រាំរបាំអប្សរាដើម្បីរួចផុតពីភាពក្រីក្រ
MANH CUONG -  
(VOV WORLD) /  
(VOV)_ស្រីក្រមុំជាច្រើននាក់នៅកម្ពុជាកំពុងខំប្រឹងប្រែងរៀនរាំរបាំប្រពៃណីអប្ស
រាដើម្បីរួចផុតពីភាពក្រីក្រ។ របាំអប្សរាអាចចាត់ទុកជាប្រភេទរបាំគំរូមួយក្នុងការអភិ
រក្ស និងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌អរូបី ក៏ដូចជារបៀបធ្វើអាជីវកម្មដ៏ថ្លៃថ្លាមួយដើម្បីបំរើជីវភាពរស់នៅរបស់ប្រជាជន។
|
រាំរបាំអប្សរា |
“ ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរជាច្រើន ចាប់ពីពេលខ្ញុំចូលរៀនរាំរបាំអប្សរា និងក្លាយ ទៅជានាដករ។ ខ្ញុំជានារីមួយនាក់នៅគ្រួសារធម្មតា។ ប៉ុន្តែដោយចេះរាំរបាំអប្សរា ខ្ញុំ
បានទៅបរទេសដើម្បីសម្ដែង។ ខ្ញុំរកលុយបានច្រើនដើម្បីជួយឧបត្ថម្ភគ្រួរសារនិង ចំណាយក្នុងការសិក្សារ។”
នេះគឺជាការសំណេះសំណាលរបស់ស្រីសេន ជានាដកាមួយនាក់ក្នុងចំណោម
នាដកាអប្សរានៅកម្ពុជា។ ស្រីសេនបានអោយដឹងថា÷ ដើម្បីក្លាយទៅជានាដកាអប្ស
រានាង ត្រូវចូលរៀនតាំងពីកាលមុនអាយុ១៤ឆ្នាំ និងត្រូវហ្វឹកហាត់ក្នុងរយៈពេល៨ឆ្នាំ
ជាបន្តបន្ទាប់។
តាមដំណាលថា÷ អប្សរាជាទេពធិតាពពក និងទឹក។ ពេលដែលពួកព្រះនាង
ច្រៀងរាំកំសាន្តនោះ ព្រៃព្រឹក្សា ពួកសត្វព្រៃកកើតលូតលាស់ ដូច្នេះប្រជាជនកម្ពុជា បានលើកសរសើរអប្សរាជាទេវធីកាសម្បូររុងរឿង និងបង្កើតឡើងរបាំទេពធីតាអប្សរា
ដែលបានសម្ដែងនៅក្នុងបណ្ដាទិវាបុណ្យធំៗ ដើម្បីស្ងើចសរសើរ គុណបំណាច់របស់ ទេវតានិងព្រះរាជវង្សានុវង្ស។ រូបភាពរបស់អប្សរាត្រូវបានឆ្លាក់នៅក្នុងបណ្ដាប្រា សាទបុរាណបំផុតនៅកម្ពុជា ក៏ដូចជាសំណង់សាសនានានានៅទូទាំងប្រទេសកម្ពុ
ជា។ ឆ្លងកាត់ទស្សវត្ស៍ជាច្រើនមក របាំអប្សរានេះបានក្លាយទៅជារបាំសាមញ្ញក្នុង
ព្រះរាជទ្រព បណ្ដាពិធីបុណ្យទានរបាំ បុណ្យចូលឆ្នាំថ្មី។ ឆ្នាំ២០០៣ UNESCO បានទទួលស្គាល់របាំអប្សរាជាបេតិកភ័ណ្ឌអរូបីរបស់មនុស្សលោក។ នាសព្វថ្ងៃ
បណ្ដា ភោជនីយដ្ឋាន សណ្ឋាគារធំៗនៅកម្ពុជាសុទ្ធតែរៀបចំការសម្ដែងរាំអប្សរា សំរាប់ភ្ញៀវទេសចរណ៍។ គេហ៍ទំព័រទេសចរណ៍ជាច្រើនបានចាត់ទុកថា÷ មកដល់
កម្ពុជា ហើយមិនបានមើលរបាំអប្សរា គឺដូចជាមិនបានឃើញភាពស្អាតដោយ ឡែក១របស់វប្បធម៌កម្ពុជា។
|
រៀនរាំរបាំអប្សរា |
ដោយបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ
នោះតម្រូវការអំពីការទស្សនារបាំអប្សរាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ ការរៀនរាំរបាំអប្សរាជារបៀបមួយដើម្បីរួចផុតពីភាពក្រីក្រសំរាប់នារីជាច្រើន។ មជ្ឈ មណ្ឌលណែនាំរាំអប្សរាដោយឥតគិតថ្លៃជាច្រើន ក៏បានបង្កើតឡើងផងដែរ។ បង វ៉ាន់ ស៊ីថេន គ្រូបង្រៀននៃវិទ្យាស្ថានសិល្បះចំប៉ីបានអោយដឹងថា÷ ក្នុងរយៈពេលជិត១ឆ្នាំ
បរិមាណសិស្សមករៀនរាំអប្សរាបានឡើងដល់ជិត២០០នាក់។
“ ប្អូនៗអាចប្រើបណ្ដាលទ្ធភាពរាំប្រពៃណីនេះដើម្បីរកស៊ី អនុវត្តបណ្ដាគោល
ដៅរបស់ខ្លួន។ ប្អូនៗតែងតែមានគោលបំណងក្លាយទៅជាមេធាវី វេជ្ជបណ្ឌិតជាដើម។ ប៉ុន្តែ ភាពក្រីក្របានធ្វើអោយសុបិននេះរបស់ប្អូនៗ ពិបាកក្លាយទៅជាការពិត។ ហើយ របាំនេះបានជួយអោយប្អូនៗមានជីវភាពរស់នៅល្អជាង។”
តាមតួរលេខស្ថិតិការដឹងថា÷ ប្រាក់ចំណូលជាមធ្យមរបស់ពលករកម្ពុជាមួយនាក់ពី១០០ដល់១៥០ដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែប្រាក់ចំណូលរបស់នាដកាអប្សរាអាចទទួលបាន៣០០ដុល្លារអាមេរិក។ ហេតុនេះហើយ នារីកម្ពុជាជាច្រើននាក់បាន
ជ្រើសរើសការរៀនរាំរបាំអប្សរាដូចជារបៀបមួយដើម្បីរួចផុតពីភាពក្រីក្រ អនុវត្តសុបិនសិក្សារបស់ខ្លួន។ ជាច្បាស់លាស់ថា÷ របាំអប្សរាជាឧទាហរណ៍មួយអំពីការអភិ រក្សនិងពង្រីកតំលៃបេតិកភ័ណ្ឌ និងក្លាយទៅជាឧបករណ៍សំរាប់ ជួយប្រជាជនមានជីវ
ភាពរស់នៅល្អប្រសើជាង៕
MANH CUONG
-VOV WORLD