រយៈពេល ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី និងផ្លូវឆ្ពោះ ទៅមុខ

(VOVWORLD) - នៅថ្ងៃទី ៣០ ខែធ្នូឆ្នាំ ១៩៥៥ ឥណ្ឌូណេស៊ីបានក្លាយជាប្រទេសដើមដំបូង នៅ អាស៊ីអាគ្នេយ៍ ដែលវៀតណាមមានទំនាក់ទំនងការទូតជាផ្លូវការ។ ឆ្នាំ ២០២០ បានគូសសញ្ញាសម្កាល់រយៈពេល ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ ទំនងការទូត រវាង វៀតណាម និងឥណ្ឌូនេស៊ី។ 
រយៈពេល ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី និងផ្លូវឆ្ពោះ ទៅមុខ - ảnh 1លោក Ibnu Hadi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម 

ឆ្លងកាត់រយៈ ពេលប្រវត្តិសាស្ត្រ ដែល មាន ការប្រែប្រួលជាច្រើននៅក្នុងតំបន់និងពិភពលោកនោះ វៀតណាម និងឥណ្ឌូនេស៊ីតែងតែផ្តល់ជំនួយដ៏មានតម្លៃដល់គ្នាទៅវិញទៅមក។ ជាមួយនឹងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពទ្វេភាគីបាន និងកំពុងត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទូលំទូលាយទាំងកម្រិតទ្វេភាគី និងពហុភាគី ហើយវៀតណាមនិងឥណ្ឌូនេស៊ីបានក្លាយជាដៃគូសំខាន់ ក្នុងតំបន់។

“អាចនិយាយបានថាវៀតណាមនិងឥណ្ឌូណេស៊ីគឺជាដៃគូជិតស្និទ្ធដែលមានលក្ខណៈស្រដៀងគ្នា អំពីមូលដ្ឋានវប្បធម៌ បរិបទប្រវត្តិសាស្រ្ត ទីតាំងភូមិសាស្ត្រ និងផលប្រយោជន៍នៅក្នុងតំបន់ និងអន្តរជាតិ ដែលត្រូវបានលោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Sooekarno ចាក់គ្រឹះ។ វៀតណាមនិងឥណ្ឌូនេស៊ីបានរួមវិភាគទានជាវិជ្ជមានក្នុងដំណើរការកសាងសហគមន៍អាស៊ាន ប្រកបដោយសាមគ្គីភាព និងអភិវឌ្ឍន៍” ។

នេះគឺជាប្រសាសន៍របស់លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាមនៅក្នុងសិក្ខាសាលាស្ដីពី“ ក្រឡេកមើលឡើងិវញរយៈពេល ៦៥ ឆ្នាំ នៃទំនាក់ទំនងវៀតណាម - ឥណ្ឌូនេស៊ីនិងផ្លូវឆ្ពោះទៅមុខ” តាមទម្រង់ Hybrid (ផ្ទាល់ និងតាមប្រព័ន្ធវីដេអូ) ដែល ត្រូវបានស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅ វៀតណាម និងវិទ្យាស្ថានការទូតរៀបចំឡើងកាលពី ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ។ ឆ្លងកាត់រយៈពេលជាង ៦ ទសវត្សរ៍ ដោយប្រឈមនឹងបញ្ហាសាកល្បងនៅតំបន់ និងពិភពលោកនោះ ទំនាក់ទំនងវៀតណាម - ឥណ្ឌូនេស៊ីកាន់តែត្រូវបានពូនជ្រុំយ៉ាងរឹងមាំ។ ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០១៣ បានអះអាងនូវការគោរពរបស់វៀតណាម និងឥណ្ឌូនេស៊ីចំពោះតួនាទី និងឋានៈរបស់គ្នាទៅវិញទៅមកក្នុងតំបន់។

វាយតម្លៃអំពីទំនាក់ទំនងវៀតណាម - ឥណ្ឌូនេស៊ី លោក Ibnu Hadi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានចែករំលែកថា៖ “ខ្ញុំពិតជាមានមោទនភាពចំពោះទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងឥណ្ឌូនេស៊ីក្នុងរយៈពេល ៦៥ ឆ្នាំនៅឆ្នាំកន្លងទៅ។ ទំនាក់ទំនងនេះត្រូវបានពូនជ្រុំលើគ្រប់វិស័យ និងអភិវឌ្ឍន៍ អស់រយៈពេលជាយូរណាស់មកហើយ។

តាមគំនិតរបស់ខ្ញុំ ក្នុងរយៈពេលខាងមុខនេះ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងឥណ្ឌូនេស៊ីនឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាទាំងអស់។ ទន្ទឹមនឹងនេះ យើងចាំបាច់ត្រូវសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ក្នុងនោះមានវៀតណាម។ ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ីកាន់តែមានការអភិវឌ្ឍផងដែរ”។

ក្នុងឆ្នាំ ២០២០ ដោយប្រឈមមុខនឹងស្ថានភាពដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ នោះ មេដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ដោយម្ចាស់ការ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ហើយបានពិភាក្សាអំពីវិធានការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ជួយឧបត្ថម្ភសហគ្រាស ស្ដារផលិតកម្ម ធ្វើអាជីវកម្មឡើងវិញ និងរក្សាស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជន។ ដើម្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះ អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី Mahendra Siregar បានលើកសំណើរថា៖ “វៀតណាមនិងឥណ្ឌូនេស៊ីគប្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជលផល ក្នុងនោះមានការផ្លាស់ប្ដូថ្មីនូវអនុស្សារណៈយោគយល់គ្នា ស្តីពីជលផល និងលើកទឹកចិត្តការវិនិយោគលើវិស័យនេសាទ វារីវប្បកម្ម។ ទីពីរ គឺលើកទឹកចិត្តដល់ទំនាក់ទំនងភាពជាដៃគូ និងឱកាសផ្សេងៗគ្នា ដែលសហគ្រាសវៀតណាម និងឥណ្ឌូនេស៊ីអាចទាញយកបាន។ ទីបីគឺអនុវត្តវិធីអភិក្រម ដើម្បីដោះស្រាយបញ្ហាមិនមែនពន្ធក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទីបួនគឺ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចច្នៃប្រឌិត។ ចុងក្រោយគឺ បង្កើតឱកាសជាច្រើនថែមទៀត ដល់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរតាមរយៈការផ្លាស់ប្ដូរនិស្សិតផងដែរ”។

វៀតណាម និងឥណ្ឌូនេស៊ីមានទីតាំងស្ថិតនៅចំកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក - ឥណ្ឌា ហើយជាប្រទេសដែលមានឋានៈដ៏សំខាន់ក្នុងសហគមន៍អាស៊ាន។ ដោយឈរលើមូលដ្ឋានចំណងមិត្តភាពនោះ ទំនាក់ទំនងរវាង វៀតណាម - ឥណ្ឌូនេស៊ីនឹងកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ហើយសមស្របនឹងប្រសាសន៍របស់លោកប្រធានហូជីមិញ ជូនចំពោះប្រធានាធិបតី  លោក Soekarno ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចនៅ វៀតណាមក្នុងឆ្នាំ ១៩៥៩ ថា៖ “ទោះបីមានទីតាំងស្ថិតនៅឆ្ងាយគ្នាក៏ដោយប៉ន្តែទឹកចិត្តមិននៅឆ្ងាយពីគ្នាឡើយ យើងជាភាតរៈនឹងគ្នាជានិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ