អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Vu Mao - ឥស្សរជន បណ្ដុះពន្លកមិត្តភាព វៀតណាម - កម្ពុជា

(VOVWORLD) - អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អតីតប្រធានខុទ្ទកាល័យរដ្ឋសភា និងជាប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Vu Mao បានទទួលមរណភាពកាលពីព្រឹកព្រលឹមថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ។ 
អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Vu Mao - ឥស្សរជន បណ្ដុះពន្លកមិត្តភាព វៀតណាម - កម្ពុជា - ảnh 1 អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Vu Mao (រូបថត៖ VOV)

លោកត្រូវបានចាត់ទុកថាជា ដួងព្រលឹងនៃ សមាគមមិត្តភាពវៀត ណាម - កម្ពុជាអស់រយៈពេល ៣៨ ឆ្នាំកន្លងទៅ ហើយជាឥស្សរជនមួយរូប ដែលបានចូលរួមចណែកដ៏ធំធេងក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រជាជន ជាមួយប្រជាជននៃប្រទេសទាំងពីរ។

លោក Vu Mao កើតថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៣៩ នៅទីក្រុងហាណូយ។ លោកបានធំដឹងក្ដីក្នុងអំឡុងពេលសង្គ្រាមបដិវត្តដ៏រុងរឿង ដ៏អង់អាចក្លាហាន ហើយពោរពេញទៅដោយការលំបាកសាកល្បង ក៏ប៉ុន្តែ លោកបានជំនះពុះពារលើការលំបាកទាំងនេះ ដើម្បីក្លាយទៅជាមនុស្សម្នាក់ដ៏មានឆន្ទះម៉ោះមុត ប្រកបដោយទឹកចិត្តមេត្តាករុណា។ លោកគឺជាថ្នាក់ដឹកនាំមួយរូប ដែលត្រូវបានបោះឆ្នោតតែងតាំងជាសមាជិកមជ្ឈឹមបក្សដែលមាននីតិកាលច្រើនបំផុត (៥ នីតិកាលជាប់ៗគ្នា ចាប់ពីនីតិកាលទី ៥ ដល់នីតិកាលទី៩) ព្រមទាំងកាន់តំណែងសំខាន់ៗជាច្រើនទៀតផង។ ចាប់ពីឆ្នាំ ១៩៨៣ រហូតមកដល់ពេលនេះ លោកបានកាន់តំណែងជាប្រធានមជ្ឈឹមសមាគមន៍មិត្តភាពវៀតណាម - កម្ពុជា ហើយលោក បានចូលរួមចំណែក ដ៏ធំធេង ក្នុងការងារកិច្ចការបរទេសរវាងប្រជាជន ជាមួយប្រជាជន។ អតីតប្រធាននាយកដ្ឋានកម្ពុជា នៃគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Vu Vuong Viet បានឲ្យដឹងថា៖ “លោក Vu Mao មានទំនាក់ទំនងស្និទ្ធិស្នាលជាមួយ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។ ក្រៅពីនោះ លោកក៏ទទួល បានមនោសញ្ចេត នាដ៏ធំធេង របស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា ប្រធានមជ្ឈឹមសមាគមមិត្តភាពកម្ពុជា - វៀតណាម។ ពិតណាស់ថា លោក Vu Mao គឺជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងវៀតណាម កម្ពុជា”។

ក្នុងនាមជាប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម - កម្ពុជានោះ រាល់គោលការណ៍ និងសកម្មភាពរបស់លោក Vu Mao គឺសុទ្ធតែបានបន្សល់ទុកនូវសញ្ញាសម្គាល់នៃគំនិតច្នៃប្រឌិតមិនចេះនឿយណាយ។ ជាពិសេសគឺ គំនិតផ្ដូចផ្ដើមរៀបចំជំនួបសំណេះសំណាលមិត្តភាពរវាងប្រជាជនជាមួយប្រជាជនវៀតណាម-កម្ពុជា ដែលបានប្រព្រឹត្តិទៅ ៤ ឆ្នាំ ម្ដងឬគំនិតផ្ដូចផ្ដើមបង្កើតក្លិមធុរជនវៀតណាម កម្ពុជាជាដើម។ លើលពីនេះទៅទៀត កាលពីឆ្នាំ ២០១២ លោកបានបំផុសកម្មវិធីបណ្ដុះពន្លកមិត្តភាព ពោលគឺទទួលនិស្សិតកម្ពុជានៅវៀតណាមជាកូនធម៌។ កម្មវិធីនេះទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់អគ្គលេខាបក្ស លោក Nguyen Phu Trong និងបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាស្ងើចសរសើរផងដែរ។ អនុប្រធានអចិន្ត្រៃយ៍មជ្ឈឹមសមាគមមិត្តភាពវៀត ណាម - កម្ពុជា លោក Vu Vuong Viet បានឲ្យដឹងថែមទៀតថា៖ “ឪពុកម្តាយធម៌វៀតណាមជាច្រើនរូប ដែលជាអតីតកងទ័ពស្ម័គ្រចិត្ត អតីតជំនាញការ ហើយធ្លាប់បានជួយឧបត្ថម្ភកម្ពុជាក្នុងសម័យប៉ុលពត។ ដូច្នេះ កម្មវិធីបណ្ដុះពន្លកមិត្តភាព មិនត្រឹមតែមានអត្ថន័យជួយឧបត្ថម្ភខាងសំភារៈប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅទៀតផង ខណៈដែលបានរួមចំណែកអប់រំយុវជនវ័យក្មេងអំពីប្រពៃណីមិត្តភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរដល់យុវជនវ័យក្មេងកម្ពុជានាបច្ចុប្បន្ន។ ក្រោយពេលបានស្ដាប់រឿងរ៉ាវរំជួលចិត្តអំពីសម័យសង្គ្រាមនោះ និស្សិតកម្ពុជាច្រើននាក់បានយល់ដឹង និងគោរពការជួយឧបត្ថម្ភ ពលីកម្មដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាមសម្រាប់កម្ពុជា ដូចជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីថា បើសិនជាមិនមានកងទ័ពស្ម័គ្រចិត្តវៀតណាមនោះ គឺគ្មានប្រទេសកម្ពុជាដូចបច្ចុប្បន្ននេះឡើយ”។

ក្នុងរយៈពេលប្រមាណ ៤ ទសវត្សរ៍ ដើរតួនាទីជាស្ពានតភ្ជាប់ដ៏រឹងមាំនៃចំណងមិត្តភាពវៀតណាម - កម្ពុជានោះ លោក Vu Mao បានចំណាយកម្លាំងកាយចិត្តច្រើនបំផុតសម្រាប់និស្សិតកម្ពុជា ដែលកំពុងសិក្សារៀនសូត្រនៅវៀតណាម។ រហូតមកដល់ពេលនេះ និស្សិតកម្ពុជានៅតែប្រាប់តៗគ្នាថា ទោះបីជានាវេលាម៉ោង ១០ យប់ហើយ ប៉ុន្តែ លោក Vu Mao នៅតែផ្ទៀងស្ដាប់ និងចែករំលែកយ៉ាងល្អិតល្អន់អំពីមតិយោបល់របស់និស្សិតកម្ពុជា ជាពិសេសគឺការដែលក្រសួង សុខាភិបាលកម្ពុជាបានចេញបទបញ្ញត្តិថា និស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ និងឱសថសាស្ត្រនៅវៀតណាម ត្រូវចុះកម្មសិក្សារយៈពេល ២ ឆ្នាំទៀតនៅកម្ពុជា។  បន្ទាប់មក លោកបានធ្វើការត្រួតពិនិត្យ និងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម និងកម្ពុជា។ ជាលទ្ធផល រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានលុបចោលបទបញ្ញតិពោលខាងលើ។ ដោយមានការចូលរួមចំណែកដ៏ធំធេងលើវិស័យកិច្ចការបរទេសរវាងប្រជន ជាមួយប្រជាជននិយាយរួម និងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជានិយាយដោយឡែកនោះ លោក  Vu Mao មានកិត្តិយលទទួលបានគ្រឿងឥស្សរិយសដ៏ថ្លៃថ្លារបស់បក្ស រដ្ឋវៀតណាម ព្រះរាជាណាចក្រកម្ពុជា និងប្រទេសមួយចំនួនទៀត។

ក្នុងសារលិខិតរំលែកទុក្ខ ដែលបានផ្ញើជូនថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម - កម្ពុជា លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមបានចែករំលែក ថា៖ “យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះរាល់ការចូលរួមវិភាគទាន និងសមិទ្ធិពល ដែលលោក Vu Mao នាំមកជូនវៀតណាម ជាពិសេសគឺការខិតខំប្រឹងប្រែងរបស់លោក សំដៅអភិវឌ្ឍចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម“។ ទោះបីជាលោក Vu Mao បានលាចាកលោកហើយក៏ដោយ ប៉ុន្តែប្រភពធនធានមនុស្ស វៀតណាម កម្ពុជា ដែលលោកបានបណ្ដុះ និងមើលថែទាំអស់រយៈពេលជិត ៤ ទសវត្សរ៍កន្លងទៅបាន និងកំពុងតែបន្តចេញផ្លែផ្កាហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ