អាស៊ានអះអាងនូវតួនាទីស្នូលក្នុងការសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខក្នុងតំបន់

(VOVWORLD) - (VOVworld) – ពីតំបន់មួយដែលមានការខុសប្លែកគ្នាខាងវប្បធម៌សាសនានិង គំលាតអភិវឌ្ឍន៍ ជាពិសេសគឺប្រព័ន្ធនយោបាយ រហូតមកដល់ពេលនេះ អាស៊ានបាន ក្លាយទៅជាអង្គការសហប្រតិបត្តិការតំបន់លើគ្រប់ជ្រុងជ្រោយដោយមានប្រទេសជា សមាជិកចំនួន ១០ ដែលធ្វើសកម្មភាពដោយឈរលើមូលដ្ឋាន «ពិគ្រោះយោបល់និង ស្រុះចិត្តគំនិត»។ 
អាស៊ានអះអាងនូវតួនាទីស្នូលក្នុងការសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខក្នុងតំបន់ - ảnh 1 អាស៊ានអះអាងនូវតួនាទីស្នូលក្នុងការសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខក្នុងតំបន់

(VOVworld) – ពីតំបន់មួយដែលមានការខុសប្លែកគ្នាខាងវប្បធម៌សាសនានិង គំលាតអភិវឌ្ឍន៍ ជាពិសេសគឺប្រព័ន្ធនយោបាយ រហូតមកដល់ពេលនេះ អាស៊ានបាន ក្លាយទៅជាអង្គការសហប្រតិបត្តិការតំបន់លើគ្រប់ជ្រុងជ្រោយដោយមានប្រទេសជា សមាជិកចំនួន ១០ ដែលធ្វើសកម្មភាពដោយឈរលើមូលដ្ឋាន «ពិគ្រោះយោបល់និង ស្រុះចិត្តគំនិត»។ ស្នាដៃលេចធ្លោបំផុតខាងសន្តិសុខនយោបាយរបស់អាស៊ានក្នុង អំឡុង ៥០ ឆ្នាំកន្លងទៅគឺការរក្សាឲ្យបានស្ថិរភាពនិងសន្តិភាពក្នុងតំបន់។ ប្រការនេះ បង្ហាញនូវតួនាទីស្នូលនិងការរួមវិភាគទានជាច្រើនរបស់អាស៊ានលើវិស័យសន្តិសុខនិងបញ្ហាពហុភាគីក្នុងតំបន់។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានឲ្យដឹងថា៖

        «មេរៀនសំខាន់មួយដែលអាស៊ានទទួលបានក្នុងអំឡុង ៥០ ឆ្នាំកន្លងទៅគឺបណ្ដា ការសាកល្បងសន្តិសុខស្មុគស្មាញនិងពហុបែបនាសព្ធថ្ងៃដែលមិនអាចដោះស្រាយបានដោយប្រទេសមួយដោយឡែកឡើយ។ គិតតាំងពីចាប់បដិសន្ធិមកអាស៊ានដើរតួនាទីរបស់អង្គការសំខាន់មួយក្នុងតំបន់គឺជាអង្គការគួរឲ្យទុកចិត្តលើឆាកអន្តរជាតិដែលមានឋានៈស្នូលក្នុងយុទ្ធសាស្ត្រតំបន់តាមរយៈការជំរុញតំបន់បើកទូលាយលើគ្រប់ជ្រុងជ្រោយ។»

        នាបច្ចុប្បន្ន មហាអំណាចនានាលើពិភពលោកយកចិត្តទុកដាក់ជាពិសេសទៅលើ តំបន់អាស៊ី-អាគ្នេយ៍ដែលបង្កើតឡើងរលកផ្លាស់ប្តូរខាងភូមិសាស្ត្រនយោបាយក្នុង នោះ អាស៊ានស្ថិតនៅមជ្ឈមណ្ឌលក្នុងតំបន់ដែលកំពុងត្រូវបានបង្កើតឡើង។ កិច្ចព្រម ព្រៀងស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការ (TAC) ដែលអាស៊ានបានផ្តើមឡើងនាឆ្នាំ ១៩៧៦ បានទាក់ទាញការចូលរួមរបស់ប្រទេសក្រៅអាស៊ានជាច្រើនកុះករ។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសង្កត់ធ្ងន់ថា៖

        «TAC ដើរតួនាទីដូចក្រមប្រតិបត្តិខាងយន្តការសហប្រតិបត្តិការ ទំនាក់ទំនងរវាង បណ្ដាប្រទេសក្នុងតំបន់។ នាបច្ចុប្បន្ន មានប្រទេសចំនួន ៣៥ ចូលរួម TAC ហើយភាគី ចូលរួម TAC ក្រៅតំបន់ដូចជា៖ ឥណ្ឌា ចិន អាមេរិក កាន់តែកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ ប្រការនេះបង្ហាញនូវចរិតលក្ខណៈបើកទូលាយនៃការកំណត់ស្តីអំពីការរស់ នៅសន្តិភាពជាមួយគ្នានិងសហប្រតិបត្តិការស្និតស្នាលរវាងប្រទេសអាស៊ីអាគ្នេយ៍ នានាក្នុងតំបន់និងក្រៅក្របខ័ណ្ឌនេះ។»

        ទន្ទឹមនឹងនោះ អាស៊ានក៏បានកសាងឡើងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ វិស័យជាមួយដៃគូសំខាន់ៗលើពិភពលោក តាមរយៈក្របខ័ណ្ឌអាស៊ាន+១ ព្រមទាំង បំផុសប្រកបដោយជោគជ័យហើយរក្សាតួនាទីស្នូលក្នុងក្របខ័ណ្ឌសហប្រតិបត្តិការ មួយចំនួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដូចជា៖ អាស៊ាន+៣ សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារ   (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។

        ក្រៅពីនោះ អាស៊ានក៏ជាកត្តាសំខាន់នៃក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់និង អន្តរតំបន់ផ្សេងៗទៀតដូចជា៖ សន្និសីទអាស៊ី-អឺរ៉ុប (ASEM) និងវេទិកាសហប្រតិបត្តិ ការអាស៊ីបូព៌ារ-អាមេរិកឡាទីន (FEALAC)។ វាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាពរវាង អាស៊ានជាមួយបណ្ដាប្រទេសដៃគូ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសង្កត់ធ្ងន់ថា៖

        «អាមេរិកកាន់តែគោរពទំនាក់ទំនងជាមួយអាស៊ី អាស៊ានគឺជាអង្គការមួយ ដែលមានការជះឥទ្ធិពលសំខាន់និងដើរតួនាទីស្នូលក្នុងតំបន់។ នេះគឺជាមូលហេតុ ដែលអាមេរិកបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន។ ទំនាក់ទំនងលោត ផ្លោះនេះសរឲ្យឃើញនូវឧត្តមភាពប្រៀបខ្លាំងនិងតួនាទីស្នូលរបស់អាស៊ានដែលកាន់ តែត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ។ អាមេរិកនិងអាស៊ានមានការយកចិត្តទុកដាក់ រួមក្នុងការក្សាសន្តិភាពសកល ប្រតិបត្តិតាមច្បាប់អន្តរជាតិ ហើយយើងអាចសរឲ្យ ឃើញនូវតួនាទីស្នូលរបស់អាស៊ានចំពោះសន្តិសុខក្នុងតំបន់អាស៊ី-អាគ្នេយ៍។ ខ្ញុំជឿជាក់ ថា៖ ទំនាក់ទំនងអាស៊ាន-អាមេរិកកាន់តែត្រូវបានពង្រឹងនិងពង្រីកប្រកបដោយប្រសិទ្ធភាពនិងឯកភាព។»

        ក្នុងពេលដែលសម្លេងរបស់អាស៊ានមានទម្ងន់លើឆាកអន្តរជាតិនោះគឺប្រទេស ជាសមាជិកនីមួយៗក្នុងប្លុកអាស៊ានក៏ទទួលបានផលប្រយោជន៍ជាច្រើនពីប្រការនេះ សម្បីតែចំពោះបណ្ដាប្រទេសចាប់បដិសន្ធិអាស៊ានដូចជាឥណ្ឌូណេស៊ី ឬ ប្រទេសចូល រួមប្លុកក្រោយៗដូចវៀតណាមផងដែរ។ អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Khoan បានចែករំលែកថា៖ សារសំខាន់បំផុតដែលវៀតណាមទទួលបានក្នុងពេល ចូលរួមអាស៊ានគឺជាឋានៈត្រូវបានពង្រឹងដោយឥតឈប់ឈរ។

        «ទទួលបានឋានៈនាបច្ចុប្បន្ន ផ្នែកសំខាន់មួយគឺវៀតណាមជាសមាជិកសកម្ម របស់អាស៊ាន។ វៀតណាមទទួលបានការគាំទ្ររបស់ប្រទេសអាស៊ានទាំងឡាយខណៈ ដែលចូលរួមបណ្ដាសន្និសីទអន្តរជាតិ ឬ ចុះឈ្មោះជាបេក្ខជននៃក្រុមប្រឹក្សាសិទ្ធិ មនុស្សនិងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ ទីពីរគឺពីប្រទេសមួយដែលមានប្រទេស អមិត្តនានា ឥឡូវនេះ វៀតណាមបង្កើតទំនាក់ទំនងជាមួយប្រទេសដៃគូជាច្រើន ។ ទីបីគឺអាស៊ានគឺជាជណ្តើរដើម្បីវៀតណាមបង្កើតទំនាក់ទំនងជាមួយដៃគូធំៗដូចជា អាមេរិក អឺរ៉ុប ។ល។ ទីចុងក្រោយ អាស៊ានគឺជាការសាកល្បងសំរាប់វៀតណាមក្នុង ការធ្វើសមាហរណកម្មជាមួយពិភពលោក។»

        ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក Ibu Hadi បានចាត់ទុកថា៖

        «ចំពោះឥណ្ឌូណេស៊ី អាស៊ានគឺជាឆ្អឹងខ្នងក្នុងគោលនយោបាយកិច្ចការបរ ទេសរបស់ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ីស្ថិតនៅអាស៊ីអាគ្នេយ៍ ហើយបង្កើតឡើងរង្វង់ មូលផ្សាភ្ជាប់ប្រទេសអាស៊ានជិតខាងនានាជាមួយគ្នា។ ក្នុងអំឡុង ៥០ ឆ្នាំកន្លងទៅ អាស៊ានទទួលបានការអភិវឌ្ឍន៍វិជ្ជមាន។ ជាពិសេស ការបង្កើតសហគមន៍អាស៊ាននា ចុងឆ្នាំ ២០១៥ រួមមានវិស័យស្នូលចំនួន ៣ គឺ៖ សន្តិសុខនយោបាយ សេដ្ឋកិច្ចនិង វប្បធម៌គឺជាដំណើរសំខាន់មួយ។ កិច្ចសហប្រតិបត្តិការ សាមគ្គីភាព រួមដៃកសាងសហ គមន៍នឹងនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសជាសមាជិកអាស៊ានទាំងឡាយ។»

        ច្បាស់លាស់ថា៖ ការចូលរួមអាស៊ាននិងការបង្កើតសហគមន៍អាស៊ានបានដោះ ស្រាយបញ្ហាជាច្រើនពីសន្តិសុខក្នុងប្លុកដល់ការសាកល្បងនៅខាងក្រៅ។ ប៉ុន្តែ មិនមែនបញ្ហាទាំងអស់សុទ្ធតែបានដោះស្រាយស្រេចបាច់នោះឡើយ។

        នាឆ្នាំ ២០០២ អាស៊ាននិងចិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីអំពី ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដើម្បីដោះស្រាយជំលោះនៅ តំបន់សមុទ្រនេះ។ ប៉ុន្តែ ក្រោយរយៈពេល ១៥ ឆ្នាំ DOC មិនទាន់អនុវត្តប្រកបដោយ ប្រសិទ្ធភាពនិងជាក់ស្តែងនៅឡើយ។ គប្បីមានក្រមប្រតិបត្តិពេញលេញមួយដើម្បីភាគី ទាក់ទិននានាប្រតិបត្តិតាម។ អគ្គលេខាធិការអាស៊ាន លោក  Le Luong Minh សង្កត់ ធ្ងន់ទៀតថា៖

        «រាល់ទង្វើដោយឯកតោភាគីដែលដែរផ្ទុយទៅនឹងស្មារតីរបស់ DOC ជាពិសេសគឺ សកម្មភាពយោធាបានធ្វើឲ្យសំណឹកទំនុកទុកចិត្តនិងការជឿជាក់រវាងភាគីនានាហើយបង្កគ្រោះអាសន្នផ្ទុះឡើងជំលោះរវាងប្រទេសនានាជិះឥទ្ធិពលអាក្រក់ទៅលើសន្តិភាព សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ដោយហេតុនេះ អាស៊ានកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពិគ្រោះយោបល់ជាមួយចិនដើម្បីទទួលបានយ៉ាងឆាប់រហ័សក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC) ដែលមិនត្រឹមតែមានលទ្ធភាពរាំងស្កាត់ប៉ុណ្ណោះទេថែមទាំងដោះស្រាយ ជំលោះលើសមុទ្រខាងកើតទៀតផង។»

        ដោយឈរលើបណ្ដាយន្តការនិងការកំណត់រឹងមាំ  សង្ឃឹមថា៖ សហគមន៍ អាស៊ានក្នុងប៉ុន្មានឆ្នាំខាងមុខនឹងដោះស្រាយបានបញ្ហាខាងសន្តិសុខនយោបាយ នៅសេសសល រក្សាសន្តិសុខស្ថិរភាពក្នុងងតំបន់និងលើកកំពស់ឋានៈរបស់អាស៊ាន លើឆាកអន្តរជាតិដោយឥតឈប់ឈរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ