យុទ្ធជ័យរបស់វីរជន Pham Minh Giam នៅវាលស្រែពាង Xiengkhuang

(VOVWORLD) - ដើម្បីដំណាលរឿងរ៉ាវអំពីយុទ្ធជន នៃកងទ័ពស្ម័គ្រចិត្តវៀតណាមនៅឡាវ ក៏ដូចជាចំណងសាមគ្គីភាពវៀតណាម-ឡាវដែលបានរួបរួមគ្នាប្រយុទ្ធប្រឆាំងខ្មាំងសត្រូវរួម ប្រហែលជាមិនចេះចប់ឡើយ។ រឿងរ៉ាវទាំងនោះបានរួមចំណែកបង្កើតឡើងទំព័រប្រវត្តិសាស្ត្រដ៏ភ្លឺស្វាង ហើយពូនជ្រុំប្រពៃណីទំនាក់ទំនងមិត្តភាពដ៏មហិមាររវាងប្រជាជាតិទាំងពីរ។ ក្នុង នាទីដំបូលអាស៊ានសប្ដាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយលោកអ្នកនាង និងប្រិយមិត្តអំពីយុទ្ធជនកងកុម្ម៉ង់ដូមួយរូបនឹងយុទ្ធជ័យដ៏ត្រចះត្រចង់ជាច្រើននៅវាលស្រែពាង Xiengkhuang ក្នុងសម័យសង្គ្រាមប្រឆាំងចក្រពត្តិ អាមេរិកនោះ គឺវីរជន Pham Minh Giam ដែលបានវាយបរាជ័យកងអនុសេនាធំ ទាំងស្រុងរបស់សត្រូវ តែម្នាក់ឯង។ យុទ្ធជ័យរបស់វីរជនរូបនេះត្រូវបាន ប្រធានរដ្ឋវៀតណាមប្រគល់ជូនកិត្តិនាមជាវីរជននៃកម្លាំងប្រដាប់អាវុធប្រជាជនកាលពីឆ្នាំ២០១៨។

“មូលដ្ឋានទ័ព ១៤៣៣ វាគួរឲ្យខ្លាចណាស់ ច្រាំងថ្មចោទចចុះមកក្រោម ត្រូវតែប្រើ ជណ្ដើរឫស្សីទើបឡើងបានដោយសារគ្មានផ្លូវឡើងទេ។ ក្រុមកុម្ម៉ង់ដូយើងមានគ្នា៣ នាក់ គឺមនុស្ស២នាក់ត្រូវសត្រូវបាញ់សម្លាប់។ ប៉ុន្តែ សមមិត្តតែម្នាក់ឯងដែលនៅ រស់រាននោះ បានវាយកំចាត់ឲ្យបរាជ័យកងអនុសេនាធំមួយទាំងស្រុង។ បន្ទាប់មក លោកបាន ជញ្ជូនសាកសពសមមិត្តទាំងពីរនាក់ទៅបញ្ចុះ។ នាពេលថ្មីៗនេះ គឺលោកបាន វិលត្រឡប់ទៅទីកន្លែងបញ្ចុះសពឡើងវិញ ដើម្បីនាំយកអិដ្ឋធាតុ សមមិត្តទាំងពីរនាក់ត្រឡប់មកស្រុកកំណើតវិញ។ ប្រសិនបើគ្មានរូបលោកនោះទេ គឺមិនអាចរកឃើញអដ្ឋិធាតុបានឡើយ”។
នោះគឺជាការចែករំលែករបស់អតីតយុទ្ធជន Bui Minh Son អំពីយុទ្ធមិត្ត របស់លោក ដែលជាវីរជន Pham Minh Giam មេបញ្ជាការកងអនុសេនាធំកុម្ម៉ង់ដូ C២៤ ចំណុះកងវរសេនាធំលេខ ៨៦៦ ជាមួយនឹងយុទ្ធជ័យដ៏ត្រចះត្រចង់ក្នុង ការវាយឲ្យបរាជ័យកងអនុសេនាធំមួយរបស់សត្រូវនៅលានដ្ឋានទ័ពលេខ១៤៣៣តែម្នាក់ឯងគាត់។ នេះជាការប្រយុទ្ធមួយក្នុងចំណោមការប្រយុទ្ធដ៏សំខាន់នៃ យុទ្ធនាការ Z (ខែធ្នូឆ្នាំ១៩៧១-ខែមេសាឆ្នាំ១៩៧២) សំដៅបង្កលក្ខណៈងាយ ស្រួលនិងបើកផ្លូវថ្មីដើម្បីវាយប្រហារទៅលើមូលដ្ឋានសឹក Long Cheng ដែលជា កំពែងរបស់ខ្មាំងសត្រូវ។ វីរជន Pham Minh Giam បានរំលឹកឡើងវិញថា៖
“ខ្ញុំធ្លាប់បានចូលរួមយុទ្ធនាការប្រមាណ ៤ទៅ៥ លើកហើយ ក្នុងនោះយុទ្ធ នាការ Z ជាយុទ្ធនាការគួរឲ្យចាប់អារម្មណ៍និងលេចធ្លោបំផុត។ លានដ្ឋានទ័ពលេខ ១៤៣៣ដែលយើងខ្ញុំទទួលបន្ទុកគឺជាការប្រយុទ្ធស្នូល។ នៅពេលខ្ញុំឡើងដល់ កំពូលច្រាំងថ្ម វាមានខ្យល់បក់ត្រជាក់ខ្លាំងណាស់ ហើយអ័ព្ទសស្គុះគ្របដណ្ដប់ជុំវិញទាំងស្រុង ឈរដាច់ពីគ្នាតែ៣ម៉ែត្រក៏មិនអាច មើលឃើញគ្នាបានឡើយ។ ខ្ញុំគិតថា ការប្រយុទ្ធនេះ មួយគឺឈ្នះ ពីរគឺមិនអាចវិល ត្រឡប់មកវិញទេ។ កងអនុសេនាធំមួយរបស់ខ្មាំងសត្រូវមានមនុស្ស៥២នាក់ ខណៈដែលយើងខ្ញុំមានតែ៦នាក់ប៉ុណ្ណោះ។
យុទ្ធជ័យរបស់វីរជន Pham Minh Giam នៅវាលស្រែពាង Xiengkhuang - ảnh 1រូបភាពវីរជន Pham Minh Giam ប្រយុទ្ធនៅលានដ្ឋានទ័ពលេខ១៤៣៣។ 
លានដ្ឋានទ័ពលេខ១៤៣៣ជាប៉មឃ្លាំមើលលំហអាកាសដែលចង្អុល ឲ្យយន្តហោះចម្បាំងវាយប្រហារទៅលើគោលដៅនានានៅវាលស្រែពាង Xiengkhuang។ កន្លែងនេះមានកងអនុសេនាធំឈ្លបយកការណ៍ពិសេស របស់ Vang Pao ដែលមានឧទ្ធម្ភាគចក្រគាំទ្រនិងផ្គត់ផ្គង់អាវុធទំនើបៗ ស្បៀងអាហារ ហើយត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ ពិបាកចូលទៅជិតណាស់។ ហេតុដូច្នេះ ក្រុមកុម្ម៉ង់ដូមានមនុស្សចំនួន៦នាក់ ប៉ុន្តែមានតែលោក Giam និង២នាក់ទៀត ប៉ុណ្ណោះ ដែលអាចឡើងទៅ “ល្អាងខ្លា” បាននោះ។ ទោះបីជាជួបប្រទះនឹងឧបសគ្គលើ គ្រប់ទិដ្ឋភាពក៏ដោយ ប៉ុន្តែដោយមានស្មារតីដែកថែប រួមជាមួយកាំភ្លើង AK មួយដើម គ្រឿងបំផ្ទុះ និងគ្រាប់បែកដៃ៤គ្រាប់ លោក Giam និងសមមិត្តនៅតែសម្រេចចិត្ត វាយប្រហារកំចាត់ស្ថានទ័ពនេះ។
“នៅពេលយើងបើកការបាញ់ប្រហារ គឺនេះមិនមែនជាស្ថានទ័ពស្ងៀម ស្ងាត់ដូចមុននេះទៀតឡើយ ប៉ុន្តែកាណុងកាំភ្លើងបានបំភ្លឺផ្ទៃមេឃទាំងមូល។ ពេលខ្ញុំ វាយប្រហារគោលដៅរបស់ខ្លួនរួចរាល់ ខ្ញុំងាកទៅរកសមមិត្ត ប៉ុន្តែឃើញថាអ្នក ទាំងពីរបានពលីទៅហើយ។ ពេលនោះនៅសល់ខ្ញុំតែម្នាក់ឯង ហើយសត្រូវពី ខាងក្រោមបោះគ្រាប់បែកដៃឡើងជាបន្តបន្ទាប់។ ខ្ញុំចូលទៅក្នុងលេណដ្ឋានរបស់ សត្រូវ ហើយបានរកឃើញកាំភ្លើងយន្ត២ដើម និងគ្រាប់បែកដៃដែលមាន ស្រាប់នៅទីនោះ ហើយឃើញកន្លែងណាមានសម្លេងឬចលនាគឺខ្ញុំបាញ់ ខ្ញុំបោះ រហូតដល់អ្វីៗទាំងអស់ស្ងៀមស្ងាត់។ ត្រួតពិនិត្យរួចរាល់ ខ្ញុំស្ទាបក្បាលទើបដឹងថា ខ្លួនរងរបួសហើយ”។
ក្រោយរយៈពេល២ម៉ោងប្រយុទ្ធដោយភ្លេចខ្លួន ចុងក្រោយការវាយប្រហារ កំទិចស្ថានទ័ពលេខ១៤៣៣ ក៏ដណ្ដើមបានជ័យជំនះទាំងស្រុង។ លោក Giam រុំរបួស ដោយខ្លួនឯង ហើយជញ្ជូនសាកសពរបស់សមមិត្តទាំងពីរនាក់ទៅរកកន្លែងបញ្ចុះ។ ជ័យជំនះនៃការប្រយុទ្ធនេះបានបង្ហាញពិស្មារតីអង់អាចក្លាហានមោះមុត សមត្ថ ភាពចំណាននិងឧត្តមភាពរបស់កងទ័ពវៀតណាមនិយាយរួមនិងវីរជន Pham Minh Giam និយាយដោយឡែក។
យុទ្ធជ័យរបស់វីរជន Pham Minh Giam នៅវាលស្រែពាង Xiengkhuang - ảnh 2លោក Pham Minh Giam ទទួលកិត្តិនាមជាវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជនកាលពីឆ្នាំ២០១៨។
នៅចុងបញ្ចប់យុទ្ធនាការ Z លោក Pham Minh Giam ត្រូវបានប្រគល់ជូន គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ (ឆ្នាំ១៩៧២) វីរជនកំចាត់សត្រូវអាមេរិក កម្រិតឆ្នើម (ឆ្នាំ១៩៧២) យុទ្ធជនប្រឡងប្រណាំងនៃកងទ័ពទាំងមូល (ឆ្នាំ១៩៧២) វីរជនកំទិចសត្រូវអាមេរិកកម្រិត២ (ឆ្នាំ១៩៧៣) និងគ្រឿងឥស្ស រិយយសយុទ្ធជនភ្លឺស្វាងថ្នាក់ទី៣។ ល។
អាស្រ័យដោយមានស្នាដៃឆ្នើមពិសេសក្នុងការតស៊ូប្រឆាំងចក្រពត្តិ អាមេរិកសង្គ្រោះជាតិ លោក Pham Minh Giam ត្រូវបានប្រធានរដ្ឋប្រគល់កិត្តិ នាមជាវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន។ នេះជាកិត្តិនាមដែលមានតម្លៃមិនអាច កាត់ថ្លៃបាន ដោយកត់សម្គាល់ការលះបង់គួរឲ្យមោទនភាពរបស់រូបលោកផ្ទាល់ ដែលបានរួមចំណែកបង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់របស់ប្រជាជាតិទាំងពីរវៀតណាម-ឡាវ នៅចំពោះមុខការឈ្លានពានរបស់ពួកចក្រពត្តិអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ