូវប៊យ។
ពិព័រណ៍គំនូរ គំនូរប្រេងមួយផ្ទាំងនៅក្នុង ពិព័រណ៍គំនូរ " ពន្លឺថ្ងៃនៅក្រោមម្លប់"

គំនូរប្រេងអំពីទេសភាពដ៏ស្រាស់បំព្រងរបស់រដ្ឋធានីហាណូយ និងភាគខាងជើងប្រទេសវៀតនាមចំនួន ៤០ ផ្ទាំង របស់វិចិត្រករ Ekachai Luadsoongnern - វិចិត្រករដ៏ប៉ិនប្រសប់មួយរូបផ្នែកគូរគំនូរទេសភាពថៃ កំពុងត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍គំនូរ "ពន្លឺថ្ងៃនៅក្រោមម្លប់" នៅរដ្ឋធានីហាណូយ។ វណ្ណគម្មទាំងនេះបានបង្កប់នូវរឿងរ៉ាវអំពីក្តីស្រលាញ់ទេសភាព មនុស្ស និងទស្សនៈអំពីទឹកដីវៀតណាមរបស់ វិចិត្រករមួយរូបមកពីប្រទេសថៃ។ 

"ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលឃើញថារដ្ឋធានីហាណូយមានដើមឈើធំៗពីបុរាណកាលជាច្រើន មានទាំង ម្លប់ដើមឈើទាំងនេះទៀតផង។ ប្រការនេះបានដាស់តឿនរូបខ្ញុំនិពន្ធវណ្ណកម្ម  ដោយផ្អែកលើគំនិតផ្ដួចផ្ដើម " ពន្លឺថ្ងៃនៅក្រោមម្លប់"។ "ម្លប់" គឺមានន័យថាអតីតកាល ជាកេរ្តិ៍ដំណែលរបស់ជីដូនជីតា ដែលបានបន្សល់ទុកឲ្យជំនាន់ក្រោយ ដូចជា៖ ការថែរក្សាធនធានធម្មជាតិ ការដាំដើមឈើរពីយុលង់ ការកសាង និងកិច្ចការពារមាតុភូមិ។ ចំណែកឯ "ពន្លឺថ្ងៃ" គឺសំដៅលើប្រទេសវៀតណាម ដែលកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

ពិព័រណ៍គំនូរ  វិចិត្រករ Ekachai Luadsoongnern (ស្ដាំ)

ទោះបីជាមានអាយុជិត ៦០ ឆ្នាំ ហើយក៏ដោយ ប៉ុន្តែ វិចិត្រករ Ekachai Luadsoongnern នៅតែមានកម្លាំងខ្លាំងមាំទាំ បានស្លៀកពាក់អាវ vest ជាមួយខោខូវប៊យ។

លោក Ekachai Luadsoongnern កំពុងឈរនៅក្បែរផ្ទាំងគំនូរមានទំហំ 85x130 សង់ទីម៉ែត្រ ដែលបានគូរអំពីដើមឈើគគ្រើគគគ្រើម ពណ៌ត្នោតចាស់ដ៏ធំមួយដើម មានទំហំ ២ អោប។

ពន្លឺព្រះអាទិត្យបានបញ្ចាំងក្រោមម្លប់ដើមឈើ ហើយបើសម្លឹងមើលទៅឆ្លាយៗគឺឃើញស្ពាន The Huc ពណ៌ក្រហម។

"សម្លឹងមើលដើមឈើនេះប្អូនគិតថាវានៅបឹងសងដាវ (បឹង Gươm)។ ទេសភាពនៅទីនេះស្គាល់តែម្ដង។ ប្អូនបានឃើញ ដើមឈើ ក្នុងកំនូរនេះរស់រវើក  ព្រមទាងមានថែមទៀតពន្លឺថ្ងៃ។ ទោះបីជាវិចិត្រករប្រើប្រាស់ពណ៌ដ៏សាមញ្ញ ប៉ុន្តែបានពណ៌នាអំពីបរិយាកាសក្នុងផ្ទាំងគំនូរនេះ។

"ដើមឈើនេះមើលទៅដូចមែនតែនអ៊ីចឹង។ ទេសភាពជនបទពិតជាស្រស់ស្អាត ហើយពោរពេញទៅដោយលក្ខណៈធម្មជាតិ។ នាងខ្ញុំចូលចិត្តដុំចំបើងនិងផ្ទះរបស់កសិករណាស់។ នាងខ្ញុំពិតជាកោតសរសើរវិចិត្រករថៃរូបនេះ ដោយសារបានគូរអំពីទេសភាពវៀតណាមដ៏រស់រវើកដូច្នេះ ។

ដើម្បីគូរផ្ទាំងគំនូរ ដ៏"រស់រវើក" ដូច្នេះ វិចិត្រករ Ekachai Luadsoongnern បានចុះកម្មសិក្សានៅរដ្ឋធានីហាណូយ និងបណ្ដាខេត្តភាគខាងជើងវៀតណាមដូចជា៖  Ha Giang  Hoa Binh  Ninh Binh  Thanh Hoa អស់រយៈពេល ប្រមាណ ១០ ខែមក។ វិចិត្រករ Ekachai Luadsoongnern បានសំណេះសំណាលថា៖

“វណ្ណកម្មសិល្បៈបានឆ្លុះបញ្ចាំងអំពីពីអារម្មណ៍ របស់វិចិត្រករ។ ការគូរគំនូរក៏ដូច្នេះដែរ បណ្ដាផ្ទាំងគំនូររបស់ខ្ញុំក៏បានឆ្លុះបញ្ចាំងអំពីទេសភាព និងមនុស្សនៅតាម ទីតាំងខុសៗគ្នា។ក្នុងអំឡុងពេលរស់នៅវៀតណាម ខ្ញុំតែងតែរស់នៅជាមួយប្រជាជនវៀតណាម។ ខ្ញុំមានចំណាប់អារម្មណ៍ចំពោះទឹកចិត្តស្មោះសរ ដ៏កក់ក្ដៅរបស់ប្រជាជនវៀតណាម”។

រាល់មនោសញ្ចេតនាដ៏ជិតស្និទ្ធិជាមួយមនុស្សវៀតណាម និងទេសភាពវៀតណាម ក្នុងរយៈពេលដ៏វែង រួមជាមួយចំណាប់អារម្មណ៍ជាទីគាប់ចិត្តអំពី "ពន្លឺថ្ងៃ" "ដើមឈើ" និង "ម្លប់" បានធ្វើឲ្យផ្ទាំងគំនូររបស់ វិចិត្រករ Ekachai Luadsoongnern មានភាពរស់រវើក និងទាក់ទាញ។ លោក Le Dinh Quy វិចិត្រករនិងជាងចម្លាក់មួយរូបបានវាយតម្លៃថា៖

"ប្រធានបទអំពីពន្លឺថ្ងៃពិតជាអស្ចារ្យខ្លាំងណាស់។ ជនបរទេស នៅវៀតណាមបានស្វែងយល់ប្រការនេះពិតជាថ្លៃថ្លាណាស់។ តាមរយៈកម្ដៅថ្ងៃ ដើម្បីយល់ដឹងអំពីប្រជាជនវៀតណាម។ ការត្រឹះរិះនេះរបស់ វិចិត្រករថៃ ពិតជាមានចរិតលក្ខណៈសិល្បៈ។

 ក្រោយពីពេលពិពណ៌នេះបានបិទបញ្ចប់នាថ្ងៃទី ៩ ខែមិនាខាងមុខនៅរដ្ឋធានីហាណូយនោះ វិចិត្រករ Ekachai Luadsoongnern និងសហការីនឹងនាំវណ្ណកម្មពោលខាងលើទៅតាំងបង្ហាញនៅទីក្រុងបាំងកកប្រទេសថៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ដើម្បីជួយឲ្យប្រជាជនថៃយល់ដឹងបន្ថែមអំពីទឹកដីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ