វៀតណាម - ទីកន្លែងបង្ហោះក្ដីសុបិនទៅសិក្សានៅឯបរទេស

(VOVWORLD) - ដោយមានខឿនអប់រំកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺការអប់រំថ្នាក់ឧត្តមសិក្សានោះ វៀតណាមកំពុងក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញសម្រាប់និស្សិតបរទេសមកសិក្សារៀនសូត្រ ក្នុងនោះមាននិស្សិតកម្ពុជាផងដែរ។ មកទស្សនាសាកលវិទ្យាល័យនានានៅវៀតណាម វាមិនពិបាកប្រទះ ឃើញនិស្សិតកម្ពុជាដែលកំពុងរីករាយនឹងជីវិតជានិស្សិត ជាមួយមិត្តភក្តិវៀតណាម ហើយក្លាយទៅជាស្ពានតភ្ជាប់ចំណងមេត្រីភាពវៀតណាម-កម្ពុជាផងដែរ។ ក្នុងនាទីដំបូលអាស៊ានសប្ដាហ៍នេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្ត រួមជាមួយយើងខ្ញុំជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជានៅវៀតណាមផងណា។

វៀតណាម - ទីកន្លែងបង្ហោះក្ដីសុបិនទៅសិក្សានៅឯបរទេស - ảnh 1គ្រីវ សុវណ្ណរ៉ា និស្សិតឆ្នាំទី៤នៅវិទ្យាស្ថានអាកាសចរណ៍វៀតណាម។

គ្រីវ សុវណ្ណរ៉ា ជានិស្សិតឆ្នាំទី៤នៅវិទ្យាស្ថានអាកាសចរណ៍វៀតណាម។ ខុសពីមិត្តភក្តិមានវ័យស្រករគ្នា សុវណ្ណរ៉ាបានសម្រេចចិត្តជ្រើសរើសបន្តការសិក្សានិងបង្ហើរក្ដីសុបិនរបស់ខ្លួននៅវៀតណាម។ ឆ្លងកាត់ការប្រឡងជាច្រើនលើកច្រើនសារ សុវណ្ណរ៉ាក្លាយទៅជានិស្សិតម្នាក់ក្នុងចំណោមនិស្សិត១០០នាក់ ដែលទទួលបានអាហារូបករណ៍សិក្សានៅវៀតណាមកាលពីឆ្នាំ២០១៦។ ដោយមានភាពខុសប្លែកអំពីស្រុកកំណើត វប្បធម៌ ប៉ុន្តែរាល់ឧបសគ្គទាំងនោះមិនអាចវាយឲ្យបរាជ័យបុរសសង្វាតរៀនសូត្រម្នាក់នេះបានឡើយ។ ផ្ទុយទៅវិញ វាបានក្លាយទៅជាកម្លាំងចលករដែលនាំសុវណ្ណរ៉ាឈានទៅរកក្ដីសុបិនរបស់ខ្លួន។ សុវណ្ណរ៉ាបានចែករំលែកថា៖

 អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពក្រៅម៉ោង ហើយសម្រេចបានស្នាដៃសិក្សាឆ្នើម សុវណ្ណរ៉ាទទួលបានវិញ្ញាបនបត្រនិស្សិតកម្ពុជាគំរូក្នុងអំឡុង៤ឆ្នាំជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០ ដែលបានប្រគល់ជូនដោយគណៈប្រតិបត្តិសមាគមន៍និស្សិតទីក្រុងហូជីមិញ។ បច្ចុប្បន្ននេះ ជាមួយនឹងភារកិច្ចជាអនុប្រធានគណៈប្រតិបត្តិសមាគមន៍និស្សិតកម្ពុជានៅទីក្រុងហូជីមិញ គ្រីវ សុវណ្ណរ៉ាកំពុងបញ្ជូនកម្លាំងធាតុរបស់ខ្លួនដើម្បីចែករំលែកបទពិសោធន៍ជូនដល់ជំនាន់និស្សិតក្រោយៗ។ និយាយអំពីផែនការនៅពេលអនាគត សុវណ្ណរ៉ាបានបង្ហើបឲ្យដឹងថា៖
វៀតណាម - ទីកន្លែងបង្ហោះក្ដីសុបិនទៅសិក្សានៅឯបរទេស - ảnh 2គីម មនីសុភា ជានិស្សិតគំរូនៃសាកលវិទ្យាល័យ Nguyen Tat Thanh។
 ដូចនឹងគ្រីវ សុវណ្ណរ៉ា ដែរ គីម មនីសុភា ក៏ជានិស្សិតឆ្នើមមួយនាក់ដែលទទួលបានអាហាររូបករណ៍សិក្សានៅវៀតណាម។ បច្ចុប្បន្ននេះ គីម មនីសុភា ជានិស្សិតគំរូនៃសាកលវិទ្យាល័យ Nguyen Tat Thanh។ កញ្ញាមានរូបរាងតូចច្រឡឹង ប៉ុន្តែ គីម មនីសុភា បែរជាមានកិច្ចខិតខំប្រឹងប្រែងនិងបំណងប្រាថ្នាដ៏ធំធេងដើម្បីជួយឧបត្ថម្ភគ្រួសារនិងប្រទេសជាតិ។ នាងត្រូវបានសម្ព័ន្ធយុវជនទីក្រុងហូជីមិញទទួលស្គាល់ជានិស្សិតកម្ពុជាគំរូនៅឆ្នាំ២០១៧ ២០១៨ និង ២០២០ អាស្រ័យដោយមានស្នាដៃសិក្សាឆ្នើមៗ ហើយឧស្សាហព្យាយាមចូលរួមសកម្មភាពសង្គម។ គីម មនីសុភា បានចែករំលែកថា៖
ក្រៅពីពេលវេលាសិក្សា គីម មនីសុភាក៏ទៅធ្វើការក្រៅម៉ោងនៅឱសថស្ថាន ដើម្បីជួយសម្រួលសម្ពាធលើការចំណាយសម្រាប់គ្រួសារ ហើយសន្សំទុកចំណេះដឹងបន្ថែមសម្រាប់ក្ដីសុបិនដែលខ្លួនកំពុងប្រដេញតាមផងដែរ។ មនីសុភា បានឲ្យដឹងថែមទៀតថា៖
 ទោះជាដើរតាមផ្លូវដោយឡែករបស់ខ្លួនក៏ដោយ ប៉ុន្តែ គ្រីវ សុវណ្ណរ៉ានិងគីម មនីសុភា ក៏ដូចជានិស្សិតកម្ពុជាជាច្រើនផ្សេងទៀត សុទ្ធតែមានគោលដៅរួមតែមួយនោះគឺ សិក្សារៀនសូត្រដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯងនិងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ